• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើកម៉ូតូលឿនបុកប៉ះបង្កាន់ដៃផ្លោងធ្លាក់ពីលើស្ពានស្លាប់ភ្លាម
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 13:29 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ បុរសម្នាក់រជិះម៉ូតូឡើងស្ពានព្រែកក្តាមបត់មិនប្រយ័ត្ន បុកបង្កាន់ដៃស្ពាន ផ្លោងមនុស្សធ្លាក់ពីលើស្ពានស្លាប់ភ្លាម ម៉ោង២២និង៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើស្ពានមិត្តភាពកម្ពុជាចិន(ស្ពានព្រែកក្តាម)។

    សមត្ថកិច្ចបានឱ្យ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូ០១គ្រឿងម៉ាក City C. 100 កូរ៉េពណ៌ទឹកប៊ិចគ្មានផ្លាកលេខបើកបរទិសដៅពីជើងឡើងលើដៃស្ពានបត់ឆ្វេងទៅកើត(បញ្ច្រាសគន្លងទិស) អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។ លុះមកដល់ចំណុចកើតហេតុបានប៉ះជាមួយបង្កាន់ដៃស្ពានបណ្ដាលឲ្យម៉ូតូបោកដួលនៅលើស្ពានខ្ទាត់អ្នកបើកបរធ្លាក់ពីលើស្ពានទៅក្រោមបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកសាច់ញាតិ អ្នករងគ្រោះថ្នាក់និងបន្តនិតិវិធី ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...