• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រន្ធត់​មែន! យុវជនម្នាក់​បើក​ម៉ូតូ​រ៉ឺម៉កបត់​ឆ្លងថ្នល់​មិន​ប្រយ័ត្នត្រូវរថយន្តក្រុងបុក​ខ្ទាតចូលក្រោម​រថយន្ត​កិនស្លាប់​មួយ​រំពេច !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 09:28 | សន្តិសុខ​សង្គម

    ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ម៉ូតូរ៉ឺម៉កបត់ឆ្វេងឆ្លងថ្នល់ ត្រូវរថយន្តក្រុងបើកមកពីក្រោយបុកចំពេញទំហឹងខ្ទាតចូលក្រោមឡានកិនស្លាប់ភ្លាមៗ កាលពីម៉ោង៩ព្រឹកក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​ចន្លោះ​បង្គោល​គីឡូ ម៉ែត្រ​លេខ១៥២ -១៥៣ លើផ្លូវ​ជាតិ​លេខ៧ ត្រង់ចំណុច​មុខ​ដី ឡូត៍ ក្នុងភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

    នគរបាលស្រុកត្បូងឃ្មុំបាបឱ្យដឹងថា បុរសដែលត្រូវរថយន្តបុកស្លាប់ខាងលើឈ្ងលើឈ្មោះ យ៉យ យា​ត អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កំពង់​ស្តី​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស មាន​សណ្តោង​រ៉ឺម៉ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​អ្នកបើករថយន្ត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​បាន​រត់គេច ខ្លួន​បាត់បើកថយន្ត​ម៉ាក ASIA ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-9388 បើកបរក្នុងទិសដៅ​ស្របគ្នា ពី​លិចទៅ​កើត ។ លុះ​ពេលមកដល់​កន្លែងកើតហេតុ អ្នកបើក​រ៉ឺម៉ក​ម៉ូតូ មានបំណង​បត់​ឆ្លងថ្នល់ តែ​មិតែមិនបានប្រយ័ត្នមើលក្រោយក៏ត្រូវ​រថយន្តបុក​ពីក្រោយ​ហើយកិនស្លាប់​នៅនឹងកន្លែង​តែម្តង ។

    ប្រភពបានបញ្ជាក់ថា សមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំចុះវាស់វែង និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។ ចំណែក​ម​ធ្យោ​យ​បាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​យកមក​រក្សាទុក ។ ដោយឡែក​សព​បាន ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...