• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ក្នុងស្រុក​ខុសគ្នា​ក្នុង​ថ្ងៃ​តែមួយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2017  ម៉ោង 14:11 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖​ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅក្នុង​ថ្ងៃ​តែមួយ ក្នុងស្រុក​ខុសគ្នា​នៅក្នុង​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​និង​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ថ្នាំញៀន​។​

    ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​បាន​មានឈ្មោះ ១.​ឈុន ហម អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទ័ព​តា​ឡា​ត់ ឃុំ​ជៀប ស្រុក​ទឹកផុស ។ ទី​២.​ឈ្មោះ ចំរើន សុវណ្ណារ៉ា អាយុ​២០​ឆ្នាំ ទី​៣.​ឈ្មោះ អេង សុខុម អាយុ​៥១​ឆ្នាំ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

    ​សមត្ថកិច្ច​ដ​បាន​បន្ត​អោយដឹងទៀតថា​៖​មុន​និង​ចាប់បាន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ថា​មានការ​ជួញដូរ និង​ប្រើប្រាស់ ថ្នាំញៀន​ជា​យូរ​មកហើយ​នៅ​ចំណុច​ក្នុងភូមិ​ទ័ព​តា​ឡា​ត់ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ហើយ​សមត្ថកិច្ច​ក៏បាន​ដាក់​ស​ម្ងា​ត​កម្លាំង​តាមដាន​រហូតមក លុះដល់​ថ្ងៃទី​០៧ ខែ​វិច្ចិកា ឆ្នាំ​២០១៧ ទើប​សមត្ថកិច្ច​ឃាត់​ចាប់បាន​ជនសង្ស័យ​៣​នាក់ និង​ហក​ហូត​បាន​វត្ថុតាង​មាន ថ្នាំញៀន​ប្រភេទ​ICE ១០​កញ្ចប់ ទម្ងន់ ៩,៤២​ក្រាម ទូរស័ព្ទដៃ​០៣​គ្រឿង សំភា​រះ​វេច​ខ្ចប់ និង ឧបករណ៍​ជក់​មួយចំនួន​។​
    ​ ​
    ​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ហើយ និត្រៀ​ម​បញ្ជូនទៅ​តុលាការ​ចាយ​ត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...