• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • នគរបាលខេត្តកណ្តាលដកហូតម៉ូតូចំនួន ២៦គ្រឿងនៅស្រុកស្អាង ចេញពីទីតាំងមួយកន្លែងជាប់ពាក់ព័ន្ធ ទទួលផលចោរកម្ម និងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 November, 2017  ម៉ោង 09:47 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ អ្នករកស៊ីទិញលក់ម៉ូតូមួយកន្លែងពុំមានលិខិត អនុញ្ញាត ត្រូវបាន សមត្ថកិច្ចនគរបាលខេត្តកណ្តាលចោទថា ជាទីតាំងអាជីវកម្មទទួលផលចោរកម្ម និងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត។ ទីតាំងធ្វើអាជីវកម្មនេះត្រូវនគរបាលខេត្តកណ្តាលចុះបង្ក្រាបកាលពីវេលាម៉ោង ១០និង១០នាទី នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ឈ្មោះ ជ្រូ គីមស្រុី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជ្រូ គីមស្រុី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន ២៦គ្រឿង ក្នុងនោះមាន៖

    ១ , ម៉ាក ហុងដាសេ៩០ ជ្រុង ចំនួន ០១គ្រឿង
    ២ , ម៉ាក ស៊ុយសុីគីស្មាស់ ចំនួន ០៤គ្រឿង
    ៣ , ម៉ាក ហុងដា អ៊ែ ប្លេត ចំនួន ០១គ្រឿង
    ៤ , ម៉ាក ហុងដា ស្កូពី ចំនួន ០១គ្រឿង
    ៥ , ម៉ាក ហុងដា MSX ចំនួន ០១គ្រឿង
    ៦ , ម៉ាក ហុងដា សេ៥០ ចំនួន ០៤គ្រឿង
    ៧ , ម៉ាក ហុងដា សេ១២៥ ចំនួន ០២គ្រឿង
    ៨ , ម៉ាក ស៊ុយ សុីគីណូវ៉ូ ចំនួន ០១ គ្រឿង
    ៩ , ម៉ាក ហុងដា អាយខុន ចំនួន ០១គ្រឿង
    ១០ , ម៉ាក យ៉ាម៉ាហា ចំនួន ០១គ្រឿង
    ១១ , ម៉ាក ស៊ុយ សុីគីវីវ៉ា ចំនួន ០១គ្រឿង
    ១២ , ម៉ាក ហុងដា សេ៩០ មូល ចំនួន ០២គ្រឿង
    ១៣ , ម៉ាក ហុងដា STR ចំនួន ០១គ្រឿង
    ១៤ , ម៉ាក ហុងដា វ៉េង ចំនួន ០១គ្រឿង
    ១៥ , ម៉ាក សេ១០០ កូរ៉េ ចំនួន ០២គ្រឿង
    ១៦ , ម៉ាក ហុងដា សេ៧០ ចំនួន ០១គ្រឿង
    ១៧ , ម៉ាក ហុងដា សេ៩០ ចំនួន ០១គ្រឿង ។

    សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១០នាទី ដោយទទួលបានបញ្ជាពី លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង និងមានការសម្រប សម្រួលដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជ្រូ គីមស្រុី ដែលធ្វើអាជីវកម្មខុសច្បាប់ ប្រទះឃើញម៉ូតូខាងលើដោយពុំមានលិខិតសំគាល់ម៉ូតូទាំងអស់ ។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជ្រូ គីមស្រុី បានសារភាពថា ខ្លួនទទួលទិញម៉ូតូខាងលើនេះ តម្លៃ ២០០,០០០៛ (ម្ភៃមុឺនរៀល) ទៅ ១០០,០០០០៛ (មួយលានរៀល) ក្នុង០១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិតទិញលក់តែប៉ុណ្ណោះ បើហួសកំណត់កិច្ចសន្យាខ្លួន (គីមស្រុី) នឹងលក់ម៉ូតូនេះបន្ត ។ ឈ្មោះ ជ្រូ គីមស្រុី អះអាងថា ខ្លួនពុំមានច្បាប់អនុញ្ញាតប្រកបរបរអាជីវកម្មនេះឡើយ ។ បច្ចុប្បន្នជនសង្ស័យ អធិការ ដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿងតាមនីតិវិធី។

    ពាក់ព័ន្ធនឹងការរឹបអូសម៉ូតូខាងលើនេះ ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល ទុកដូចជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូអាចពិនិត្យមើលភិនភាគ និងស្លាកលេខម៉ូតូខាងលើនេះបាន ខណ:ពេលនេះម៉ូតូដែលដក ហូតបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...