• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រជាពលរដ្ឋ​៥២​គ្រួសារ​ក្នុងភូមិ​ផ្សារឆ្នាំង​សំណូមពរ​អាជ្ញាធរខេត្ត​ដោះស្រាយ​គោលនយោបាយ​ផ្ទះ​និង​ដី​តាម​តម្លៃ​ទីផ្សារសេរី ទើប​ពួកគាត់​ព្រម​ចាកចេញ​ប្រគល់​ដី​អោយ​ខេត្ត​ធ្វើ​ទំនប់​ក្រវ៉ាត់​ក្រុង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 15 November, 2017  ម៉ោង 13:32 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ក្នុងចំណោម​៥២​គ្រួសារ នៅ​ក្នុងភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​និយាយ​អោយដឹងថា​៖ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា លោក​អភិបាលក្រុង​បាន​កោះហៅ​ប្រជាពលរដ្ឋ​ទាំង​៥២​គ្រួសារ​ដែល​រស់​នៅតាម​មាត់​ព្រែក​ផ្សារ​ក្រោម ទៅ​ប្រជុំ​ផ្សព្វ​អោយជួយ​សហការ​រុះរើ​ផ្ទះ​ចេញ ដើម្បី​ខេត្ត​អភិវឌ្ឍន៍​កសាង​ទំនប់​ក្រវ៉ាត់​ក្រុង​កំពង់ឆ្នាំង ផែនការ​នេះ​ពួកគាត់​មិន​ឡើយ​ជំទាស់​ឡើយ ប៉ុន្តែ​មុននឹង​អោយ​ពួកគាត់​ទាំង​៥២​ខ្នង​ផ្ទះ រុះរើ​ផ្ទះ​ចាក​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង ពួកគាត់​សំណូមពរ​សុំអោយ​អាជ្ញាធរខេត្ត​ត្រូវ​ជួយ​ដោះស្រាយ​គោ​លន​យោ​បាន​ទិញ​ដី​លំនៅដ្ឋាន​ពួកគាត់​អោយបាន​សមស្រប​តាម​តម្លៃ​ទីផ្សារសេរី ទើប​ពួកគាត់​ព្រម​ចាកចេញ​។​

    ​លោកស្រី ពៅ សម្បត្តិ ប្រជាពលរដ្ឋ​ភូមិ​ផ្សារឆ្នាំង​បាន​និយាយថា​៖ គាត់​សុំអោយ​រដ្ឋ​ទិញ​ដី​ពិ​ប្រជាពលរដ្ឋ​ក្នុង​១​ម៉ែត្រ​ដើរ​តាម​ក្បាលដី​ថ្លៃ​១០​ម៉ឺន​ដុល្លា ទើប​គាត់​ព្រម​រុះរើ​ផ្ទះ​គាត់​ចេញ​។ ព្រោះថា​ដី​របស់​ពួកគាត់​បានរស់នៅ​៣៩​ឆ្នាំ​មកហើយ សុទ្ធ​តែមាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់ និង​មានតម្លៃ​ខ្ពស់​នៅក្នុង​ទីផ្សារ ដោះស្រាយ​អោយ​មិន​សមរម្យ​នោះ​ពួកគាត់​មិនអាច​យកលុយ​ទៅ​ទិញ​ដី​ល្អ​នៅ​ជិត​ទីផ្សារ​ដូច​ដី​ពួកគាត់ សង់ផ្ទះ​រស់នៅ​បានឡើយ​។​

    ​ដោយឡែក​លោក ប៊ិ​ត ឆុន ជា​ប្រជាពលរដ្ឋ​វិញ​បាន​និយាយថា​៖ សូមអោយ​រដ្ឋ​គិតថ្លៃ​គោលនយោបាយ​ដូច​ថ្លៃ​ដី​ស្នងការ​នគរបាល​ខេត្ត​ចាស់​ដែល​គេ​ទិញ​១​ប្លង់​មាន​ទំហំ​៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ ថ្លៃ​៩៥.០០០ ដុល្លារ ។ ម្យ៉ាងទៀត​គាត់​សុំអោយ​អាជ្ញាធរខេត្ត​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា​៖ បើ​ថ្ងៃក្រោយ​ដី​ដែល​ពួកគាត់​ចាកចេញ​នេះ​មានផ្ទះ​ឯកជន​ណាមួយ​មក​សង់​នៅទីនេះ​បាន​នោះ ពួកគាត់​ទាង​៥២​គ្រួសារ​ក៏មាន​សិទ្ធ​មក​រស់នៅ​កន្លែង​ដី​ចាស់​របស់​ពួកគាត់​វិញ​ដែរ​។​

    ​ចំណែក​មតិ​ប្រជា​ល​រដ្ឋ​មួយចំនួនទៀត​បានលើកឡើង​ដូចគ្នា​ថា​៖ កាលពី​ឆ្នាំ​២០១២ ពេល​ប្រជុំ​នៅក្នុង​វត្ត​យាយ​ទេព អាជ្ញាធរខេត្ត និង ADB មាន​គម្រោង​ធ្វើ​ទំនប់​មុខផ្ទះ​ប្រជាពលរដ្ឋ​ទេ​ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​ឯកភាព​ទាំងអស់គ្នា​ដែរ ចុះ​ឥឡូវ​ឆ្នាំ​២០១៧​នេះ​មេច​ក៏​បែរជា​ត្រូវ​ដេញ​ប្រជាពលរដ្ឋ​អោយ​រើរុះ​ផ្ទះ​ចេញទៅ​វិញ បើ​ធ្វើ​ទំនប់ទឹក​មុខផ្ទះ​ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​គាំទ្រ​មិន​តវ៉ា​ឡើយ​។ ដោយឡែក​ក្រោយពី​ប្រជុំ​នៅ​ថ្ងៃទី​១០​មក លោក​អភិបាលក្រុង​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​ច​ន្ទ័​ទី​១៣ នេះ​ក្រុមការងារ​និង​ចុះទៅ​វាស់​ផ្ទះ​ទាំង​៥២​ខ្នង​ផ្ទះ ដើម្បី​សិក្សា​ដោះស្រាយ​គោលនយោបាយ​។ ប៉ុន្តែ​មកដល់​ថ្ងៃទី​១៤​នេះ​ទៅហើយ​ពួកគាត់​មិនបាន​ឃើញ​អ្នកណា​ចុះមក​វាស់វែង​ផ្ទះ​ពួកគាត់​ឡើយ​។​

    ​ទាក់ទង​និង​ផែនការ​នេះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណកម្មការ​រៀបចំ​កា​រ​អភិវឌ្ឍន៍​ខេត្ត បាន​និយាយ​អោយដឹងថា​៖ តាម​ផែនការអភិវឌ្ឍន៍​រប​ស់​ខេត្ត នៅក្នុង​ឆ្នាំ​២០១៨ ,២០១៩ ខាងមុខនេះ​ខេត្ត នឹង​កសាង​ទំនប់ទឹក​ក្រវ៉ាត់​ក្រុង​កំពង់ឆ្នាំង ដែលមាន​ប្រវែង​១៥​គីឡូម៉ែត្រ​តាម​ច្រាំងទន្លេ ពី​ចុង​ភូមិ​ចុង​កោះ​អាច​ទៅដល់​ឃុំ​ជ្រៃ​បាក់ សំរាប់​ការពារ​ទឹកជំនន់​កុំអោយ​លិច​ក្រុង​កំពង់ឆ្នាំង ដោយមាន​គាំទ្រ​គម្រោង​ថវិកា​ពី​ធនាគារ​ADB ។ ដូច្នេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ចំនួន​៥២​ខ្នង​ដែលមាន​ផលប៉ះពាល់ តម្រូវអោយ​រុះរើ​ចេញ ប៉ុន្តែ​រដ្ឋ​ក៏​ត្រូវតែ​សិក្សា​ដោះស្រាយ​គោលនយោបាយ​ពី​អ្នកជំនាញ​គ្រប់ផ្នែក​ដែល​ពាក់​ព​ន្ធ័ ជូន​ពួកគាត់​អោយបាន​សមស្រប​ផងដែរ ដោយ​មិនអោយ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ឡើយ ទើប​ខេត្ត​សម្រេច​គម្រោង​ខាងលើនេះ​បាន​។ ចំណែក​រោង​លក់ដូរ​តាម​ចិ​ញ្វើ​ម​ផ្លូវ​កៅស៊ូ​ពីមុខ​វត្ត​យ​យា​ទេព​មកដល់​ទំនប់​បារាំង​ក៏ត្រូវ​រុះរើ​ចេញ​យ​អស់​ដែរ ប៉ុន្តែ​រោង​អាណាធិបតេយ្យ​ទាំងនេះ​វ​មិន​ត្រូវបាន​ដោះស្រាយ​គោលនយោបាយ​អោយ​ឡើយ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...