• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ទៀតហើយលោកស្លាប់រាល់ថ្ងៃ! រថយន្តបុកម៉ូតូ ស្លាប់យុវជនម្នាក់នឹង របួសធ្ងន់នារីម្នាក់នៅស្រុកកណ្តាលស្ទឹង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 November, 2017  ម៉ោង 17:24 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ យុវជនវ័យក្មេង ប្រុសស្រី២នាន់ជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៣ ពីត្បូងមកជើង(តាកែវមកភ្នំពេញ) ត្រូវរថយន្តផ្ទុយទិសគ្នាបុកចំពេញទំហឹងបណ្តាលឲ្យអ្នកឌុបស្លាប់ភ្លាម និងក្មេងស្រីជិះពីក្រោយរងរបួសជើងស្តាំធ្ងន់។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ ចំណុចចន្លោះគីឡូម៉ែង្រលេខ៣៤ និង៣៥ ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ សុង សឿត ប្រុស អាយុ១៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិ ត្បូងបឹង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1BU-9606 ទិសដៅត្បូងពីទៅជើង (តាកែវទៅភ្នំពេញ) បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អ្នករួមដំណើរម្នាក់ ឈ្មោះ គុំ គន្ធា ភេទស្រីអាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា (រងរបួសធ្ងន់)។

    សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្លម៉ាកហិនដាយ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-6665 បើកក្នុងទិសដៅពីជើងទៅត្បូង។ អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ រថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹងដើម្បីរង់ចាំការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...