• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • យុវជន៥នាក់កំពុងតែទាក់ម៉ូយលក់ថ្នាំញៀន ស្រាប់តែប៉ូលិសព័ទ្ឌវាប់ក្របួចបាន៣នាក់ រត់រួច២នាក់ទាំងព្រលឹងចុងសក់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2017  ម៉ោង 13:59 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ យុវជន៥នាក់កំពុងចតម៉ូតូលក់ថ្នាំញៀនជនអតិថិជន ស្រាប់តែប៉ូលិសមូលដ្ឋានឡោមព័ទ្ធចាប់ក្របួចបាន៣នាក់ ២នាក់ទៀតប្រាស់រត់គេចខ្លនបាត់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ភូមិជ្រៃធំ ឃំុសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

    ជនសង្ស័យ ចំនួន៣នាក់ ទី១-ឈ្មោះ ណន វៃយុ ភេទប្រុស អាយុ ១៧ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិរការលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ទី២-ឈ្មោះ ភឿន ឡុង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី៣-ឈ្មោះ ឆោម រម្យនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានដកហូតវត្ថុមាន ទី១-ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន២កញ្ចប់មធ្យម ទី២-ទូរស័ព្ទចល័តចំនួន១គ្រឿង ម៉ាកអិនចុចពិល ទី៣-ប្រាក់រៀលចំនួន ២០,០០០៛ ។

    នគរបាលប៉ុស្តិ៍ឃុំសំពៅពួនបានប្រាប់ឱ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ លុះនៅវេលាកើតហេតុខាងលើ ក៏បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ៥នាក់ ជិះម៉ូតូ២គ្រឿង កំពុងតែធ្វើសកម្មភាពដោះដូរថ្នាំញៀន។

    ភ្លាមនោះនគរបាលឃាត់ខ្លួនបាន៣នាក់ ១-ឈ្មោះ ណន វៃ យុ ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ ភឿន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ ៣-ឈ្មោះ ឆោម រម្យនា ភេទប្រុស អាយុ ១៦ឆ្នាំ រួចត្រួតពិនិត្យរកឃើញ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់មធ្យម នៅជាប់ខ្លួន ជនសង្ស័យ ណន វៃយុ និងដកហូតប្រាក់រៀលចំនួន ២០,០០០៛ និងទូរស័ព្ទ១គ្រឿង ។ ចំណែកបក្ខពួកវា២នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ ។

    ប្រភពឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...