• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បុរសចំណាស់ម្នាក់ទាញយកគ្រាប់បែកដៃមកគំរាមបោក ផ្អើលរត់ចែកផ្លូវគ្នាទាំងព្រលឹងចុងសក់ ខឹងមិនឱ្យជំពាក់​ថ្លៃ​ទិញចង្កៀង​គោយន្ត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 13:23 | សន្តិសុខ​សង្គម

    ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ បុរស​ចំណាស់ម្នាក់ ខឹងមិនឱ្យទិញជឿថ្លៃ ចង្កៀងគោយន្តមួយមិនបាន បានទាញយកគ្រាប់បែកមកគំរាមបោក បណ្តាលឱ្យអ្នកលក់ភ័យរត់ទាំងព្រលឹងចុងសក់ និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាវេលា​ម៉ោង៤ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ករណីនេះនគរបាលបានចុះទៅឃាត់ខ្លួនបុរសនោះភ្លាម។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មាស សំអាង ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ យក​គ្យកគ្រាប់បែកដៃគំរាមលើឈ្មោះ ណុប ប៊ុន​ថា ភេទ​ប្រុស អាយុ៣៨ឆ្នាំ​ ជាអ្នកលក់គ្រឿងប ន្លាស់ នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះប៉ុនប៉ងធ្វើសកម្មភាពទាញ​គ្រាប់បែកដៃ​ដែល​ផលិត​នៅ​ប្រទេស​ចិន មក​គំរាម​គេ ហើយ​បំរុង​បោក ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ទាន់ពេល ធ្វើឱ្យ​ជននេះ​រត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ច​បាន​ដេញតាម​ចាប់​ឃាត់ខ្លួន​នាំយកមក​អធិការ​ស្រុក​ធ្វើការ​សាកសួរ រួច​ក៏​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើមដើម្បីចាត់ការបន្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...