• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ការ៉ូការ៉ូឡានៅសួនច្បារត្រីគល់រាំងមាត់​ទន្លេ​ផ្សារ​ក្រោម​បែក​បាក់​យូរ​ហើយ ស្នើសុំ​អាជ្ញាធរ​ក្រុង​កំពង់​ឆ្នាំង​និង​ខេត្ត​ជួយ​ជួសជុលផង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 21:24 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងបានលើកឡើងថា៖ នៅក្នុងសួនច្បារត្រីគល់រាំងមាត់ទន្លេផ្សារក្រោម ការ៉ូការ៉ូឡាបានបែកបាក់ជាយូរឆ្នាំមកហើយចំនួន២កន្លែងសរុបប្រមាណជាង១០ម៉ែត្រការ៉េតែប៉ុណ្ណោះមិនឃើញមានអ្នកណាជួយជួសជុលឡើយគឺទុកនៅកំហតៗចោល ស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិអន្តជាតិជារៀងរាល់ថ្ងៃ មិនមានអ្នកណាឈឺក្បាលនោះឡើយ។ ចំណែកសំរាមវិញទុកគរចោលមួយអាទិត្យហើយគ្មានអ្នកមកប្រមូលយកទៅចោលឡើយ។

    ដោយឡែកនៅលើសួនច្បារនេះផ្នែកខាងលិច ក៏ឃើញមានប្រជាពលរដ្ឋដាក់ទំនិញលក់ដូរយ៉ាងអាណាធិបតេយ្យផងដែរ ហើយនៅក្រោមដើមអំពិលបានរាំងមាត់ទន្លេជិតកំពង់ផែទេសចរណ៍ ក៏មានអ្នកដាក់ឥវ៉ាន់លក់ដូរពាលវាលពាសកាលផងដែរ ដែលមើលទៅដូចជាគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ដែលអាចធ្វើអោយប៉ះពាល់ដល់ការមកលេងកំសាន្តរបស់ភ្ញៀវទេសចរណ៍។ មិនតែប៉ុណ្ណោះកន្លែងដាក់សំរាមនៅគល់ដើមត្របែកព្រៃផ្នែកខាងកើតជិតរូបសំណាកត្រីគល់រាំង នៅកន្លែងដាក់សំរាមនៅជ្រុងខាងលិចរូបសំណាកត្រីគល់រាំងវិញ ក៏មានគំនរសំរាមស្អុយយ៉ាងច្រើនផងដែរ ដែលប្រជាពលរដ្ឋនៅម្តុំនោះប្រាប់អផោយដឹងថា មួយអាទិត្យទើបឃើញក្រុមហ៊ុនឡានដឹកសំរាមមកប្រមូលយកសំរាមនៅក្នលែងនេះម្តង ។

    ទាក់ទងនិងរឿងខាងលើនេះមន្រ្តីនគរបាលប៉ុស្តិផ្សារឆ្នាំងម្នាក់សំឮសុំមិនអោយបញ្ចេញឈ្មោះ បានអោយដឹងថា៖ កន្លងមកការរៀបចំសណ្តាប់ធ្នាប់លក់ដូរតាមមាត់ទន្លេផ្សារក្រោម ការធ្វើអនាម័យ និងការយកភាស៊ីពីអ្នកលក់ដូរ គឺខេត្តបានប្រគល់តួនាទីអោយអ្នកម៉ៅការកសាងកំពង់ផែម្នាក់ដែលជាថ្នាក់ដឹកនាំមួយរូបនៅក្នុងខេត្តផងដែរ ដូច្នេះសមត្ថកិច្ចប៉ុស្តិនគរបាលពុំមានសិទ្ធរៀបចំនោះឡើយ ។ ប្រសិនបើខេត្តប្រគល់តួនាទីនេះអោយនគរបាលប៉ុស្តិរៀនចំវិញនោះ រឿងរៀបចំប៉ុណ្ណឹងគឺគ្មានអ្វីពិបាកឡើយ។

    ដោយឡែកលោក គុយ ចន្ថា ជាអ្នកមៅការរៀបចំការងារខាងលើនេះពីខេត្ត យើងមិនអាចសុំបំភ្លឺបានទេជុំវិញរឿងខាងលើនេះ ព្រោះទូរសព្ទ័មិនចូល។

    ចំពោះរឿនេះ ប្រជាពលរដ្ឋស្នើសុំលោកអភិបាលក្រុង និងលោកអភិបានខេត្តកំពង់ឆ្នាំង មេត្តាជួយដោះស្រាយរៀបចំសណ្តាប់ធ្នាប់លក់ដូរ សំរាមទុកចោលនៅក្នុងសួនច្បារនិងជួយជួសជុលការ៉ូការ៉ូឡាដែលបែកបាក់នៅក្នុងសួនច្បារមាត់ទន្លេផ្សារក្រោមផង ដើម្បីអោយសមស្របនឹងការណែនាំរបស់ខេត្ត និងតាមទិសស្លោកប្រឡងប្រណាំងរបស់ថ្នាក់ជាតិថា៖ « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ » ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...