• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​១២​នាក់ និង​គណៈបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន​១២​នាក់ បាន​មកសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 09:53 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​នៅក្នុង​មន្ទីរ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ ក្នុងពេល​ថ្មីៗ​នេះ​មាន​សមាជិក​គណៈបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន​១២​នាក់ និង​គណៈបក្ស​ខ្មែរ​រួបរួម​ជាតិ​សរុប​ចំនួន ១២​នាក់ បានធ្វើ​លិខិត​សុំចូល​ជីវភាព​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ព្រោះតែ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​មេគណៈ​របស់​ពួកគេ​។​
    ​ ​
    ​ជាក់ស្តែង​គឺ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក សុទ្ធ សូវ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ មកពី​គណៈបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​សុំចូល​ជីវភាព​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ព្រោះតែ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​មេគណៈ​របស់​ពួកគេ​ដែលជា​អ្នក​ក្បត់ជាតិ​។​

    ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ពុត បូរី ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្វាយ ស្រុក​សាមគ្គី​មា​ជ័យ​មកពី​គណៈបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​សុំចូល​ជីវភាព​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ព្រោះតែ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​មេគណៈ​របស់​ពួកគេ​ដែលជា​អ្នក​ក្បត់ជាតិ​។​

    ​នៅ​ថ្ងៃទី​១០ វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ លោក លីវ យឺន ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ មកពី​គណៈបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​សុំចូល​ជីវភាព​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា ព្រោះតែ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​មេគណៈ​របស់​ពួកគេ​។​

    ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ណា​ង សុ​នាង អាយុ​៣៨​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មកពី​គណបក្ស​CNRP បាន​សុំចូល​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​អស់ជំនឿ​លើ​គណបក្ស​CNRP ដោយ​ដឹងថាៈ​លោក​កឹម សុខា ពាក់ព័ន្ធ​និង​អំពើ​ក្បត់ជាតិ​បំរើ​បរទេស ដើម្បី​តែ​អំណាច​មិន​គិតពី​មហន្តរាយ​ដល់​ប្រទេសជាតិ​ឡើយ​។​

    ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមាជិក​បក្ស​CNRP​ចំនួន​៨​ក្នុងនោះ​ស្រី​៣​នាក់​នៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុ​កំពង់លែង ខេត្តកំពង់ឆ្នាំង សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​តាម​លិខិត​ស្នើសុំ​របស់​ពួកគាត់​បានបញ្ជាក់​ថាៈប​ន្ទា​ប់​ពី​ដឹងថា​គណបក្ស​CNRP​ធ្វើ​នយោបាយ​ប្រជា​ពិ​ថុ​ត​កុហក់​បោកប្រាស់​ប្រជាពលរដ្ឋ ហើយ​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ​បង្កចលាចល​រួមគំនិត​ជាមួយ​បរទេស​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​
    ​ ​
    ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមាជិក សមាជិកា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន​១២​នាក់ ស្រី​០៧​នាក់ នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ចាក​ចេញពី​គណបក្ស​របស់ខ្លួន​សុំ​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក្នុង​ពិធី​នោះ​មាន​ការទទួល​ស្វាគមន៍​ពី លោក ឃួន សៅ​រុំ អនុប្រធាន​គណៈកម្មកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរិបូណ៌ និង លោក សោម ភិ​រុណ​សមាជិក​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ក្នុង​ក្តីសប្បាយ​រី​រាយ​ក្រៃលែង​ ៕ រឹទ្ធិ ជ៏័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...