• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • មួកសុវត្ថិភាពជាង៣០០មួក ត្រូវបានបំពាក់ជូនប្រជាពលរដ្ឋបើកបរម៉ូតូដែលមិនពាក់មួកក្រោយពីបានអប់រំរួច ក្នុងបំណងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 November, 2017  ម៉ោង 10:10 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកំរិតទាប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយយុទ្ធនាការពាក់មួកសុវត្ថិភាពក្នុងស្រុកកំពង់ត្រឡាច ជាបន្តទៀត។ គំរោងនេះបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ តទៅក្រោមការរៀបចំពីលោក កែវ ពៅ ជាប្រធានមន្ទីរសាធារណ:ការ និង ដឹកជញ្ជូនខេត្ត រហូតអស់មួកសុវត្ថិភាពទាំង៥០០មួក។

    លោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងជាប្រធានអនុគណកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថា៖ គោលបំណងនៃការផ្សព្វផ្សាយយុទ្ធនាការពាក់មួកសុវត្ថិភាពនេះ គឺចង់អោយអោយមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សា​នុសិស្សទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវជាមួយគ្នា។ដូច្នេះសូមមន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាព អោយបានត្រឹមត្រូវ និងសូមអោយប្រជាពលរដ្ឋទាំងអស់អនុវត្តអោយបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទប់ស្កាត់ និងកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត។

    លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្នុងពិធីបើកយុទ្ធនាការ រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនាពេលនេះ មានការចូលរួមពីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក និងមន្រ្តីជំនាញមន្ទីរសាធារណៈការខេត្ត។ នៅក្នុងយុទ្ធនាការនេះអនុគណៈកម្មការជាតិសុវត្ថិភាពចរាច​រណ៍ផ្លូវគោកខេត្ត បាននាំយកមួកសុវត្ថិភាពជាអំណោយរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនមកចែកជូនប្រជាពលរដ្ឋដែលបើកបរ ពុំមានមួកសុវត្ថិភាពចំនួន៥០០មួក និងបានធ្វើការណែនាំ អប់រំពួកគាត់អោយយល់ច្បាស់អំពីច្បាប់ចរាចរ​ណ៍ផ្លូវគោក និងការប្រើប្រាស់មួយសុវត្តិភាពពីមន្ត្រីជំនាញផងដែរ។

    នៅក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ ប្រជាពលរដ្ឋដែលមិនបានពាក់មួកសុវត្ថិភាព ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកពន្យល់ណែនាំ និងបញ្រ្ជាបច្បាប់ចរា​ចរណ៍ដល់ពួកគាត់ និងបានអោយឆ្លើយសំណួរជាមួយគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន២សំណួរ បើឆ្លើយត្រូវនឹងបានទទួលមួកសុវត្ថិភាពមួយដោយឥតគិតថ្លៃ។

    ក្រោយពីទទួលមួកសុវត្ថិភាពហើយ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ពួកគាត់ស្បាយចិត្តណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមត្ថកិច្ចនិងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់អប់រំច្បាប់ចរាចរណ៍ផ្លូវគោកហើយបានចែកជូននូវមួយសុវត្តិភាពដល់ពួកគាត់ថែមទៀត ដោយពួកគាត់បានប្តេជ្ញាថានឹងពាក់មួកសុវត្តិភាពអោយបានគ្រប់ពេលវេលា នៅពេលបើកបរម៉ូតូ ដើម្បីការពារអាយុជីវិតពេលមានគ្រោះថ្នាក់ចារចរណ៍៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...