• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ​ក្នុង​មួយ​យប់ៗ​រ​ថយ​ន្យ​សាំ​យ៉ុង​ដឹកឈើ​ខុសច្បាប់​ចេញពី​ខេត្តស្ទឹងត្រែង​ដូច​ហែរ​កឋិន​ឆ្លងកាត់​ខេត្តក្រចេះ​ដោយ​រលូន​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 November, 2017  ម៉ោង 08:27 | រាយការណ៍​ពិសេស

    ​ខេត្តក្រចេះ​៖ បច្ចុប្បន្ន​បទ​ល្មើ​ង​ដឹ​ល​ជញ្ជូន​ទំនិញ ឬ​ឈើ ឈ្មួញ​តែងតែ​ធ្វើឡើង​ពេលយប់​មើ​ម្បី​ចៀស​ពី​ភ្នែក​មហាជន រិះគន់ ហើយក៏​ជា​ឱកាស​សមត្ថកិច្ច​មួយ​ក្តាប់​តូច​ដែលមាន​តួនាទី​បង្ក្រាប ឃិ​ប​ឃិត​ទទួលយក​ប្រាក់​បន្តិច​ប​ន្ទួ​ច​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​ដឹកទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ក្រុម​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់​យ៉ាង​សុខ​ស្រួល​ដោយ​កម្រ​ថ្នាក់លើ​ដឹង ដែល​ធ្វើឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពុក​រលួយ​យ៉ាង​សុវត្ថិភាព ហើយ​រហូត​ពេលខ្លះ​ត្រូវបាន​មហាជន​ឃើញ​ស្តែង​ទៀតផង​។​

    ​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧​នេះ​មាន​ក្បួន​រថយន្ត​សាំ​យ៉ុង​មិន​ក្រោម​១០០​គ្រឿង​ទេ បានធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ដោយបាន​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ នៅ​ចំណុច​ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ យ៉ាង​រលូន​ដោយ​គ្មាន​ការ​កាក់​បង្ក្រាប់​នោះទេ​។ ករណីនេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ទំនង​ពួក​ឈ្មួញ​បាន​រត់​ការយក​ជូន​សមត្ថកិច្ច​គ្រប់​ជ្រុងជ្រោយ​អស់​ទៅហើយ​។​

    ​ភាព​អសកម្ម​នេះ​វា​បាន​កើតឡើង​គ្រប់​ខេត្ត​ក្រុង​ទៅហើយ​ហើយ​ត្រូ​ប​សន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា សូម្បីតែ​បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រែក្លាយ​សាប​ដូច​ទឹកទន្លេ​មេគង្គ​ទៅហើយ ប្រជាពលរដ្ឋ​ហស​ក់​ដូចជា​គ្មាន​សេសសល់​សង្ឃឹម​អ្វី​ទៀត​ទេ​ឱ្យតែ​ថ្នាក់លើ និង​ថ្នាក់ក្រោម​នៅតែ​របៀប​សព្វថ្ងៃនេះ​។ ពលរដ្ឋ​នៅ​ភូមិភាគ​ឦសាន​បាន​បង្ហើប​ថា​ការដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​នេះ​ជា​ឈ្មួញ​តូចតាច​ទេ​។ ឈ្មួញ​មួយ​ប្រភេទ​ទៀត​ដឹកឈើ​ដោយ​ឡាន​យី​ឌុប​យកទៅលក់​នៅ​ប្ររទេស​វៀតណាម​មាន​ងារ​សុទ្ធតែ​ងារ​ជា​ឧកញ៉ា ដូចជា ឧកញ៉ា សុ​ឹ​ង សំអុល ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ​ទាហាន​ផ្កាយ​២, ឧកញ៉ា តុ​ប វី​យ៉ា​ដា ឧកញ៉ា លក្ខណ៍​… បច្ចុប្បន្ន​ក្រុម​ឧកញ៉ា​ទាំងនេះ​កំពុង​ពើងទ្រូង​មាន​មោតនភាព​យ៉ាង​ក្រអឺតក្រទម​ក្នុងការ​បំផ្លាញ​ព្រៃឈើ​នៅ​ក​ម្ពិ​ជា​៕


    loading...