• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រពន្ធចាក់ប្តីមួយកាំបិតរបួសធ្ងន់ ព្រោះតែប្តីរករឿងវាយខ្លួន ខឹងរឿងទិញម្ហូបអស់លុយច្រើន តែសមត្ថកិច្ចថាមកពីរឿងប្រច័ណ្ឌ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 21:19 | សន្តិសុខ​សង្គម

    កំពង់ឆ្នាំង៖ស្រ្តីជាប្រពន្ឋនិងជាជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកអធិការនគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់ពីស្រ្តីរូបនេះ បានយកកាំបិតចុងស្រួចចាក់មកលើប្តីរបស់ខ្លួន ចំពោះ បណ្តាលឲ្យរងរបួសធ្ងន់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

    សមត្ថកិច្ចនគរបាលក្រុងកំបង់ឆ្នាំងបានអោយដឹងថា៖ស្ត្រីជនសង្ស័យជាប្រពន្ធមានឈ្មោះ សុខ ធីតា អាយុ២៥ឆ្នាំ និង បុរសរងគ្រោះជាប្តីមានឈ្មោះ អៀង ដាវីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។នៅមុនពេលកើតហេតុ ប្រពន្ធបានត្រឡប់មកពីទិញម្ហូបនៅផ្សារដោយទិញអស់លុយប្រមាណជិត១ម៉ឺនរៀល ហើយប្តីបានរអ៊ូសួរនាំចុះឡើង រហូតបង្ករជាទំនាស់ឈ្លោះប្រកែកសំដីគ្នាទៅវិញទៅមក ពេលនោះប្តីបានស្ទុះរកទៅវាយប្រពន្ធ តែប្រពន្ធបានកាន់កាំបិតចុងស្រួចការពារខ្លួន វៀសចុះឡើង ពេលប្តីចូលទៅ ក៏ត្រូវនឹងកាំបិតចុងស្រួចនេះ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ពោះផ្នែកខាងឆ្វេង ហើយត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាម ។

    ស្រ្តីជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ប្តីរបស់គាត់ពូកែប្រច័ណ្ឌខ្លាំងណាស់ ហើយជារឿយៗ ប្តីរូបនេះតែងវាយធ្វើបាបគាត់ ដូចករណីថ្ងៃនេះ បើគាត់មិនការពារខ្លួននោះទេ ប្តីរូបនេះនឹងវាយគាត់ទ្រោមខ្លួនទៀតហើយ ។

    សមត្ថកិច្ចបានសន្និដ្ឋាន ជាដំបូងថា៖ចំពោះករណីទំនាស់ហិង្សារវាងប្តី និងប្រពន្ធនេះ អាចបណ្តាលមកពីការប្រច័ណ្ឌ ច្រើនជាងរឿងទំនាស់ទិញម្ហូប ។ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនសង្ស័យ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕ រឹទ្ធិ ជ័យ`

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...