• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លោក ស៊ីម រ៉ាស៊ី​៖ សុ​វត្តិភាព​ចំណីអាហារ​គឺជា​កត្តា​ចំបង ក្នុងការ​រក្សា​សុខភាព​ប្រជាពលរដ្ឋ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 13:28 | ព័ត៌មាន​ជាតិ

    ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ជំនាញ​លើ​ផ្នែក​ចំណីអាហារ លោក ស៊ីម រ៉ាស៊ី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១០​វិច្ឆិការ​ឆ្នាំ​២០១៧ បានស្នើ​អោយ​អាជីវករ​ទាំងអស់ ត្រូវ​គិត​គួរ និង​យកចិត្ត​ទុក ក្នុងការ​លក់ទំនិញ​ជួន​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ជៀសអោយផុត​ពី​ទំនិញ​ដែល​អាច​ធ្វើអោយប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។​
    ​ ​
    ​លោក ស៊ីម រ៉ាស៊ី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​បែបនេះ​នៅក្នុង​ឪ​កាស​ចុះ​ពិនិត្យ​ទំនិញ​នៅក្នុង​ផ្សារ​ចិន និង​ផ្សារ​ពាណិជ្ជកម្ម ដោយ​លោក​បាន​គូសបញ្ជាក់ថា ការចុះពិនិត្យ​នាពេលនេះ​គឺមាន​គោលបំណង រក្សា​នូវ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ លើ​ផ្នែក​ចំណីអាហារ គ្រឿង ឧបភោគ បរិភោគ​ផ្សេងៗ​រួមមានៈ​ដូចជា​ម្ហូបអាហារ​គ្រឿង​សមុទ្រ​បន្លែ​ចិត មី​ដុំ នំ​បញ្ចុក សាច់​គុយទាវ ជាដើម ជាពិសេស​ស្ករត្នោត​។​ល​។

    ជាល​ទ្ឋ​ផល​ក្នុង​ការចុះពិនិត្យ​នា​ព្រឹក​ថ្ងៃទី​១០​វិច្ឆិការ​ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារធាតុ​ហាមឃាត់​ណាមួយ​នោះទេ ទាំង ម្ហូបអាហារ​គ្រឿង​សមុទ្រ​បន្លែ​ចិត មី​ដុំ នំ​បញ្ចុក ជាដើម ជាពិសេស​ស្ករត្នោត ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ជំនាញ របស់លោក នឹង​នៅតែ​ចុះ​ធ្វើការ​តាមដាន ពិនិត្យ​ជា​រៀងរាល់​សប្តាហ៍ នៅ​គ្រប់​ទីផ្សារ នា នា ក្នុង​ខេត្ត​ព្រះសីហនុ​។

    ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក ស៊ីម រ៉ាស៊ី ក៏បាន​អំពាវនាវ ដល់​បងប្អូន អាជីវករ​ទាំងអស់​សូមមេត្តា បញ្ឈប់​ការលក់ ចំណី អាហារ ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ណ៏ រក្សា​អោយបាន​នូវ​ភាពថ្លៃថ្នូរ​លើសពីនេះ​លោក ស៊ីម រ៉ាស៊ី ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​រាយ​ការ​ណ៏​មកកាន់ ប្រ​ព័​ន្ឋ​ទូរស័ព្ទ​ពិសេស​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...