• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • រថយន្តបាឡែននាយទាហ៊ានបើកលឿនពេលយប់បុកបង្កាន់ដៃស្ពានក្រឡាប់ក្នុងទឹក ស្ត្រីជានាយទាហាន២នាក់បានស្លាប់និងរបួស២នាក់រងរបួសធ្ងន់ស្រាល
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 21:22 | សន្តិសុខ​សង្គម

    ខេត្តកំពង់ឆ្នាំង៖ នាយទាហ៊ានជាស្ត្រី២នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង គឺបើករថយន្តបាឡែនបុកបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ទឹក ។ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    លោកអធិការនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ រថយន្តមានគ្រោះថ្នាក់នេះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O. 9172 បើកបរពីបាត់ដំបាត់ទៅភ្នំពេញក្នុងល្បឿនយ៉ាងលឿន នៅក្នុងនោះមាននាយទាហ៊ានជាស្រី្តៗជិះក្នុងរថយន្តចំនួន៤នាក់ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅ បុកនឹងបង្កាន់ដៃស្ពានពេញទំហឹងធ្លាក់រថយន្តក្រឡាប់ចូលក្នុងទឹក។ នៅក្នុងហេតុការណ៍នេះបណ្ដាលអោយ នាយទាហ៊ាន ស្រី្ត២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ និង២នាក់ទៀតរងរបួសធ្ងន់នឹងស្រាល។

    ក្រោយពេលកើតហេតុគេពិនិត្យឃើញ លោកឧត្តមសេនីយត្រី ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចុះទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះអ្នករងរបួស ដែលក្នុងនោះនាយទាហ៊ានស្តី្រដែលបានស្លាប់មានឈ្មោះ ពៅ ផាន់ អាយុ៥៣ឆ្នាំ ជានាយរងអធិការកិច្ចក្រសួ ងការពារជាតិ និងម្នាក់ទៀតឈ្មោះ ទន់ បុប្ផា អាយុ៤៩ឆ្នាំ ជានាយរងការិយាល័យទី២ទព័ជើងគោក ដែលពួកគាត់បានមកពីបំពេញបេសសកម្មនៅមជ្ឈមណ្ឌលជនពិការ ៣១៧ ភ្នំឆ័ត្រ ខេត្តបាត់ដំបង ។ ចំណែកនាយទាហ៊ាន២នាក់ទៀតដែលរងរបួសធ្ងន់និងស្រាល១ឈ្មោះ ចាន់ មុនី អាយុ៤៩ឆ្នាំ ២ឈ្មោះ អ៊ុក សុខាវី អាយុ៤៩ឆ្នាំ ពួកគេទាំង៤នាក់មានទីលំនៅក្នុងទីក្រុងភ្នំពេញ។

    ដោយឡែកសពនាយទាហ៊ានទាំង២នាក់ ត្រូវបានគេដឹកបញ្ជូនទៅទីក្រុងភ្នំពេញ ដើម្បីប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសទាំង២នាក់ក៏ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញផងដែរ រីឯរថយន្តត្រូវបានគេស្ទូចយកមករក្សាទុកនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...