• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អុញនោះខុសបច្ចេកទេសហើយ !​ អធិការ​ក្រុង​តាខ្មៅ​ លោក​ ស​ កែវ​ពិសិដ្ឋ​ ស្ងាត់ហ៊ានបញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​មិនណ្ឌមិនរាយការណ៍ជូនលោកព្រះរាជអាជ្ញាមួយម៉ាត់សោះ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 11:31 | រាយការណ៍​ពិសេស

    ខេត្តកណ្ដាល​៖​ លោក ស​ កែវ​ពិសិដ្ឋ​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើបថា​ បាន​បញ្ចប់​ស្ងាត់ៗសំណុំ​រឿង​ព្រហ្មទណ្ឌ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ ដែលថៅកែហាងកាហ្វេវេ​ អ៊ី​ហ្សូ​តិច​ បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​ ដោយ​មិន​រាយការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ដែល​ផ្ទុយ​នឹង​មាត្រា​៨៩នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ។​ ប៉ុន្តែ​លោក​អធិការ​វ័យក្មេង​ បដិសេធ​ការ​ដោយលើកឡើង​ថា លោកបានឆ្លងថ្នាក់លើរួច ហើយ​​ (ទំនងថ្នាក់លើនោះធំជាងស្ថាប័នអយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ទៅទៀត!) ។

    ប្រភព​ព័ត៌មាន​ទើប​ទម្លាយ​ឱ្យដឹងនៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ នេះ​ ឱ្យ​ដឹងថា​ កាលពី​រសៀល​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ បង្ក​ដោយ​រថយន្ត​ ម៉ាកSIENNA ពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-6809​ បើកបរដោយ​ឈ្មោះ ច័ន្ទ មិថុនា ភេទប្រុស អាយុ៣០ឆ្នាំ​ ជា​ថៅកែ​ហាង​កាហ្វេ​ អ៊ី​ហ្សូ​តិច​ មានអាស័យដ្ឋានភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅបើកបរក្នុងទិសដៅ ពីលិចទៅកើតបានបុក​ជាមួយម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ឌ្រីម​សង់​សេ​១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1I-6806​ បើកបរខ្វែហទិសគ្នាក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរឈ្មោះ ហែម​ សុគន្ធ ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ វ៉ាន់ ចំប៉ា ភេទស្រី អាយុ១៨ឆ្នាំ ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្រ្ជៀក ខេត្តព្រៃវែង​ រងរបួសធ្ងន់​ ។

    ប្រភព​ព័ត៌មាន​ដដែល​អះអាង​ថា​ ករណី​នេះ​បណ្តាល​មក​ពី​អ្នក​បើកបរ​រថយន្ត​មិន​គោរព​សិទ្ធិ​អាទិភាព​។​ ប៉ុន្តែ​ថ្មីៗ​នេះ​ សំណុំ រឿងនេះបានបញ្ចប់ហើយ​ហើយ​ ដោយ​ជនបង្ក​ព្រម​សងសំណង​ចំនួន​១៥០០ដុល្លារ​អាមេរិក​ ។ ប៉ុន្តែក្រុមអ្នលច្បាបបាពោលថា ប្រសិនបើករណីនេះត្រូវរំលងលោកព្រះរាអាជ្ញានោះ លោក​អធិការ​វ័យក្មេង​ លោក ស​ កែវ​ពិសិដ្ឋ​ បានប្រព្រឹត្ត្តខុសនច្ចេកទេសនីតិក្រមវិធីព្រហ្មទណ្ឌហើយ តើវាមានអ្វីដែលធ្វើឱ្យបំពានយ៉ាងនេះ។ តតែពាក់ព័ន្ធករណីនេះ លោក​ ស​ កែវ​ពិសិដ្ឋ​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​ ថ្លែង​ថា​ ករណី​នេះ​លោក​ពុំ​បាន​ធ្វើ​កំណត់​ហេតុ​ឃាត់ខ្លួន​ជនបង្ក​ទេ​ ហើយ​រឿង​នេះ​បាន​បញ្ចប់​ ដោយ​លោក​ក៏​បាន​រាយការណ៍​ជូន​ថ្នាក់​លើ​រួចរាល់​ហើយ​ដែរ​ ។​

    ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ អះអាង​ថា​ ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ពុំ​បាន​ទទួល​ព័ត៌មាន​ឡើយ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ ហើយ​ការ​បញ្ចប់​ករណី​នេះ​ក៏​ពុំ​បានដឹង​ដែរ​ ។​ មន្ត្រី​តុលាការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាង​ថា​ កាលណា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ធ្ងន់ធ្ងរ​ ហើយ​មាន​ជនបង្ក​ មន្ត្រី​នគរបាល​យុត្តិធម៌​ ត្រូវ​តែ​រាយការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​ ដើម្បី​ទទួល​ការ​ណែនាំ​ពី​ចំណាត់​នីតិវិធី​បន្ត​ទៀត​ ។

    ប្រភពបញ្ជាក់ថា បើតាមមាត្រា៨៩នៃក្រមនីតិវិធីព្រហ្មទណ្ឌទណ្ឌ​ ចែង​ថា​”ក្នុង​ករណី​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​ជាក់ស្តែង​ មន្ត្រី​នគរបាល​យុត្តិធម៌​ ត្រូវ​រាយការណ៍​ភ្លាម​ជូន​ព្រះ​រាជ​អាជ្ញា​…។

    ប្រភព​ព័ត៌មាន​ដោយ​ឡែក​មួយ​ទៀត​ អះអាងថា​ លោក​ ស​ កែវ​ពិសិដ្ឋ​ អធិការ​នគរបាល​ក្រុង​តាខ្មៅ​ ហាក់​ធ្វើ​ការ​លាក់​លៀម​ថ្នាក់​លើ​ អំពី​បញ្ហា​មួយ​ចំនួន​ ទាល់តែ​មាន​ការ​ជជីក​សួរ​ ទទើបលោកទើបលោកអធិការដែលរបៀបធ្វើការនេះកំពុងបង្កើតបញ្ហា ៕

    loading...