• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • អាជ្ញាធរខេត្ត​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​រក្សា​អនាម័យ​ដោយ​ចោល​សម្រាម​ក្នុង​ធុងសម្រាម
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 November, 2017  ម៉ោង 16:39 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​សូម​ចូលរួម​ថែរក្សា​អនាម័យ ដោយ​បោះ​សម្រាម ដាក់​ក្នុង​ធុងសម្រាម​អោយបាន​ត្រឹមត្រូវ ព្រោះថា​៖ សំរាម បានធ្វើអោយ​ប៉ះពាល់​ជីវិត​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ។ ថ្លែង​បែបនេះ ក្នុង​ពិធី​ទទួល​អំណោយ ជា​ធុងសម្រាម ចំនួន​៥០ និង​បង់​អង្គុយ ចំនួន​៧០ ពី​គ្រិះ​ស្ថាន​មេក្រូ​ហិរញវត្ថុ អម្រឹត នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

    ​លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ សំរាម​វា​មិន​ត្រឹមតែ​ធ្វើអោយប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​នោះទេ សម្រាម​វា​ធ្វើអោយប៉ះពាល់​ដល់​បរិ​ដ្ឋា​ន ទាំង​ខ្លិន និង​ប្រភព​មេរោគ សូម្បីតែ​បាន​ចោល​វា​ទៅក្នុង​ទឹក ក៍​ប៉ះពាល់​ពាល់​ដល់​បរិ​ដ្ឋា​ន​ទឹក​ផងដែរ ..​នេះ​ជា​ការងារ​ការពារ​បរិ​ដ្ឋា​ន ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ។

    ជាមួយគ្នានេះដែរ លោក​សូម​ថ្លែងអំណរគុណ ដល់​អគ្គនាយក គ្រិះ​ស្ថាន​មេក្រូ​ហិរញវត្ថុ ដែល​បាន​យកចិត្តទុកដាក់​ដល់​ការងារ​ការ​បរិ​ដ្ឋា​ន ដែល​បាន​បរិច្ចាគ​នៅ​ធុង សម្រាម និង​បង់​អង្គុយ នៅពេលនេះ ដែល​នេះ​ជា​ការងារ​សំខាន់​ក្នុង​ការជួយ​ដល់​សង្គម ដើម្បី​អភិ​វ​ឌ្ឈ​ន៍ ។ កន្លងទៅ អាជ្ញាធរខេត្ត​បានទទួល​អំណោយ​ជា​ធុងសម្រាម និង​បង់​អង្គុយ មួយចំនួន ពី​វិស័យ​ឯកជន ហើយ​ពេលនេះ​ក៍​បានទទួល​ធុងសម្រាម​ចំនួន ៥០ ទៀត ថ្វីបើ​វា​មិន​គ្រប់គ្រាន់​ពិតមែន តែ​ក៍បាន​បំពេញ​សេចក្តីត្រូវការ​មួយចំនួន​ដែរ ។ ក្រៅពីនេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​យកចិត្តទុកដាក់​កែលំអរ សោ​ភ​ណ្ឌ័​ភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង អោយមាន​មុខមាត់​ថ្មី ដោយបាន​សហការ​ជាមួយ អង្គការ​ចៃ​ការ បាន​កសាង​ផ្លូវ​ក្នុង​ក្រុង រៀបចំ​សួនច្បារ ដាក់​បង់​អង្គុយ​កំសាន្ត និង​មាន​អ្នក​បោស​សម្រាម​ក្នុង​ក្រុង​ជាប្រចាំ ។​ក្រៅពីនោះ ខេត្ត​នៅបាន​ដាក់​អំពូល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ធ្វើអោយ​សោ​ភ​ណ្ឌ័​ភាព​នៅពេល​យប់ ភ្លឺ​គ្រប់​ទីកន្លែង ។ ​

    លោក ជា ផល្លា​រិ​ន អគ្គនាយក​នៃ​គ្រិះ​ស្ថាន​មេក្រូ​ហិរញវត្ថុ​បានលើកឡើង​ថាៈ ការចូលរួម​ជួយ​ជ្រោមជ្រែង និង​លើកស្ទួយ​បរិ​ដ្ឋា​ន​អោយមាន​ភាពប្រសើ​ឡើង គឺជា​ការរួមចំណែក​យ៉ាង​ធំ សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ​របស់​យើង ។ ការផ្តល់​អំណោយ​ដល់​សាលាខេត្ត​កំពង់ឆ្នាំង​នៅពេលនេះ គឺ​គោលបំណង​សំខាន់​ចង់អោយ​ប្រជាពលរដ្ឋ​របស់​យើង យល់ដឹង​កាន់តែច្បាស់​អំពី​បរិ​ដ្ឋា​ន ស្របតាម​ប្រទេសជាតិ​របស់​យើង​កំពុងតែ​មានកា​រីកចំរើន ។

    លោក​បាន​បញ្ជាក់ថាៈ ធុងសម្រាម​ចំនួន​៥០ ដែល​បាន​ផ្តល់ជូន​នៅពេលនេះ គឺ​សម្រាប់​សាលាខេត្ត​ចំនួន​២០ សម្រាប់​សួនច្បារ​ចំនួន​២០ និង​សម្រាប់​មន្ទីរពេទ្យ​ចំនួន​១០ ។​ចំណែក​បង់​អង្គុយ​ចំនូ​ន​៧០ គឺ​ផ្តល់​ទៅ​សាលាខេត្ត​ចំនួន​២០ សម្រាប់​ដាក់​សួនច្បារ​៤០ និង​សម្រាប់​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១០ ។ ក្រៅពីនោះ​សិស្ស​ចំនួន​២០០​នាក់ បានទទួល​អំណោយ​ជា​សម្ភារ​សិក្សា​មួយចំនួន​ផងដែរ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...