• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បុរសម្នាក់បើករថយន្តដេកលក់ស្កប់ស្កល់ បុកបង្កកាន់ដៃស្ពានក្ឌាំងស្លាប់មួយរំពេច!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2017  ម៉ោង 13:57 | សន្តិសុខ​សង្គម

    ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បើករថយន្តម្នាក់ឯង ទំនងដេកលក់ពេញទំហឹង បណ្តាលឱ្យរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានស្លាប់ក្នុងរថយន្តយ៉ាងកម្សត់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ វិច្ឆិកា ២០១៧​ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅចំណុចក្រុមហ៊ុនភេស៊ីហ្វិច ស្ថិតក្នុង​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

    មន្ត្រីប៉ូលិសចរាចរណ៍បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកាម៉ារីហើម បើកក្នុង​ទិសដៅ​ពី​ខេត្តរតនគិរី​ ឆ្ពោះទៅខេត្តស្ទឹង ត្រែង ពេលមកដល់ចំណុចកើតបានបុក​បង្កាន់ដៃស្ពាបណ្តាលឱ្យជនរងគ្រោះស្លាប់នៅក្នុងរថយន្តតែម្​តែម្នាក់ឯង។ ជនរង គ្រោះមានឈ្មោះ រ៉ន រែ​ន ភេទប្រុស អាយុ៣២ឆ្នាំ ខ្មែរ ទីលំនៅ​ភូមិ​ថ្នល់​បែក​ឃុំ​ត្រពាំង​ឫស្សីស្រុក​កំពុងស្វាយ​ខរ​ត្ត​កំពង់ធំ។

    ប៉ូលិសចរាចរណ៍បានធ្ធើការរសន្និដ្ឋាន​ថា អាចមកពីជនរង គ្រោះកំពុងបើកបរដេកលក់។ ក្រោយ​ធ្វើ​កំណត់ហេតុ​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅចាត់ចែងធ្វើបុណ្យ​តាម​ប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...