• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ​វប្បធម៌​យក​មន្ត្រី​ថ្នាក់ដឹកនាំ​ធំៗ​ធ្វើ ជា​ខ្នង បង្អែក​ឲ្យ​ក្រុម​ជនខិលខូច​ក្នុង​រឿង​ទំនាស់​ដីធ្លី នៅតែ​ជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ពយ​ម៉ា​ចូ​វ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2017  ម៉ោង 09:04 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារាម បែកធ្លាយ​រឿង មាន​មន្ត្រីជាន់ខ្ពស់ មក​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ជន ខិល​ខួច ដែល​បង្ករ​ទំនាស់ ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ប្រជាពលរដ្ឋ រស់នៅ​តំបន់​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ចំនួន​រាប់ រយ​គ្រូ​សារ បានធ្វើការ​អំពាវនាវ ទៅដល់​សម្តេច អគ្គមហាសេនា​តេ​ជោ​ហ៊ុន សែន នឹង​លោក ជំទាវ ក​ត្តិ​ព្រ​ត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យ​ជួយ​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង ចំពោះ​មន្ត្រី​ថ្នាក់​ដឹក នាំ មួយ ចំនួន​តូច ក្នុង ជួរ​រាជរដ្ឋាភិបាល​ដែល តែងតែ​ប្រើប្រាស់​អំណាច​របស់​ខ្លូន បង្ករ​ទំនាស់ ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​។

    ​ការអំពាវនាវ​បែបនេះ​បានធ្វើ​ឡើង ខណៈ ពេល ទំនាស់​ដីធ្លី​មួយ​បានកើត​ឡើង រវាង​ប្រជាពលរដ្ឋ ចំនួន​ជាង​២០០​គ្រូ​សារ នឹង ស្ត្រី​ម្នាក់ មកពីរ​ខេត្តកំពង់ស្ពឺ​។

    ករណី ទំនាស់​ប្តឹងតវ៉ា រវាង ស្ត្រី ដ៏​មាន​ឥទ្ធិពល​ម្នាក់​មកពីរ​ខេត្តកំពង់ស្ពឺ នឹង​ប្រជា​ពល រដ្ឋ ចំនួន ជាង​២០០​គ្រូ​សារ រស់នៅ​លើដី​របស់​រដ្ឋ​(​ដី​ស្ថិតក្នុង​ផែនទី​កម្រ​ប​ព្រៃឈើ​បែ​តង ឆ្នាំ​២០០២) ដោយ ភាគី ខាង​ស្ត្រី រូបនោះ​សំអាង​លើ​លិ​ខ​ត​ទឹ​ញ​លក់ មិន​ស្របច្បាប់ ចំនួន​២​ទៅ​៣​សន្លឹក មក​ធ្វើការ​វាទី យក​ដី​ប្រជាពលរដ្ឋ ដែល​កាន់កាប់​រស់នៅ​ជាក់ស្តែង ។​ ជា​លទ្ធផល ការប្តឹងតវ៉ា​មិនអាច​ឈ្នះ ប្រជា ពលរដ្ឋ ក៏បាន​រត់​ទៅធ្វើ​ការពឹង​ពាក់​មន្ត្រី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ផ្កា​៣ ផ្កា​៤ ក្នុង​ជួរ​កង​ទ​ព័​ម្នាក់ ឲ្យ​មក កាង ធ្វើជា​ខ្នងបង្អែក ក្នុង​លក្ខខណ្ឌ​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​( ផ្តល់​ចំណែក​ដី​)​។​លោក ឧ​ត្ត​ម​សេនី​យ៏​រូបនោះ ក្រោយ ពីរ​ធ្វើការ​ចារ​គ្នា​ច្បាស់លាស់​ហើយ ក៏​ចាប់ផ្តើម បញ្ចេញ​ឥទ្ធិពល​របស់​ខ្លូន​មក​ពិនិត្យ​លើដី​តំបន់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ក្នុង​គោលបំណង បំបាក់ស្មារតី ប្រជា ពលរដ្ឋ ក្រីក្រ​ស្លូត ត្រង់ ។ ដោយបាន​បន្សល់​នៅ​ពាក្យ​អា​ចាម រាម​ក្នុងន័យ​គំរាមកំហែង​ថា ប្រជាពលរដ្ឋ ដែល រស់ នៅ លើដី តំបន់​នា​ស់ទាំង​អស់ ថា​មិនយូ មិនឆាប់ នោះទេ គេ​នឹង​ប្រើប្រាស់ កម្លាំងប្រដាប់អាវុធ មក ធ្វើការ រុះរើ​ផ្ទះសម្បែង​ឲ្យ​អស់ បើសិនជា​មិន​ព្រមធ្វើ​ការចាកចេញ ។​ជាល​ទ្ធ ផល​រយៈពេល ២​ទៅ ៣​ថ្ងៃ​បន្ទាប់ ក៏​ស្រាប់​តែមាន លិខិត បង្គាប់ការ​មួយ​តម្រូវ ឲ្យ​មន្ត្រី​ជំនាញ ពាក់ ព័ន្ធ ចុះ​ធ្វើការ វាស់វែង​ដី ដែល​ប្រជា ពលរដ្ឋ កំពង់​រស់នៅ ទំ​ហ៊ំ​ប្រមាណ ២៥​ហិកតា​ជា​ដី​រដ្ឋ​ដើម្បី យក​ដី នោះ ប្រ​គាល់​ទៅ​ឲ្យ ស្ត្រី​ភាគី​ទំនាស់​នោះ ទៅវិញ ប៉ុន្តែរ មិន​ទ​ទូល​បាន​ផល​នោះទេ ដោយសារ​មាន ប្រជាពលរដ្ឋ ត្រៀម ប្រឆាំង​តវ៉ា ដាច់ខាត​។

    ​ជុំវិញ​ប​ញ្ហ​រ​នេះ ក្រុម​ប្រជាពលរដ្ឋ បានបញ្ជាក់ ថា ពួកគាត់​រស់នៅ​លើដីរ​ដ្ឋ ដូចនេះ ទោះ ជា មន្ត្រី​ថ្នាក់​ណាក៏ដោយ បើ​ចង់ ដេញ​ពួកគាត់​ឲ្យ​រុះរើ​ផ្ទះសម្បែង​ចាក់ចេញ ហើយ​យក ដី​ទៅ ប្រ​គាល់​ឲ្យ ស្ត្រី រូបនោះ វា​មិនមែនជា​ការងាយ​ទេ គឺ​ពួកគាត់​មិន​ព្រម​ដាច់ខាត ប៉ុន្តែរ​បើសិន ជា​គោល​ការបស់​រដ្ឋ ពួកគាត់​មិន​តវ៉ា​នោះឡើយ ។ ជាមួយគ្នានេះ ក្រុម​ប្រជាពលរដ្ឋ ទាំងអស់ បានបង្ហាញ​ពីរ​ជំហរ​របស់​ខ្លូន ដូចៗ​គ្នា​ថា បើសិន ជា​ពួកគាត់​ត្រូវគេ​រុះរើ​ផ្ទះសម្បែង មិនអាច​តវ៉ា ប្រឆាំង បាន ពួកគាត់​នឹង​នាំគ្នា ធ្វើ​ការតវ៉ា​នៅខាងមុខ សាលា ខេត្ត ឬ​តវ៉ា​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាត់​លេខ ០៤ នឹង​អាច ឈានទៅ​ធ្វើ​ការតវ៉ា នៅមុខ​ផ្ទះ​សម្តេច តេ​ជោ​ហ៊ុនសែន ឲ្យ​ជួយ រក​ភាព​យុ​ត្តិ​ធ​ម៏​ទៀតផង ដល់ពេល​នោះ​កំ​ចោទប្រកាន់ថា​ប្រជាពលរដ្ឋ ចេះតែ​បង្ករ​ភាពស្មុកស្មាញ​ដល់ សង្គមជាតិ​ឲ្យ​សោះ ។

    ​មន្ត្រី​រដ្ឋា​ល​ព្រៃឈើ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ដី​តំបន់​ពយ​ម៉ា​ចូ​វ ដែល​កំពង់​មានទំនាស់ វិវាទ​គ្នា រវាង​ប្រជាពលរដ្ឋ ចំនួន​២០០​គ្រុ​សារ​នឹង នឹង ស្ត្រី​ខាងលើនេះ វា​ជា​ដី​របស់​រដ្ឋ​ទាំងស្រុង ។​បាន សេចក្តី​ថា រវាង ភាគី ស្ត្រី មកពី​ខេត្តកំពុងស្ពឺ នឹង​ក្រុម​ប្រជាពលរដ្ឋ ធ្វើការ ដណ្តើម​គ្នា​កាន់​ដី​ខាង លើ នេះ​សុទ្ធ​សិង ខុសច្បាប់ ទាំងអស់គ្នា គឺ​គ្មាន​ភាគី​ណាមួយ​ត្រូវ​នោះទេ ។​ហើយ​សំរាប់​ឯកសារ មួយ ចំនួន​ដែល ភាគី ស្ត្រី មកពីរ ខេត្ត​កំ ពុង​ស្ពឺ អះអាងថា ដី​នេះ​គាត់​បានមកពីរ​ការទិញ​លក់ នឹងមាន​ការ ទ​ទូល​ស្គា​ល់ពី​អាជ្ញា​អរ​ដែនដី​ផង​នោះ វា​មិន មាន ប្រសិទ្ធ​ភាពជា​ផ្លូវច្បាប់​នោះឡើយ តែ​ផ្ទុយទៅវិញ អ្នក ដែល​ពាក់ព័ន្ធ​ទិញ​លក់ ឬ​អាជ្ញាធរ ភូមិ ឃុំ ដែល ទ​ទូល ស្គាល់ ក៏ត្រូវ​តែ​ទ​ទូល​ខុស ត្រូវ​ចំពោះ មុខ​ច្បាប់​ផងដែរ ពីព្រោះ​ដី​នេះ​ជា​ដី​រដ្ឋ មានតែ​រដ្ឋ ទេ ទើប​មាន សិទ្ធិ​គ្រាប់​គ្រប់​ក្នុងការ​ចាត់ចែង​។

    ​វប្ប​ធ​ម៏​ប្រើប្រាស់​អំណាច​បុណ្យ​ស័ក្ក​កម្លាំងប្រដាប់អាវុធ ធ្វើការ​គំរាមកំហែង ប្រជាពលរដ្ឋ​បែប នេះ​វា​អាច​ទ​ទូល​បាន ជោគជ័យ តែមួយ​ប្រ​ព្រិច​ភ្នែក​តែប៉ុណ្ណោះ ដោយសារ​ប្រជាពលរដ្ឋ មិនអាច តតាំង ជាមួយនឹង​កម្លាំង ប្រដាប់អាវុធ​បាន ប៉ុន្តែរ​បញ្ហារ​ទំនាស់​ប្តឹងតវ៉ា វា​នឹង​កើតឡើង​បង្ករ ភាព ស្មុកស្មាញ ក្នុង​សង្គមជាតិ ជាប្រចាំ​គ្មាន​ទីបញ្ចប់​នោះឡើយ ៕ ទន់ សុខ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...