• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ខេត្ត​ព្រះសីហនុ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ខួប​ទី​៦៤ ឆ្នាំ​២០១៧
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2017  ម៉ោង 14:41 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ខេត្ត​ព្រះ​បានរៀបចំ​មី​ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៦៤​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​១៩៥៣ ៩​វិ​ខ្ឆិ​កា​២០១៧​ដោយមាន​វត្តមាន​ចូលរួម​ពី មន្ត្រី​ថ្នាក់ ដឹក នាំ​ខេត្ត មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

    ​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ថ្លែង​សន្ទរកថា ក្នុង​ឪ​កាស​នោះ​ដោយ​សង្កត់ធ្ងន់ថា ៩​វិច្ឆិកា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុត ហើយក៏​ជា​ក្ដី​មោទនភាព​របស់​ប្រទេសជាតិ​កម្ពុជា​យើង​ដែល​ទទួលបាន​ឯករាជ្យ សេរីភាព អតិ​ប​តេ​យ្យ​ភាព​ដ៏​ពេញលេញ​ពី​អាណានិគមនិយម​បារាំង​សេស ក្រោម​ស្នា​ព្រះហស្ត​ព្រះរាជ​បូនីយកិច្ច ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ​ព្រះ​បី​តា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ( ព្រះ​បរម​រតន​កោដ្ឋ​)​ដ៏​អង់អាច​ក្លាហាន និង​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម​ដែល​បាន​បូជា​ព្រះកាយពល​និង​ព្រះ​បញ្ញាញ្ញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ សេរីភាព​អតិ​ប​តេ​យ្យ​ភាព បូរណភាព​ទឹកដី​នៃ​មាតុភូមិ​ពី​អាណានិគម​ន​និយម​បារាំង​សេស​ដែល​បាន​ត្រួតត្រា​អស់​រយៈពេល​ជិត​មួយ​សតរ​ត្ស​រ៍​។ សន្ទរកថា​ក៏បាន​លើកឡើង​ផងដែរ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្លាប់​តែមាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ត្រូវ​ជួប​និង​គ្រោះ​អាស​ន្ត​ម្ដងទៀត​ដោយសារ​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​នៃ​របប​សាធារណៈរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា​យើង​មិនអាច​បំភ្លេចបាន​ទុកជា​ប្រវត្តិសាស្ត្រ​នៃ​សោកនាដកម្ម ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ឆក់​ប្លន់​សមិទ្ធិផល និង​បាន​បំផ្លាញ​សង្គមជាតិ​ធ្វើអោយ​មាតុភូមិ​ងងឹត​លិចលង់​ក្នុង​សមុទ្រ​ឈាម គំនរ​ឆ្អឹង ទឹកភ្នែក វិនាស ព្រាត់ប្រាស់ បង្អត់អាហារ អត់​សាលារៀន កំចាត់​បញ្ញវ័ន្ត អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ សង្គមជាតិ​យើង​ត្រូវ​ក្លាយជា​វាលពិឃាត ហើយ​រាល់​សមិទ្ធិផល ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​រលត់​ធ្លាក់​ដល់​ចំនុចសូន្យ​។ ថ្ងៃ​៧​មករា​១៩៧៩​គឺជា​ថ្ងៃកំណើត​រួមគ្នា​របស់​ប្រជាជន​កម្ពុជា ត្រូវបាន​កម្លាំង​រណសិរ្ស​សម​គ្គី ក្រោម​កិច្ចដឹកនាំ​របស់​សម្ដេច​អគ្គ​ទាំង​៣​សម្ដេច​ជាស៊ីម​សម្ដេច​ហេង សំរិន​និង​សម្ដេច​ហ៊ុនសែន​ព្រមទាំង​វីរជន​ស្នេហា​ជាតិ​ត្រូវបាន​ផ្ដួលរំលំ​របប​ប៉ុល ពត​និង​បក្សពួក​ទាំងស្រុង​។ ក្នុង​សន្ទរកថា​ក៏បាន​បញ្ជាក់ទៀតថា នៅ​សភាព​ការរួម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន​ពិសេស​សកម្មភាព មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជា​កម្លាំងប្រដាប់អាវុធ កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ដ៏​ប្រពៃ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​យក​អភិបាលកិច្ច​ល្អ ធ្វើជា​ស្នូល​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ដើម្បី​បន្ត​ការស្ដារ​និង​អភិវឌ្ឍន៍​មាតុភូមិ​ជាទី​ស្នេហា​របស់​យើង​អោយ​រីកចំរើន​ជានិច្ច​និរន្ត​ន៍​។


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...