• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចេញពីផឹងស្រវឹងធ្លាក់ភ្នែងស្តាក ជិះ​ម៉ូតូ​បោះពួយទៅបុក​គូទ​ឡានចតស្ងៀម បែកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 November, 2017  ម៉ោង 09:08 | សន្តិសុខ​សង្គម

    ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ចេញពីផឹកស្រាវឹងស្រាធ្លាក់ភ្នែកស្តាកជិះម៉ូតូឌុបគ្នាបោះពួយលឿនមិនធម្មតាជ្រុល​ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ដឹកទំនិញ ១គ្រឿង ពពីក្រោយពេញ ទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតដង្ហើមចង្រិត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១៩ និង១០នាទី យប់​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​ភូមិ​ពោធិ​រៀង ឃុំ​អូរប្រសាទ ស្រុក​ម​ង្គ​បូរី ខេត្តបន្ទាយមានជ័យ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រាក់ ទី ភេទ​ប្រុស អាយុ១៩ឆ្នាំ ស្លាប់​នៅនឹងកន្លែង រស់នៅភូមិព្រៃទទឹងឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប.មានជ័យ 1N-1173 និងម្នាក់់ ទៀតជិះពីក្រោយឈ្មោះមោះ ឌី ឆា​លី ភេទ​ប្រុស អាយុ ២១ឆ្នាំ របួសធ្ងន់​បាក់ឆ្អឹង​ស្មងជើង​ស្តាំ អ្នក​ទាំងពីរ រស់នៅ​ភូមិ​បឹងរាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ១គ្រឿង ជិះ​ដោយ​យុវជន២នាក់ ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន និង​ស្ថាន​ភាពស្រវឹង មិន​ពាក់មួក​សុវត្ថិភាព លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ ១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សី​ហុន 3A-1384 ប្រភេទ​ដឹកទំនិញពីក្រោយ ដែល​ឈប់​ចត ខណៈអ្នកបើកបរ​រថយន្តចុះទៅ​ទិញ​ទឹក បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង និង​អ្នកជិះ​ពីក្រោយ​របួសធ្ងន់ រីឯ​អ្នក​បើ​បររថ​យន្ត​ក្រោយពី​កើតហេតុ បាន​រត់​គេចខ្លួនបាត់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...