• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បុរស​ម្នាក់សុំលុយប្រពន្ធមិនបាន ខឹងចិត្តលោតពីលើផ្ទះជាន់ទី៣សំណាងមិនស្លាប់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 13:35 | សន្តិសុខ​សង្គម

    ភ្នំពេញ៖ បុរសម្នាក់ សុំលុយប្រពន្ធមិនបានខឹងចិត្តជិះម៉ូតូឌុប ទៅលោតពីលើអាគារជាន់ទី៣ប៉ងសម្លាប់ខ្លួន តែត្រឹមរបួស ធ្ងន់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះ​ជាន់​ទី៣ នៅក្រោយ​ទីស្តីការគណរដ្ឋមន្ត្រី តាម​បណ្តោយ​ផ្លូវ109 នៅ​ចំណុច​ក្រោយ​ទីស្តីការគណរដ្ឋមន្ត្រី ស្ថិតនៅ​ក្នុងភូមិ៧ ក្រុម៤៧ សង្កាត់​មិត្តភាព ខណ្ឌ៧មករា។

    សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង៣០ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​សាមគ្គី បាន​ជិះ​ម៉ូតូឌុប ហើយ​ហើយមិនបានឲ្យលុយអ្នករត់ម៉ូតូឌុបទេ ក៏​រត់ឡើង​ផ្ទះមួយ​គ្មាន​លេខ​ ជាន់ទី៣ រួច​លោត​ចុះមក​ក្រោម សំណាងល្អ​មិន​រងគ្រោះថ្នាក់​ដល់​ស្លាប់ គ្រាន់តែ​រងរបួស​ធ្ងន់​ចំ​ជើង​ទាំងសងខាង​តែប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​សង្ស័យថា​បុរស​នោះបែក​ថ្នាំ។

    ក្រោយមក​សមត្ថកិច្ច​ចុះទៅ​សួរនាំ ទើប​ជនរងគ្រោះ​ប្រាប់​លេខ​អ្នកផ្ទះ​ទៅ​សមត្ថកិច្ច ក៏​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​សួរនាំ​សាច់ញាតិ ទើប​ដឹងថា មកពី​សុំ​លុយ​ប្រពន្ធ ប្រពន្ធ​ថា អត់​មាន​លុយ ថែមទាំង​ដើររក​ការងារ​ធ្វើ​មិនបាន​ផង​នោះ ក៏​បែកខឹងចិត្តលោត​ពីលើផ្ទះ​គេ​តែម្តង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...