• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • តៃកុងរថយន្ដដឹកកម្មករស្រីៗ បង្អួតថ្វីដៃពេលបត់ចូលរោងចក្រ បួងចង្កូតម៉ាចាស់ដៃ ខុសបច្ចេកទេសក្រឡាប់ឡានបង្កឱ្យកម្មកររបួសសរុប១០៣នាក់គរជើងលើគ្នាទាំងព្រឹក!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 November, 2017  ម៉ោង 09:55 | សន្តិសុខ​សង្គម

    ខេត្តកំពង់ចាម៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមិនគួរកើតឡើង ដោយសារតែអ្នកបើកបររថយន្ដដឹកកម្មកររោងចក្របួងចង្កូតបត់ចូលរោងចក្រខុសបច្ចេកទេស ខ្លាំងពេកបណ្តាលឱ្យរថយន្តក្រឡាប់ កម្មករ១០៣នាក់ រងរបួសធ្ងន់ស្រាល ដោយក្នុងនោះ៤នាក់រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដដឹកកម្មករដោយខ្លួនឯងនេះកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើង ព្រៃ​ ខេត្តកំពង់ចាម។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលជួបឧប្បត្តិហេតុនោះម៉ាកហ៊ិនដាយ ពាក់ស្លាកលេខកំពង់ចាម ​3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មកររោងចក្របើកពីទិសខាង​លិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។​

    ប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើតហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់​ទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ​ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់​ បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...