• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ក្មេងប្រុសតូចអាយុទើបបាន៣ឆ្នាំ បានស្លាប់បែកក្បាលធ្លាយខួរ ដោយសារឪពុកបើក រេវិចទ័រ (ប្រភេទលើកថ្ម) ថយក្រោយមិនបានមើល!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 09:30 | សន្តិសុខ​សង្គម

    ខេត្តកណ្ដាល ៖ ក្មេងប្រុសតូចអាយុទើបបាន៣ឆ្នាំ បានស្លាប់ក្រោមកង រេវិចទ័រ (ប្រភេទលើកថ្ម) កិនបែកក្បសលធ្លាយខួរ ខណៈឪពុកបង្មើតក្មេងរងគ្រោះបើកថយក្រោយមិនបានមើលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង០៥នាទី នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    នគរបាលប៉ុស្តិ៍កំពង់សំណាញ់បានឱ្យដឹងថា ក្មេងតូចជនរងគ្រោះឈ្មោះ ទុំ សុខណា ភេទប្រុស អាយុ០៣ឆ្នាំ ត្រូវជាកូន ជនបង្ករ ។ ជនសង្ស័យឈ្មោះ ទូក ទុំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបរ រេវិចទ័រ (ប្រភេទលើកថ្ម)។

    នគរបាលប៉ុស្តិ៍កំពង់សំណាញ់បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ នៅចំណុចកាត់ថ្ម ភូមិកំពង់ សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល អ្នកបើកបរ រេវិចទ័រ (ប្រភេទលើកថ្ម) ដែលបើកបរដោយឈ្មោះទូក អ៊ំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះ អាសន្ន ភូមិកើតហេតុខាងលើដោយ មិនបានមើលក្រោយ នឋៅពេលថយរថយន្ត បណ្តាលឲ្យ កិនកូនខ្លួនឯងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

    សមត្ថកិច្ចបានចុះពិនិត្យ សាកសព និងបានធ្វើសេចក្ដី សន្និដ្ឋាន ករណីនេះឪពុក ម្ដាយ មានការធ្វេសប្រហែល បណ្ដាល ឲ្យកូនខ្លួនឯងមានគ្រោះថ្នាក់ ស្លាប់ សពបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពីណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...