• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាំង​ស្រុក​បរិបូណ៌​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ងូតទឹក​លេង​កំសាន្ត​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 10:44 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាំង ស្ថិតនៅក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ មាន​ប្រមាណ​៤០​ភី​ឡូ​ម៉ែត្រ​ខាងលិច​ឈៀង​ខាង​ជ្រើ​ង​ពី​ទីក្រុង​កំពង់ឆ្នាំង ដែល​ទើប​សាងសង់​រួច​នាពេល​ថ្មីៗ​កន្លងមកនេះ ក្រៅពី​មាន​សក្តានុពល​លើ​ការស្រោចស្រព​លើ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​ហិកតា​ហើយ​នោះ​ក៍​ជា​ធារាសាស្ត្រ​មួយ​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន ទៅ​ងូតទឹក​លេង​កំសាន្ត និង​ទស្សនា​ធម្មជាតិ​ស្រុកស្រែ​លំហែរ​អារម្មណ៍​ផងដែរ​។​
    ​ ​
    ​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​ចំណីអាហារ​នៅ​ទីនោះ​បានអោយដឹងថា​៖ នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ទេសចរណ៍​ជាតិ​មកពី​បណ្តា​ខេត្ត​នៅក្បែរៗ​នោះ បាន​ទៅ​ទស្សនា​កំសាន្ត ក៍​ដូចជា​ងូតទឹក​លេង​រាប់រយ​នាក់ និង​អាចមាន​ការកើនឡើង​ជា​លំដាប់ ព្រោះថា​ទីតាំង​ទំនប់ទឹក​ធារាសាស្ត្រ​អា​ចាំង​មានទឹក​ថ្លាយង់ មាន​ព្រៃឈើ វាលស្រែ​ខៀវស្រងាត់ រួម​នឹងមាន​ការនេសាទ​ត្រី​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​ផងដែរ​។​
    ​ ​
    ​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្តកំពង់ឆ្នាំង​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​វិ​ច្ឆ​កា​នេះ​ថា​៖ ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ​អា​ចាំង​មាន​គម្រោង​ប្រវែង​១៩.៥០០​ម៉ែត្រ​ដែលមាន​អត្ថប្រយោជន៍​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ ១០.៣០០​ហិកតា​មកដល់ពេលនេះ បាន​កសាង​រួចរាល់​នូវ​សំណង់​ធំ​សំរាប់​ស្ទាក់​ទឹក​១០០​ភាគរយ​ហើយ​ចំណែក​ប្រឡាយ​មេ​ប្រឡាយ​រង​ទី​១​និង​ទី​២​សាងសង់​បាន​ប្រមាណ​៩៥​ភាគរយ​ផងដែរ​។​
    ​ ​
    ​លោក​បាន​បន្តថា​៖​នេះ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​រិ​បូ​ណ៌​និង​មាន​ជំនួយ​មូលនិធិ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​នៅក្នុង​គម្រោង​សាងសង់​ទំនប់​ធារាសាស្ត្រ​នេះ​មាន​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​១៩,៥០០​ម៉ែត្រ​,​ប្រឡាយ​រង​ចំនួន​១០​ខ្សែ​ប្រវែង​៤៩,៦៨០​ម៉ែត្រ​, និង​មាន​សំណង់​សរុប​ចំនួន​២២៤​កន្លែង​ក្នុងនោះ​មាន​សំណង់​បង្វែរ​ចរន្តទឹក​,​សំណង់​សំរួល​ចរន្តទឹក​, សំណង់​ចែកចាយ​ទឹក​, និង​សំណង់​លូ​កាត់​ផ្លូវ​។​មកដល់​ដើមខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ក្រុមហ៊ុន​បាន​សាងសង់​សំណង់​ធំ​ស្ទាក់​ទឹក​រួចរាល់​១០០%​ហើយ​ចំណែក​ប្រឡាយ​មេ​និង​ប្រឡាយ​រង​ទី​១​និង​ទី​២​កសាងបាន​ប្រមាណ​៩៥%​ផងដែរ​ដែល​គេ​អាច​រំពឹងថា​នៅ​ចុងឆ្នាំ​២០១៧​ប្រព័ន្ធធារាសាស្ត្រ​មួយ​នេះ​នឹង​សាងសង់​រួច​ជា​ស្ថាពរ​ដើម្បីអោយ​ប្រជាកសិករ​យើង​បាន​បង្ករ​បង្កើន​ផល​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​។​
    ​ ​
    ​ក្រៅពី​ការស្រោចស្រព​លើ​ដំណាំ​កសិកម្ម ទំនប់ទឹក​អា​ចាំង​នៅមាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​បាន​រាប់រយ​នាក់មក​ទស្សនា​កំសាន្ត នៅ​រៀងរាល់ថ្ងៃ​ឈប់សំរាក​ចុង​សប្តាហ៍​ទៀតផង​។ ដោយឡែក​ប្រព័ន្ធធារាសាស្ត្រ​អា​ចាំង​ក៏បានផ្តល់​នូវ​ត្រី​ធម្មជាតិ​នៅក្នុង​ស្ទឹង និង​ក្នុង​ទំនប់​ជាច្រើន​ប្រភេទ​សំរាប់​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ប្រឡាយ​មេ ប្រឡាយ​រង​រាប់រយ​គ្រួសារ​បន្ថែមទៀត​ផងដែ​រ​។​

    ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​បរិបូណ៌​មាន​ទឹកចិត្ត​សប្បាយ​រី​កាយ​ក្រៃលែង និង​សូម​អរគុណ​យ៉ាង​ជា​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ជួយ​កសាង​ប្រព​ន្ធ័​ធ​រា​សាស្ត្រ​មួយ​នេះ​ឡើង ដើ​ប្បី​អោយ​ប្រជាពលរដ្ឋ​មានទឹក​ធ្វើស្រែ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ភាពក្រីក្រ និង​ក៏​ជា​កន្លែង​មុជទឹក​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ ៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...