• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ម្តាយអប់រំ ស្តីបន្ទោសបន្តិចបន្ទួច កូនប្រុសអកតញ្ញូទាញដែកគាស់ នឹងកាំបិតគំរាមកាប់ និងវាយសម្លាប់ម្ដាយបង្កើត ភ័យញ័រដូចកូនសត្វ ​ផ្អើលដល់សមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាម!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 November, 2017  ម៉ោង 21:32 | សន្តិសុខ​សង្គម

    ខេត្តតាកែវ៖ យុវជនសង្ហារម្នាក់ ខឹងម្តាយបង្កើត និយាយទូន្មានឱ្យល្អស្តីបម្ទោសបន្តិចបន្ទួច បែរជាបានទាញ​កាំបិត និង​ដែក​ជើង​ជ្រូក(ដែកគាស់ដែលគោល) សំឡុត​គំរាម រក​កាប់ និងនិងវាយទៅលើម្ដាយធ្វើឱ្យម្តាយភ័យញ័រដូចកូនសត្វ ហើយបានវាយបំផ្លាញសម្ភារៈក្នុងផ្ទះខូចខាតមួយចំនួន។ អំពើបាននេះតករូវនានប៉ូលិសមូលដ្ឋានចុះមកចាប់ខ្លួនភ្លាមៗ កាលពី​វេលា​ម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ភូមិ​រមៀត ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ។

    ប៉ូលិសឃុំ​ពពេលនិងស្រុក​ត្រាំកក់បានឱ្យដឹងថា ជនសង្ស័យជាកូនអកតញ្ញូ ឈ្មោះ សួង ឡាយ ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។ បានធ្វើសកម្មភាពទាញ​កាំបិត និង​ដែក​ជើង​ជ្រូក សំឡុត​គំរាម រក​កាប់ និង​វាយ​ទៅលើ​ម្ដាយបង្កើត​របស់ខ្លួន​ឈ្មោះ ង៉ែត ថា អាយុ៤៩ឆ្នាំ ដោយដោយសារខឹងម្តាយស្ដីបន្ទោស នឹងប្រៀនប្រដៅដល់ខ្លួន ។ មិនតែប៉ុណ្ណោះកូនរូបនោះបានវាយបំផ្លាញ​ទ្រព្យ សម្បត្តិក្នុងផ្ទះខូចខាតអស់មួយចំនួនថែមថែម​ទៀតផង។

    បច្ចុប្បន្នជនសង្ស័យយ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...