• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ឥរិយាបថ​ល្អ និង​មិត្ត​ភាពល្អ​ជាមួយនឹង​មិត្ត​រួម​ដំណើរ​គឺជា​ប្រពៃណី​ដ៏​ផូ​ផង់​របស់​កម្ពុជា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 November, 2017  ម៉ោង 09:15 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ផ្តើមចេញពី​ភាពជោកជ័យ នៅក្នុង​សហគម​ន៏​អាស៊ាន​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ យុវជន​កម្ពុជា​ត្រូវបាន​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​ក្នុង​កិច្ចប្រជុំ នា នា​ជាពិសេស​យុវជន​កម្ពុជា​បានបង្ហាញ​វត្តមាន​នៅលើ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ក្នុង​រយះពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​កម្ពុជា​ក៏បាន​ទទួល​នាវា​នេះ​ចំនួន​០២​លើក​ផងដែរ ឆ្នាំ​២០១៤​និង ឆ្នាំ​២០៧​។​

    ​ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៤ ដែល​ប្រព្រឹត្តទៅ​នៅលើ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នា​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បាន​គូសបញ្ចាក់ថា គោលដៅ​នៃ​ការធ្វើដំណើរ​នេះ គឺ​ដើម្បី​ពង្រឹង​នូវ​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ហើយ​កសាង​សាមគ្គីភាព​វាង​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​ផងដែរ ដូចនេះ​តាមរយះ​ដំណើរ​ទស្សនៈកិច្ច ផ្លាស់ប្តូ​បទ​ពី​សោធ​ន៏​នៅលើ​នាវា​នេះ ឯកឧត្តម​សង្ឃឹមថា យុវជន​កម្ពុជា ដែលជា​សសរទ្រូង​រប​ស់​ប្រទេសជាតិ នឹង​ពាំ​នាំនូវ​បទ​ពោ​សោធ​ន៏​ល្អៗ​មកកាន់​កម្ពុជា ដែលជា​ដើមទុន​ថ្មី​បន្ថែម​ក្នុងការ​ចូលរួម​អភិ​វ​ឌ្ឌ្យ​ន៏​ប្រទេសជាតិ​របស់ខ្លួន​។ ឯកឧត្តម​បន្តថា នាវា​យុវជន គឺ​បាន​បង្កើត​ឡើ​នៅ​ឆ្នាំ​១៩៧៤ តាមរយៈ​ការ​ដំណើរ​ទស្សនកិច្ច​លើ​នាវា​នៅ​ដែល​ត្រូវ​ឆ្លងកាត់​សមុទ្រ​ប៉ាស៊ីហ្វិក ពី​ជប៉ុន​មកកាន់​កម្ពុជា ហើយ​បន្ត​ទៅកាន់​ប្រទេស​ថៃ​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី ហើយ​វិលត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​។​

    ​គួរ​រំលឹក​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន នៅ​វិមាន​សន្តិភាព ហើយ​សម្តេច​បាន​ណែនាំ​យុវជន​ជា​ប្រតិភូ​ទាំងអស់ ត្រូវ​រក្សា​នូវ​ឥរិយាបថ​ល្អ និង​មិត្ត​ភាពល្អ​ជាមួយនឹង​មិត្ត​រួម​ដំណើរ ពីព្រោះ​ក្មួយៗ​តំណាងឱ្យ​ជាតិ​សាសន៍​យើង​ទាំងមូល​មិនមែន​តំណាងឱ្យ​បុគ្គល​នោះទេ​។ សម្តេច​បាន​ណែនាំ​ថា យុវជន​ខិតខំ​កសាង​ទំនាក់​ទំនងជា​មិត្តភក្តិ ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល ដែលជា​កត្តា​បង្ក​ឱកាស​ឱ្យមាន​ទំនាក់ទំនង​រវាង​ជាតិ​សាសន៍​និង​ជាតិ​សាសន៍​, ព្រមទាំង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ផងដែរ​៕ ទន់ សុខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...