• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លោកតុប កក្កដា រងការចោទប្រកាន់ថា ចាប់រថយន្តដឹកឈើល្មើសច្បាប់គោះយកលុយ២ពាន់ដុល្លារ ដោះលែងស្ងាត់ៗ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 November, 2017  ម៉ោង 09:25 | រាយការណ៍​ពិសេស

    ខេត្តកំពង់ធំ៖ ប្រភពពីក្រុមឈ្មួញរកស៊ីដឹកឈើនៅសករុកសណ្តាន់បានទម្លាយឱ្យដឹងថា លោក តុប កក្កដា ប្រធានមន្ទីរបីរិស្ថានខេត្តកំពង់ធំ បានចាប់ឃាត់រថយន្តដឹកឈើខុសច្បាប់ ១គ្រឿង បានរយៈបីថ្ងៃរួចដោះលែងវិញ ជាថ្នូរនឹងទឹកប្រាក់ ២ពាន់ដុល្លារ។ ប្រភពបានបញ្ជាក់ថា រថយន្តដឹកឈើដែលលោកមន្ត្រីដោះលែងនោះជារបស់មេឈ្មូញឈើដុះស្លែម្នាក់ឈ្មោះ យាយ យ៉ុន ដឹកក្តារបង្កប់ឈើប្រណីតខាងក្រោមចំនួន៥គុប ដែលក្រុមមន្ត្រីបរិស្ថានរបស់លោក តុប កក្កដា ឆែកឃើញ។

    ប្រភពបានឱ្យថឹងថា កម្លាំងមន្ត្រីបរិស្ថានឧទ្យានុរក្សអូរងាវ បានចាប់រថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែ យាយ យ៉ុន ដឹកក្តារបង្កប់ឈើប្រណីតចំនួន៥គូប ត្រង់ចំណុចអូរគ្រញូង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាមួយគ្នានោះបានស្ទាក់ឃាត់រថយន្តបុកស័រមួយគ្រឿង និងរថយន្តកូរ៉េ២តោនកន្លះ មួយគ្រឿងទៀតដែរ ដែលដឹកឈើទ្វារបង្អួចអត់ច្បាប់ ត្រង់ចំណុចស្ទឹងពង្រោង ភូមិសាស្ត្រ ស្រុកសណ្តាន់ ដោយធ្វើឡើងចំនួន២ថ្ងៃជាប់ៗគ្នា កាលពីទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយកម្លាំងឧទ្យានុរក្ស សហការជាមួយសមកិច្ចមូលដ្ឋាន ហើយបានបញ្ជូនទៅរក្សាទុកនៅ មន្ទីរបរិស្ថានខេត្តកំពង់ធំ។

    ជុំវិញករណីការទម្លាយឱ្យដឹងករណីមិនប្រក្រតីដោយចោទចោទប្រកាន់ លោក តុប កក្កដា ប្រធានមន្ទីរបីរិស្ថានខេត្ត កំពង់ធំ ថាបានប្រព្រឹត្តអំពើពុករលួយ ចាប់រថយន្តដឹក ឈើល្មើសច្បាប់បង្ខុំឱ្យបង់លុយរួចដោះលែងទៅវិញនោះ យើងកំពុងស្វែងសុំការបំភ្លឺពីលោក តុប កក្កដា ពុំទាន់បាននៅឡើយទេ។ ទោះយ៉ាងណានាពេលបច្ចុប្បន្ននេះសកម្មភាពដឹកជញ្ជូនឈើភូមិសាស្ត្រស្រុកសណ្តាន់នោះកំពុងតែផុលផុសដោយក្រុមឈ្មួញដុះស្លែមុខដដែល ហើយមន្ត្រីរិស្ថានបានស្គាល់យ៉ាងច្បាស់ ហើយយូរៗមន្ត្រីបរិស្ថានចាប់ឃាត់ម្តង ទំនងលួចលោតឆ័ត្រញយៗពេក៕

    loading...