• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • តំបន់​ទួល​អំពិល​ធ្លាប់​ពីមុន​ជា​កន្លែង​ស្តា​ត់​ជ្រងុំ ឥឡូវ​ប្រែក្លាយជា​រមណីយដ្ឋាន​គួរអោយ​ទាក់ទាញ ក្រោយពី​មាន​ផ្លូវលំ​ថ្មី​ជាង​២​គីឡូម៉ែត្រ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 November, 2017  ម៉ោង 17:45 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ តំបន់​ទួល​អំពិល​ដែលមាន​ទីតាំង​នៅក្នុង​តំបន់​ដី​លិច​ទឹក​មួយកន្លែង នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ពីមុន​គឺជា​កន្លែង​ស្ងាត់ជ្រងុំ​គ្មាន​មនុស្ស​ទៅដល់​ព្រោះតែ​គ្មាន​ផ្លូវ​ធ្វើដំណើរ ប៉ុន្តែ​ក្រោយពី​មាន​លំ​ថ្មី​ជាង​២​គីឡូម៉ែត្រ​រួចមក​ជិត​១​ឆ្មាំ​នេះ​ក៏មាន​ភ្ញៀវ​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​មកលេង​កំសាន្ត​លេង និង​មក​ហូបចុក​ចំណីអាហារ​ជួបជុំ​មិត្ត​ភ័​ក្រ និង​ក្រុមគ្រួសារ​ជា​រៀងរាល់ថ្ងៃ​មិនសូវ​ដាច់​ឡើយ​។​

    ​អ្នកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ តំបន់​ទួល​អំពិល​ពីមុនមក​មាន​ប្រជាពលរដ្ឋ​រស់នៅ​តែ​៧​គ្រួសារ​និង​មានតែ​ផ្លូវ​រទេះ​ដ៏​លំបាក​តែប៉ុណ្ណោះ ពុំមាន​អ្នកណា​ទៅលេង​កំសាន្ត​នោះឡើយ​។ ប៉ុន្តែ​ទួល​អំពិល​ក្នុង​ឆ្នាំ​២០១៧​នេះ​ក្រោយពី​សប្បុរសជន ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន រស់នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ជួយ​កសាង​ផ្លូវ​ប្រវែង​២៧ ០០​ម៉ែត្រ​រួចមក បានធ្វើអោយ​តំបន់​ទួល​អំពិល​ក្លាយជា​កន្លែង​គួរអោយ​ទាក់ទាញ​ដោយ​ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ និង​រថយន្ត​ទៅលេង​កំសាន្ត​រៀងរាល់ថ្ងៃ​មិនសូវ​ដាច់​នោះឡើយ​។ ដោយឡែក​ក៏មាន​ប្រជាពលរដ្ឋ​ទៅ​បោះទីតាំង​លក់ដូរ​ភេ​ស​ជ្ជះ​គ្រប់​ប្រភេទ​នំចំណី​និង​គ្រឿងក្លែម​មិន​ខ្វះ​ឡើយ ដែល​អាចធ្វើអោយ​ប្រជាពលរដ្ឋ​រស់​តំបន់​នេះ​នឹងមាន​ជីវភាព​ធូ​ធារ​ក្នុងពេល​ខាងមុខនេះ​។​

    ​លោក ប៉ែន កុសល ជា​អ្នកលក់ដូរ​នៅ​តំបន់​ទួល​អំពិល​សូម​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​មក​កំសាន្ត​លេង​នៅ​រមណី​ដ្ឋា​ន​ទួល​អំពិល ដែលមាន​លក់ដូរ​ម្ហូប​ក្លែម​ដូចជា ខ្យង​ចំហុយ​ទឹក​គោ​ឆៅ ត្រី​ដុត​អំបិល មាន់​ដុត និង​គ្រឿងក្លែម​ជាច្រើន​មុខ​ទៀត ដែល​អាច​ជួបជុំគ្នា​ហូបចុក​នៅតាម​កញ្ចុស​ដែលមាន​ទឹក​ព័ទ្ធជុំវិញ និង​មាន​ខ្រល់​អាកាស​បរិសុទ្ធ​ល្អ​គួរ​ជាទី​មនោ​រម្យ និង​ពិតជា​មិន​ខុស​បំណង​នោះឡើយ​។

    ​ដោយឡែក​អាជ្ញាធរ​សង្កាត់​កំពង់ឆ្នាំង និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ក៍​សូ​មអំ ពា​វនា​វ​ផងដែរ ដល់​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​មកលេង​ក​ម្សា​ន​នៅក្នុង​រម ណី​ដ្ឋា​ន​ទួល​អំពិល​សូមមេត្តា​ជួយ​រក្សា​អានា​ម័​យ រក្សា​បរិស្ថាន​ធម្មជាតិ​អោយបាន​គង់ វង្ស​ល្អ ដោយ​មិនត្រូវ​នាំគ្នា​បោះចោល​សំរាម​និង​កាក​សំណង់​ទៅក្នុង​ទឹកទន្លេ​នៅក្នុង​រមនី​ដ្ឋា​ន​នេះឡើយ​។ ចំណែក​ប្រជាពលរដ្ឋ និង​អាជីវក​ដែល​លក់ដូរ​ចំណីអាហារ​នៅក្នុង​រមណី​ដ្ឋា​ន​ទួល​អំពិល​សូម​នាំគ្នា​ធ្វើ​អានា​ម័​យ​ក្នុង​ការរស់នៅ​លក់ដូរ​អោយបាន​ស្អាតបាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ តាម​ទិស​ស្លោក ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ ទើប​ទាក់ទាញ​មាន​ភ្ញៀវ​ទេ​ចរណ៍​មកលេង​កំសាន្ត​បាន​ច្រើន ហើយ​ប្រាក់ចំណូល​ពី​ការលក់ដូរ​ក៏​ចូល​បាន​ច្រើន​ផងដែរ ដើម្បី​លើក​ស្ទួ​ជីវភាព​៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...