• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ប្រជាកសិករ​ខេត្តកំពង់ឆ្នាំង ប្រមូល​ផល​ស្រូវ​បាន​៥%​ហើយ ឆ្នាំ​២០១៦ សល់​ស្រូវ​នាំចេញ​៣២​ម៉ឺន​តោន ឆ្នាំ​២០១៧​នេះ​ផល​ស្រូវ​អាច​កើនឡើង​ច្រើនជាង​ឆ្នាំមុន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 November, 2017  ម៉ោង 11:25 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា​៖ ការដាំដុះ​ដំណាំ​ស្រូវវស្សា របស់​ខេត្តកំពង់ឆ្នាំង ក្នុង​ឆ្នាំ​២០១៧​នេះ បាន​កើនឡើង​១០៣​ភាគរយ​លើស​ផែនការ ហើយ​និង​អាច​ទទួលបាន​ទិន្នផល​ស្រូវ​ខ្ពស់ជាង​ឆ្នាំ​២០១៦ ដែល​មកដល់​ថ្ងៃនេះ​ប្រជាកសិករ​ប្រមូល​ផល​បាន​៥%​ហើយ​។​
    ​ ​
    ​លោក​ប្រធាន​មន្ទីរ​បាន​បន្តថាៈ សម្រាប់​ស្រូវវស្សា​ឆ្នាំ​២០១៧ នេះ​ទូរ​ទាំង​ខេត្តកំពង់ឆ្នាំង ធ្វើបាន​ជាង​១២​ម៉ឺន​ហិកតា ស្មើ​និង​១០៣​ភាគរយ លើស​ផែនការ ហើយ​មកដល់ពេលនេះ ការប្រមូល​ផល​ជាដំបូង​ស ម្រា​ប់ ស្រូវស្រាល បាន​ជាង​៧​ពាន់​ហិកតា ស្មើនឹង​ប្រហែល​៥​ភាគរយ​ប៉ុណ្ណោះ បើ​គិត​ជា​មធ្យម ទទួលបាន​ទិន្នផល ២,៨​តោន ក្នុង​១​ហិកតា នេះ​សម្រាប់​ស្រូវស្រាល ។

    ​លោក​ក៍បាន​បញ្ជាក់ដែរថាៈ ឆ្នាំ​២០១៧​នេះ ទិន្នផល ស្រូវ​នឹង​កើនឡើង​ជាង​ឆ្នាំ​២០១៦ ហើយ​បើ​គិត​ជា​មធ្យម សម្រាប់​ស្រូវ​ទាំង​៣​ប្រភេទ គឺ​ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ទិន្នផល​អាច​បាន​ជាង​៣,២​តោន ក្នុង​១​ហិកតា នេះ​ក៍ដោយ​សារ​កត្តា​អំណោយផល​ពី​ធម្មជាតិ ដូច​ជាមាន​ទឹកភ្លៀង​គ្រប់គ្រាន់ ចំណែក​កត្តា​សត្វល្អិត សត្វ​បំផ្លាញ មាន​តិចតួច ដែល​មន្ត្រី​របស់​មន្ទីរ​បាន​ចុះជួយ​កំចាត់​និង​បំផ្លាញ​ទាន់ពេលវេលា ។

    ​ចំពោះ​ស្រូវវស្សា​បច្ចុប្បន្ន ប្រជាពលរដ្ឋ ភាគច្រើន​បាន​ងាក​ពី​ធ្វើ​ស្រូវ​សន្ទូង មក​ធ្វើ​ស្រូវពង្រោះ​វិញ ព្រោះតែ​ខ្វះ​កម្លាំង​ពលកម្ម ប៉ុន្តែ​ទោះជា​ធ្វើ​ស្រូវពង្រោះ​ក៍​ពិតមែន គឺ​ទិន្នផល​មិន​ចាញ់​ស្រូវ​សន្ទូង​ប៉ុន្មាន​ដែរ ដោយសារតែ​គាត់​ទទួលបាន​ការបណ្តុះ បណ្តាល​ពី​មន្ទីរជំនាញ ដោយ​ពួកគាត់​ត្រូវធ្វើ​ដី​អោយ​ស្អាត​និង​រាបស្មើ​ល្អ ព្រមជាមួយ​ការ​ព្រោះស្រូវ​អោយ​ស្តើង ។ ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូមមេត្តា​ច្រូតស្រូវ​ដែល​ទុំ អោយទាន់​ពេលវេលា មិនត្រូវ​ទុកអោយ​ទុំ​បាក់ ក​នៅក្នុង​ស្រែ​នោះឡើយ ដែលនាំអោយ​ខាត​ផល​ស្រូវ​ដែល​ខំ​ធ្វើបាន ។ លោក​បាន​សំណូមពរ​ផង​ដែល​ដល់​អាជ្ញាធរ​មូលដ្ឋាន សូម​រាយ​កាណ៍​ជាបន្ទាន់​មក​មន្ទីរ​កសិកម្ម​ចំពោះ​ប្រជាកសិករ​ណា​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ប្រមូល​ផល​ស្រូវ ដើម្បី​មន្ទីរ​រាយការណ៍​សុំ​កម្លាំង​មន្ត្រីរាជការ និង​កងកម្លាំង​ចុះជួយ​ច្រូតស្រូវ​អោយបាន​ទាន់ពេលវេលា​។​

    ​លោក​ប្រជា​មន្ទីរ​បាន​ប្រាប់​អោយដឹងទៀតថា​៖ សម្រាប់​ដំណាំ​ស្រូវ​ក្នុង ឆ្នាំ​២០១៦ ខេត្តកំពង់ឆ្នាំង បាន​សល់​ស្រូវ​នាំចេញ ចំនួន​ជាង​៣២​ម៉ឺន​តោន ហើយ​សម្រាប់​ឆ្នាំ​២០១៧​នេះ ខេត្តកំពង់ឆ្នាំង នឹង​សល់​ស្រូវ​ស ម្រា​ប់​ធ្វើការ​នាំចេញ​ច្រើនជាង​នេះ ។ ហេតុនេះ​ប្រជាកសិករ​ដែល​ចង់​នាំ​ស្រូវ​លក់​ចេញ​ត្រូវ​ទាក់ទង​មក​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ម​ន្ឬី​រ​ជួយ​រក​ទីផ្សារ​នាំចេញ​អោយ ។ ប៉ុន្តែ​ស្រូវ​ដែល​ត្រូវ​នាំចេញ​ក៏​ជា​ស្រូ​ង​ដែល​សរិត​សំរាំង​ស្ងួត​ល្អ​ផង​ដែល​ទើប​ក្រុមហ៊ុន​គេ​ទទួល​ទិញយក ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...