• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • នាវា​កងទ័ពជើងទឹក​រុស្សី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ចំនួន​០២​គ្រឿង​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 November, 2017  ម៉ោង 13:21 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​ ៦​ ថ្ងៃ ​ពីថ្ងៃ​ទី​៧​ ដល់​ថ្ងៃទី​១២ ​ខែ​វិ​ច្ឆ​កា ​ឆ្នាំ​២០១៧ នាវាចំបាំង​ប្រយុទ្ធប្រឆាំង​នាវាមុជទឹក​ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក ធុន ធំ (​នាវា​ពិឃាត​) របស់​កងទ័ពជើងទឹក​ប្រទេស​រុស្សី​អមដោយ​នាវា​ដឹក​ប្រេង​ចំនួន​២​គ្រឿង​ដែលមាន​នា​វឹក​សរុប​ចំនួន​៤៦៣​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ​ក្នុង​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដោយ​សុ​វត្តិភាព ។

    ​ក្រោយពី​ការចូល​ចត​ដោយ​សុវត្ថិភាព​នៅ​កំពង់ផែរ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៧​ ខែ​វិ​ច្ឆ​កា ​ឆ្នាំ​២០១៧ ​នៅ​សាលាខេត្ត​ព្រះសីហនុ លោក ឧ​ត្ត​មនា​វី​ទោ Eduard Mikhaylov មេបញ្ជាការ​កងទ័ពជើងទឹក​រុស្សី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ក្រោម​ការទទួល​ស្វា​គម​ន៏​ពី លោក ឧ​ត្ត​មនា​វី​ទោ​រស់​វាសនា​មេបញ្ជាការ​កង​ទ័​ព្ទ​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម បាន​ដឹកនាំ​ប្រតិភូ​ជួប​សំដែង​ការគួរសម​។ លោក ឧ​ត្ត​មនា​វី​ទោ​មេបញ្ជាការ​កងទ័ពជើងទឹក​រុស្សី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ថ្លែង​បញ្ជាក់ថា ជាមួយនិង​ការពង្រីក​ចំណងមិត្តភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​ការចូល​ចត​របស់​នាវា​ឈ្មោះ ADMIRAL PANTELEYEN លេខ​៥៤៨ ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក​ធុន​ធំ (​នាវា​ពិឃាត​) មាន​បណ្ដោយ​១៦២,៨០CM ទទឹង​១៩,០២CM ជំរៅ​ទឹក​៦,២០CM ទំងន់​ផ្ទុក​៦,៩៥៥​តោន មេបញ្ជាការ​នាវា​នេះ​ដឹកនាំ​ដោយ​លោក​វរៈ​នា​វី​ឯក Alek Say Anitiferon ចំនួន​មនុស្ស​នាវា​ទី​១​នេះ​មាន​ចំនួន​សរុប ៣៨៨​នាក់ ( នាយ​ន​វី​៣៨​នាក់​) នា​វឹក​៣៥០​នាក់​។ នាវា​ទី​២ ឈ្មោះ​នាវា Boris Butoma លេខ​៦២១ ជា​ប្រភេទ​នាវា​ដឹក​ប្រេង​មាន​បណ្ដោយ​១៦១,១cm ទទឹង​២១,៨០cm ជំរៅ​ទឹក​១០cm ទំងន់​ផ្ទុក​៧,១៥០​តោន មេបញ្ជាការ​នាវា​លោក Sergey Bandak មាន​មនុស្ស​ចំនួន​៧៥​នាក់​ជា​ជន​ស៊ីវិល​។

    ​ក្នុងអំឡុងពេល​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​៦​ថ្ងៃនេះ​មេបញ្ជាការ​កងទ័ពជើងទឹក​ប្រទេស​រុស្សី ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​មានប្រសាសន៍​ប​ញ្ជា​ក់ថា​មាន​គំរោង​ជួប​សំណេះសំណាល​ជា​លក្ខណៈ​មិត្តភាព ជាមួយ​មន្ត្រី​យោធ​ជាន់ខ្ពស់​និង​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ ពិសេស​ជាមួយ​សម​ភាគី​កងទ័ពជើងទឹក​កម្ពុជា​។ នៅក្នុង​ជំនួប​នេះ​ក្រៅតែពី​កិច្ចពិភាក្សា​ផ្ដោតទៅលើ​ចំណង​សាមគ្គីភាព​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពី​កម្ពុជា រុស្សី និង​សំណើរ​អភិវឌ្ឃន៍​ប្រទេសជាតិ គោលបំណង​សំខាន់​របស់​នាវា​រុស្សី​នៅ​កម្ពុជា ៕ ទន់ សុខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...