• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • គ្រួសារសពលោកហែមសារិនបានទទួល ថវិកាសមាគមមន្រ្តីរាជការពីក្រសួងសាធារណៈការ និងដឹកជញ្ជូនចំនួន៤លានរៀល
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 November, 2017  ម៉ោង 13:39 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំងៈ លោកកែវ​ ពៅ​ ជាប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូននិងក្រុមការងារ​នៅថ្ងៃទី​ ១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០ ១៧​ បានអញ្ជើញចូលបុណ្យសពលោក​ ហែម​ សារិន​ ជាមន្ត្រីមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត ​ចូលនិវត្តន៍នៅគេហ ដ្ឋានសព​ ស្ថិតនៅឃុំ​ ស្វាយ​ជ្រុំ​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​និងបាននាំយកថវិកាសមាគមមន្រ្តីរាជការ៤លានរៀល និងថវិកាមន្រ្តីរាជការរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងមួយចំនួនទៀតចូលរួមបុណ្យសពផងដែរ។

    ក្នុងឱកាសនោះ លោក កែវ ពៅ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខនិងចូលរួមមរណៈទុក្ខពី ឯកឧត្តមស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តមអភិបាលខេត្តកន្លងមកសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខមន្រ្តីរាជការនិវត្តន៍មិនដែលបោះបង់ចោលម្តងណាឡើយ។
    .
    លោក កែវ ពៅ ក៏បានផ្តាំផ្ញើអោយគ្រួសារ លោក ហែម សារិន ខិតខំថែទាំសុខភាពនិងអប់រំកូនចៅអោយខិតខំរៀនសូត្រដើម្បីអនាគតខ្លួននិងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសជៀសអោយឆ្ងាយពីគ្រឿងញៀន៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...