• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អ្នកស្រុក​ភូមិ​បាញ់​ឆ្គោ​ល​ឃុំ​ជ្រៃ​បាក់ ប្រកបមុខរបរ​ធ្វើ​ចង្ក្រាន​ឆ្នាំង​និង​វត្ថុ​អនុស្សាវរីយ អំពី​ដីឥដ្ឋ​ជា​កេ​ត្ត៍​ដំណែល​ពី​ដូនតា ដើម្បី​លក់ដូរ​ដោះ​ស្រា​យេ​ជីវភាព​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 13:10 | សេដ្ឋ​កិច្ច​

    ​ខេត្តកំពង់ឆ្នាំង​៖ របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ និង​របស់​អនុស្សា​វី​យ​ជាច្រើន​មុខ​គឺជា​ស្នាដៃ​របស់​អ្នកស្រុក​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ការផលិត​របស់​ប្រើប្រាស់​ទាំងអស់នេះ​គឺជា​ស្នាដៃ​ពី​ដូនតា​ខ្មែរ​បាន​បង្រៀន​តៗ​គ្នា​មក បន្សល់​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​ថែរក្សា​ការពារ និង​អភិរក្ស​ទុកជា​ស្នាដៃ​ខ្មែរ​និង​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​។​
    ​ ​
    ​លោក នូ នៀម មេភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ បានអោយដឹងថា​៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល​សរុប​មាន​ចំនួន​២១៩​គ្រួសារ ក្រៅពី​មុខរបរ​ធ្វើស្រែ​ចំការ​ប្រជាពលរដ្ឋ​ប្រមាណ​៦៥​ភារ​យ​បាន​ប្រកបមុខរបរ​ធ្វើ​ចង្ក្រាន ឆ្នាំង របស់​ប្រើប្រាស់ និង​របស់​អនុស្សាវរីយ​មួយចំនួនទៀត​អំពី​ដីឥដ្ឋ ដើម្បី​លក់ដូរ​ដោះស្រាយ​ការខ្វះខាត​នៅក្នុង​ជីវភាព​។ ដោយឡែក​ប្រជាពលរដ្ឋ​ប្រមាន​៣៥​ភារ​យ​ទៀត ខ្លះ​គឺជា​មន្ត្រីរាជការ ជា​កម្មករ​រោងចក្រ និង​ខ្លះទៀត​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​ប្រទេសក្រៅ​។​
    ​ ​
    ​លោក សំ សំណាង អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​របស់​ប្រើប្រាស់​នៅ​ក្នង​ផ្ទះបាយ​បានអោយដឹងថា​៖ សព្វថ្ងៃ​លោក​មាន​កម្មករ​ចំនួន​៤​នាក់​ជួយ​ផលិត​របស់​ប្រើប្រាស់​មានដូចជា​៖ ប៉ាន់តែ កែវ ពែង ចាន ក្បាំង​អំពូល​ភ្លើង ។​ល​។ ដែល​ភ្ញៀវ​បាន​កុំម៉ង់​អោយធ្វើ​យកទៅលក់​នៅក្នុង​ទីផ្សារ និង​មួយចំនួនទៀត​យកទៅ​ប្រើ​ប្រាស់​នៅ​ក្នង​ផ្ទះសំណាក់​ឬ​សណ្ឋាគារ ដែល​គាត់​បាន​លក់​ក្នុងតម្លៃ​សមរម្យ​មិន​ថ្លៃ​ឡើយ​។​
    ​ ​
    ​ដោយឡែក​ប្អូនប្រុស ចាន់ សុ​ភ័​ក្ត កំពុង​ចាក់ពុម្ព​ធ្វើ​ចង្ក្រានឡូវ បានអោយដឹងថា​៖ ក្នុង​១​ថ្ងៃ​ប្អូនប្រុស​អាច​ចាក់ពុម្ព​ធ្វើ​ច​ន្ក្រា​ន​ឡូ​វ​បាន​១០០​ចង្ក្រាន ដោយ​ការចាក់​ពុម្ព​ចង្ក្រាន​១​គ្រឿង​បាន​កម្រៃ​៤០០​រៀល​គឺ​ក្នុង​១​ថ្ងៃ​ប្អូន​អាច​រកប្រាក់​ចំណូល​បាន​៤​ម៉ឺន​រៀល សំរាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

    ​លោកយាយ ម៉ៅ សុ​គី កំពុង​ធ្វើ​ក្បាំង​អំពូល​ភ្លើង​បាន​និយាយ​អោយដឹងថា​៖ ក្នុង​១​ថ្ងៃ​លោកយាយ​អាច​ផលិត​ក្បាំង​អំពូល​ភ្លើង​បាន​៤​គ្រឿង នៅពេល​យកទៅ​ដុត​ឆ្អិន​ហើយ​អាច​លក់បាន​មួយ ៤​ពាន់​រៀល​ផងដែរ​ក្នុង​១​គ្រឿងៗ​។ ដោយឡែក​កូនៗ​លោកយាយ​មួយចំនួនទៀត​បាន​ផលិត​ធ្វើជា​កូនដំរីរ​កូន​គោ​សំរាប់​ដាក់​ប្រាក់​សន្សំ ដែល​អាច​លក់​បោះ​ដុំ​អោយ​ម៉ូយ​ក្នុង​១​គ្រឿង​ថ្លៃ​២​ទៅ​៣​ពាន់​រៀល​។​
    ​ ​
    ​លោក ស៊ឹម សុវណ្ណ ជា​អ្នកប្រមូល​ទិញ​ចង្ក្រាន ឆ្នាំង និង​របស់​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យកទៅលក់​តាម​បណ្តាល​ខេត្ត​នានា​នៅក្នុង​ប្រទេស​បានអោយដឹង​ថា​៖ នៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល​នេះ អ្នក​ប្រកបមុខរបរ​បើក​ម៉ូតូ ឬ​គោយន្ត​ដើរ​លក់​របស់របរ​ដូច​ខាងលើ​ដូច​គាត់​មាន​ប្រមាណ​៣០​នាក់ ដែរ​ក្នុង​១​ជើង​ត្រូវ​ដើរ​លើក​ប្រមាណ​២០​ទៅ​១​ខែ​ទើប​លក់​អស់​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​ប្រាក់ចំណេញ​ពី​៨០​ម៉ឺ​រៀល ទៅ​១​លាន​រៀល​ផងដែរ​សំរាប់​ជួយ​គ្រួសារ​។​

    ​លោក តាំង ប៊ុន​ទត មេឃុំ​ជ្រៃ​បាក់​បានអោយដឹង​ផងដែ​រថា​៖ អ្នក​ផលិត​ចង្ក្រាន ឆ្នាំង និង​របស់​ប្រើប្រាស់​អំពី​ដីឥដ្ឋ​មាន​ចំនួន​៣​ភូមិ គឺ​ភូមិ​បាញ់​ឆ្គោ​ល ភូមិ​ត្រពាំង​អន និង​ភូមិ​អា​ឡែ​ង បើ​គិ​ទៅ​គឺមាន​អ្នក​ប្រកបមុខរប​ស់​នេះ​ជាង​៧០០​គ្រួសារ​ឯណោះ​។ ប៉ុន្តែ​ការផលិត​ចង្ក្រាន​ឆ្នាំង​បែបនេះ​មិនអាច​រកប្រាក់​ចំ ណូ​លម​ក​ធ្វើ​មាន​ធ្វើបាន​បានឡើយ គឺ​គ្រាន់​សំរាប់​ដោះស្រាយ​ជីវភាព​តែប៉ុណ្ណោះ​។ ចំណែក​អ្នក​ដែក​អាច​នៅសល់​ប្រាក់ចំណូល​បាន​ច្រើន​នោះ គឺ​អ្នកទទួល​ទិញ​ដឹក​លក់​តាម​រ៉ឺម៉ក​ម៉ូតូ ឬ​គោយន្ត​នោះ​វិញ​ទេ​។​
    ​ ​
    ​លោក​មេឃុំ​ជ្រៃ​បាក់ សុំ​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ស្មូនឆ្នាំង​ទាំងអស់​សូមជួយ​ផលិត​របស់​ប្រើស​ប្រាស់​ដែលមាន​ក្បូរក្បាច់​រចនា​ជាល​ក្ខ​ណះ​របស់​ខ្មែរ​កុំអោយ​បាត់បង់ ដើម្បី​អភិរក្ស​ស្នាដៃ​ដូន​ខ្មែរ​យើង​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ថែរក្សា​រហូត​តទៅ​៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...