• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ទំនប់​គង្គា​ជា​រមណីយដ្ឋាន​មុជទឹក​លេង​កំសាន្ត​មួយ​នៅក្នុង​ឃុំ​តាំងក្រសាំង​ស្រុក​រលាប្អៀរ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 November, 2017  ម៉ោង 16:42 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ទំនប់ទឹក​គង្គា​ស្ថិ​ន​នៅ​ក្នុងភូមិ​គោច​ពួច ឃុំ​តាំងក្រសាំង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​រមណីយដ្ឋាន​មុខទឹក​លេង​កំសាន្ត​មួយ ដែល​ប្រជាពលរដ្ឋ​និង​អ្នក​ទេស ណ​ចរណ៍​និយម​មកលេង​កំសាន្ត​នៅ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទាន ស្ថិតនៅ​ខាងត្បូង​ទីក្រុង​កំពង់ឆ្នាំង​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​។​
    ​ ​
    ​បងស្រី សុខ សា​រុំ ជា​អ្នកលក់ដូរ​ម្ហូបអាហារ​នៅក្នុង​រមណីយដ្ឋាន​ទំនប់​គង្គា​បានអោយដឹងថា​៖ នៅក្នុង​បុណ្យអុំទូក​អកអំបុក​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​មកលេង​មុជទឹក​កំសាន្ត​នៅក្នុង​ទំនប់​គង្គា​ច្រើន​ដូច​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ព្រោះ​ភាគច្រើន​គេ​ទៅលេង​បុណ្យអុំទូក​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

    ​បងស្រី​បាន​អោយដឹងទៀតថា​៖ នៅក្នុង​រមណីយដ្ឋាន​ទំនប់​គង្គា​នេះ ទាំង​រូបគាត់​ទាំង​អ្នកលក់​ចំណីអាហារ​ទាំងអស់​នៅទីនេះ លក់ដូរ​ម្ហូបអាហារ​មិន​កោរ​មិន​ថ្លៃ​ឡើយ គឺ​ម្ហូប​ចាន​តូច​១​ចាន​ថ្លៃ​១៥០០០​រៀល និង​ចាន​ធំ​ថ្លៃ​៣០០០០​ម៉ឺន​រៀល ចំណែក​ភេ​ស​ជ្ជះ​ក៏​លក់​មិន​ថ្លៃ​ពេក​ដែរ ។ រីឯ​រោង​ជួយ​អង្គុយលេង​វិញ​១​កន្លែង​ថ្លៃ​៥០០០​រ​រៀល និង​បើ​អង្គុយ​ដល់​ល្ងាច​ថ្លៃ​១០.០០០​រៀល និង​កង់ឡាន​សំរាប់​ហែល​លេង​គឺ​ទឹកតូច​ថ្លៃ​១៥០០​រៀល ធំ​ថ្លៃ​៣០០០​រៀល​។​ដោយឡែក​នៅ​មាត់ទឹក​មាន​ម្លប់​ត្នោត មាន​គេ​សង់រោង​សំរាប់​ជួល​សំរាក​កំសាន្ត មាន​ខ្យល់អាកាស​បរិសុទ្ធ​យ៉ាង​មនោ​រម្យ​គួ​ជាទី​ពេញចិត្ត​។ នៅក្នុង​ស្ទឹង​ខែ​នេះ​មានទឹក​រាក់ៗ​អាចអោយ​កុមារាៗ​មុខទឹក​លេង​ដោយ​មិន​ព្រួយបារម្ភ​ឡើយ ប៉ុន្តែ​កាលពី​ខែ​ភ្ជុំបិណ្ឌ​គឺមាន​ទឹក​ជ្រៅ​កុមារៗ​មិនអាច​លេង​ទឹក​ដោយ​ខ្វ​អការ​ប្រុង​ប្រ​យ​ត្ន័​នោះឡើយ​។ ទ​ន្ទឹ​ន​នេះដែរ បងស្រី​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀ​រ​ទេសចរណ៍​នៅ​ជិត​ឆ្ងាយ សូម​មកលេង​កំសាន្ត​នៅទីនេះ​ពិតជា​មិន​ខុស​បំណង​ឡើយ​។​
    ​ ​
    ​លោក ពៅ សុភាព ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​នាំ​កូនចៅ​មកលេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ទំនប់​គង្គា​នេះ​បានអោយដឹងថា​៖ ជាធម្មតា​នៅ​ខែ​បុណ្យ​ភ្ជុំបិណ្ឌ​និង​ថ្ងៃបុណ្យ​អុំទូក គាត់​តែ​ក​មកពី​ភ្នំពេញ​មកលេង​ស្រុកកំណើត​នៅ​កំពង់ឆ្នាំង ហើយក៏​មិន​ភ្លេច​នាំ​កូនចៅ​មក​មុជ​ទឹល​លេង​កំសាន្ត​នៅទីនេះ​ដែរ​។ សំរាប់​រូបគាត់​រមណីយដ្ឋាន​ទំនប់​គង្គា​នេះ​ជា​កន្លែង​កំសាន្ត​សប្បាយ​ណាស់ដែរ​កូនចៅ​គាត់​ក៏​ចូលចិត្ត​មកលេង​កំសាន្ត​នៅទីនេះ​ដូច​លោក​ដែរ ព្រោះ​ការលក់ដូរ​ម្ហូបអាហារ​នំចំណី​នៅទីនេះ​គឺមាន​តម្លៃ​ធម្មតា​។​
    ​ ​
    ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បានអោយដឹងថា​៖ ទំនប់ទឹក​គង្គា​នេះ​ក្នុង​១​ឆ្នាំំ​ា​ន​ទឹក​លេង​តែ​៤​ទៅ​៥​ខែ​តែប៉ុណ្ណោះ​គឺ​នៅ​រដូវវស្សា ចំណែក​រដូវប្រាំង​ពុំមាន​ទឹក​សំរាប់​មុជ​លេង​កំសាន្ត​ឡើយ​។ លោក​ក៏​សំណូមពរ​ដល់​អ្នក​លលក់​ដូរ និង​ភ្ញៀវ​មកលេង​កំសាន្ត​សូមជួយ​រក្សា​អនាម័យ និង​បរិ​ដ្ឋា​ន​អោយបាន​ល្អ កុំ​បោះ​សំរាម​ឬ​ស្បោង​ផ្លា​ស្ទី​ច​ពាល​វាល​ពាល​កាល ។

    ​ចំពោះ​អ្នក​ល់​ដូរ​កុំ​លក់​ឡើងថ្លៃ​ហួសហេតុ និង​ត្រូវ​ចេះ​រាក់ទាក់​បដិសណ្ឋារកិច្ច​ទទួលភ្ញៀវ​អោយបាន​ល្អ ពិសេស​ត្រូវ​កសាង​បង្គន់​អនាម័យ​នៅក្នុង​តំបន់​អោយបាន​ច្រើន ជៀសវាង​ភ្ញៀវ​ដើរ​បត់​ដៃ​បត់ ជើងពាល​វាល​ពាល​កាល​ក្នុងព្រៃ នាំអោយ​ប៉ះពាល់​ដល់​បរិ​ដ្ឋា​ន​ទឹក​។ ចំណែក​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ប្រជា​ការពារ​ត្រូវ​យកចិត្តទុកដាក់​ការពា​សន្តិសុខ សណ្តាប់ធ្នាប់​អោយបាន​ល្អ និង​ត្រូវ​រាយការណ៍​សុំ​កម្លាំង​អន្តរាគមន៍​ពី​ស្រុក​ជា​បន្ទាប់​ពេល​មាន​សភាព​ការ ណ៍​ចាំបាច់​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...