• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បុរសចំណាស់ម្នាក់កំពុងជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តម៉ាកហ្វតររែនជ័រ បើកបញ្ច្រាសទិសបុកពេញទំហឹងបណ្តាលឱ្យរបួួសធ្ងន់ នៅស្រុកបាទី !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 15 November, 2017  ម៉ោង 08:37 | សន្តិសុខ​សង្គម

    ខេត្តតាកែវ៖ រថយន្ត១គ្រឿងម៉ាកហ៊្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខរដ្ឋ បានបើកក្នុងល្បឿនលឿនឡើងវ៉ាជែងក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដា C125 បញ្ច្រាសទិសគ្នា ជិះដោយបុរសវ័ចំណាស់ម្នាក់ឯង បណ្តាលឱ្យរបួសធ្ងន់កាលពីវេលាម៉ោង១៩ និង០៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវជាតិលេខ២ ចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៣៤ និង ៣៥ ស្ថិតនៅក្នុងភូមិហនុមាន ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ។

    លោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខៈ រដ្ឋ12 2-0369 បើកបរពីខាងជើង ទៅត្បូង អ្នកបើក បរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន (ពីព្រោះក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់)បានបុកជាមួយនិងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ស្លាកលេខភ្នំពេញ 1AW-4636 បើកបរពីត្បូងទៅជើងផ្ទុយទិសគ្នា បើកបរដោយឈ្មោះ ហង្ស កូ ភេទប្រុស អាយុ៤៨ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានរងរបួសធ្ងន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

    លោកអធិការបានឱ្យដឹងទៀតថា មូលហេតុដែលធ្វេីឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែរថយន្តវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។ បច្ចុប្បន្នជំនាញនាំយករថយន្ត និងម៉ីតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...