• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • រថយន្ត​អាស៊ី​ណា ដឹក​ម៉ូតូ​សង្ស័យ​គេចពន្ធ​បើក​បុក​រថយន្ត​ដឹក​ទឹកកក​ក្នុង​ផ្លូវបែក​ជា​៤ រង​ការខូចខាត​រថយន្ត​ធ្ងន់​ដូចគ្នា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 10:57 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​តូ​យូ​តា​អាស៊ី​ណា មួយគ្រឿង​ដឹក​ម៉ូតូ​៣​គ្រឿង​សង្ស័យ​គេចពន្ធ​បាន​បើក​ក្នុង​ល្បឿន​លឿន ទៅបុក​និង​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​នៅ​ផ្លូវបែក​ជា​៤ បណ្តាលអោយ​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​ដឹក​ទឹកកក​បាន​ជ្រុល​ទៅបុក​ដើមឈើ​មួយ​ដើម បណ្តាល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដូចគ្នា​ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ទេ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបែក​ជា​៤ មុខ​មន្ទីរ​សុរិយោដី​ខេត្ត​ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
    ​ ​
    ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថាៈ មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក តូ​យូ​តា​អា​ស៊ីណា មួយគ្រឿង​គ្មាន​ស្លាក​លេខ ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​គូ លាង​ជិន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​បើក​តាមផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​ពេលមកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ទឹកកក មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 2X.4237 បើកបរ​ដោយ​បុរស​ឈ្មោះ កែវ សុ​ភ័​ក្រ អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ខ្វែងគ្នា​។ បណ្តាលអោយ​រថយន្ត​អា​ស៊ីណា​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ខ្ទេច​មុខរ​យន្ត និង​រថយន្ត​ដឹក​ទឹកកក​ជ្រុល​ទៅបុក​ដើមឈើ ខូចខាត​ខ្ទេច​មុខ​រថយន្ត​ធ្ងន់ធ្ងរ​មិនអាច​បើកបរ​បាន​។ ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា មកពី​រថយន្ត​ទាំង​២​គ្រឿង​មិន​គោរព​សិទ្ធ​គ្នា និង​មិន​យោគ​ល​ល់​អធ្យាស្រ័យ​គ្នា ទើប​បង្ក​អ​ផ​យ​មាន​គ្រោះថ្នាក់​បែបនេះ​។​

    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជួល​រថយន្តស្ទូច​មក​ស្ទូច​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​ដោយឡែក នៅក្នុង​រថយន្ត​ម៉ាក​តូ​យូ​តា​អា​ស៊ីណា គេ​ឃើញ​មាន​ដឹក​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ថ្មីៗ​ចំនួន​៣​គ្រឿង ដែល​គ្មាន​ស្លាក​លេខ​និង​គេ​សង្ស័យថា​ជា​ម៉ូតូ​គេចពន្ធ ហើយក៍​ត្រូវបាន​សមត្ថកិច្ច​រាយការណ៍​ដល់​មន្ត្រី​សាខាគយ​នៅក្នុង​ខេត្ត មក​ត្រួតពិនិត្យ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ ៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...