• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ការពិតត្រូវបានលាតដ្រដាង ក្រោយអភិបាលស្រុកពិនិត្យដល់ទីតាំងទំនាស់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 08:35 | ព័ត៌មាន​ជាតិ

    ខេត្តព្រះសីហនុ៖ ​បន្ទាប់ពីការវិវាទគ្នារវាងអាជីវករនិងអាជីវករក្រោមរូបភាពយក​ប្រជា​ពល​​រដ្ឋធ្វើជាខែល ពីសំណាក់អាជីវករចាស់វស្សា នៅតំបន់កោះខ្យង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​​នុ នា​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារចំរុះដឹកនាំដោយលោក សរ កក្កដា អភិបាល នៃ​គណៈអភិបាលស្រុកព្រៃនប់បានចុះត្រួតពិនិត្យ និង វាស់វែងទី​តាំង​ធ្វើ​វារី​វប្បកម្មចិញ្ចឹម​និង​គ្រែង​ឈាមចំនួន៣ទីតាំង ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    លោក សរ កក្កដា អភិបាល នៃ​គណៈអភិបាលស្រុកព្រៃនប់បានថ្លែង​បញ្ជាក់​ក្រោយ​ចុះ​ពិនិត្យទីតាំងចឹញ្ចឹមក្រែងទាំង០៣ទីតាំង ថាជាលទ្ធផលក្រោយ បានចុះវាស់វែងទីតាំងតាមការ​ចង្អុលបង្ហាញរបស់ម្ចាស់ដែលមានឈ្មោះ ផេង នី, លីវ លីម និងឈ្មោះ ស៊ូ ចាន់ផន។ ទីតាំង​ទាំង​​​​បីខាងលើបានស្នើសុំលិខិតអនុញ្ញាតច្បាប់រួចហើយ។ ប៉ុន្តែបើតាមការពិនិត្យជាក់​ស្តែង​ឃើញ​ថា ទំហំដែលស្នើសុំ និងការបោះបង្គោលហ៊ុំព័ទ្ធមានការខុសគ្នា៖ ១_ ឈ្មោះ ផេង នី ស្នើ​សុំ​១០ហិកតា ជាក់ស្តែងបោះបង្គោលហ៊ុំព័ទ្ធប្រមាណ២០ហិកតា និងមានសង់រោងចំនួន​៣​នៅ​លើ​ទីតាំង ២_ ឈ្មោះ លីវ លីម ស្នើសុំ៥ហិកតា ជាក់ស្តែងបោះបង្គោលហ៊ុំព័ទ្ធ​ប្រមាណ​៦ហិក​តា និងមានសង់រោងចំនួន១នៅលើទីតាំង ៣_ ឈ្មោះ ស៊ូ ចាន់ផន ស្នើសុំ៥ហិកតា ជាក់​ស្តែង​បោះ​បង្គោលហ៊ុំព័ទ្ធប្រមាណ១០ហិកតា និងមានសង់រោងចំនួន១នៅលើទីតាំង។លោក ស កក្កដា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំពោះទីតាំងចឹញ្ចឹមក្រែងទាំង០៣ទីតាំង លោកនឹង​ចាត់​ការទៅតាមនិតិវិធីច្បាប់ដែលបានកំណត់ប្រកបដោយតម្លាភាព ជៀសវាងការឆ្លើយដាក់​គ្នា ដោយអាចតម្រូវអោយម្ចាស់ទីតាំងទាំងអស់អនុវត្តន៏ទៅតាមទំហ៊ំនៃការឆ្នើស៊ុំ។

    ជុំវិញបញ្ហានេះផងដែរ លោក ឯម ភានាយសង្កាត់ជលផលស្រុកព្រៃនប់បានអោយ​ដឹង​ថាចំពោះទីតាំងទាំង០៣ខាងលើសុទ្ឋតែបានស៊ុំច្បាប់ទៅមន្ត្រីជំនាញរៀងៗ ខ្លួនប៉ុន្តែនៅ​មាន​​​ចន្លោះប្រហូងបន្តិចបន្តួចចំពោះម្ចាស់ទីតាំងមុនដូចជាជ និង ឈ្មោះស៊ូចាន់ផនគឺ​មាន​តែ​ច្បាប់​អនុញ្ញាត្តិ ដែលចេញដោយជលផលពុំទាន់មានច្បាប់ចេញដោយ​ក្រ​សួង​បរិស្ថានដូច​លោក លាវ លឹម ទេ មិនតែប៉ុណ្ណោះម្ចាស់ទីតាំងខាងលើពុំបាន​គោរព​ទៅតាមអ្វី​ដែល​បាន​ស្នើ​រ​ស៊ុំ​នោះ​ទេ ឈ្មោះ ស៊ូ ចាន់ផន លើស៥ហិចតានិង ឈ្មោះ ផេង នី លើស១០ហិចតាដែលចំនួននេះ​នឹងត្រូវអនុវត្តន៏តាមផ្លូវច្បាប់។ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា ចំពោះច្បាប់ចឹញ្ចឹមកូន​ក្រែង​ឈាមនេះ អាជីវករទាំងអស់ត្រូវស៊ុំច្បាប់មួយឆ្នាំម្តង ដូចនេះ​យោងតាម​ច្បាប់ថ្មីអាជីវករ​ដែល​ពុំទាន់មានច្បាប់អនុញ្ញាត្តិទីតាំង ត្រូវស៊ុំច្បាប់បន្ថែមពីក្រសួង​បរិស្ថាន ព្រោះក្រសួងបរិស្ថាន ជា​ស្ថាប័ន​អនុញ្ញាត្តិទីតាំង ឯ ក្រសួងកសិកម្មជាអ្នក​អនុញ្ញា​ត្តិ​ច្បាប់បច្ចេកទេស។

    សូមបញ្ជាក់ផងដែរថា បើយោងតាមប្រភពមិនផ្លូវការណ៏នៅតំបន់កោះខ្យង បានលួច​ខ្សឹប​ប្រាប់ថា សម្រាប់ម្ចាស់ទីតាំងចឹញ្ចឹមក្រែងឈាមចាស់វស្សានៅតំបន់កោះខ្យង កំពុង​ដំប៉ៅ​មិនឈឺយកឈើចាក់ហើយ នៅសុខៗបៀមឈាមព្រុសដាក់អ្នកដ៏ទៃ តែទីបំផុតឈាម​នោះ​ប្រឡាក់ខ្លួនឯងវិញ ​ដូចហែក​ទ្រូង​អោយ​ក្អែកចឹក ធាតុពិតត្រូវបានលាតត្រដាង ព្រះពិតជា​មាន​ផ្នែកមែន ចាំមើលអាជ្ញាធរស្រុកដែលមានលោក ស កក្កដា ដែលទើបចូលកាន់ដំណែង​ថ្មី​ជិត​មួយឆ្នាំនឹងចាត់វិធានការណ៏បែបណាចំពោះ អាជីវករកន្ទេលធំបន្លំដេក កំហុសខ្លួនឯង​ប៉ុន​ជញ្ចាំង​ព្រះវិហារ ដើរស្រែក​ដាក់​ដ៏ទៃនោះ៕ ទន់ សុខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...