• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ករណីក្រុមអ្នកយកព័ត៌មាន CNC ចំនួន៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដោយខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 November, 2017  ម៉ោង 09:53 | សន្តិសុខ​សង្គម

    សៀមរាប៖ ​ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ​ពេលកំពុងធ្វើដំណើរទៅយកព័ត៌មានតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៨ និង៣០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

    លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់ទូរទស្សន៍ CNC បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មានបុគ្គលិករបស់លោក៣នាក់រងរបួស គឺ លោក ថឹង ចាន់ថារ៉ាន់ អ្នកអធិប្បាយព័ត៌មាន រងរបួសធ្ងន់, លោក ង៉ាន់ សំណាង រងរបួសធ្ងន់ជាអ្នកបើកបរ និងលោក លោក ទេព ពិសិដ្ឋ រងរបួសស្រាល។

    ប្រភពបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្កឡើងដោយខ្លួនឯងពោលគឺពេលកំពុងបើកបរស្រាប់តែរេចង្កួតប្រឡាប់ធ្លាប់ផ្លូវបះជើងតែម្ដង។​ ក្រោយកើតហេតុភ្លាមៗជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...