• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ព្យុះ​ទី​ហ្វុ​ង​ដំរី ឆក់យក​ជីវិត​ប្រជាជន​វៀតណាម កើន​ដល់ ២៧​នាក់ និង ២២​នាក់​បាត់​ខ្លួន ខណៈ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​ជាច្រើន រង​ការបំផ្លិចបំផ្លាញ ចំណែក​កម្ពុជា​គ្រាន់តែ​ត្រជាក់​ស្រណុក​សុខ​សប្បាយ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 November, 2017  ម៉ោង 09:03 | អន្តរជាតិ

    ​វៀតណាម​៖ ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​ដែលមាន​ឈ្មោះថា ដំរី បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ផ្តាច់​យក​ជីវិត​មនុស្ស​មកទល់នឹង​ពេលនេះ កើនឡើង​ដល់ ២៧​នាក់​ហើយ ខណៈ​មនុស្ស ២២​នាក់​ទៀត នៅក្នុង​ខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

    ​អាជ្ញាធរ​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ទៀតថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ នៅក្នុង​ខេត្ត​ភាគ​កណ្តាល​ទាំង​បួន​ខាងលើនេះ នាវា​ដឹកទំនិញ​តូច​-​ធំ និង​ទូក​នេសាទ​ប្រមាណ ២២៨​គ្រឿង ក៏ត្រូវ​បាន​ព្យុះ​ដំរី​មួយ​នេះ បោក​ពន្លិច​ទៅក្នុង​សមុទ្រ​ដោយ​រលក​ធំៗ និង​ខ្យល់​បោកបក់​ខ្លាំងក្លា​ផងដែរ​។​

    ​សម្រាប់​ការខូចខាត​ផ្សេងៗ​ទៀត​នោះ គឺ​ផលដំណាំ ៣០,០០០​ហិកតា ត្រូវបាន​លិចលង់​ទៅក្នុង​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក ខណៈ​ផ្ទះ ៦២៦​ខ្នង បាន​ដួលរលំ​ទាំងស្រុង ឬ​រង​ការបំផ្លាញ និង​ប្រជាជន ៣៣,០០០​នាក់ ត្រូវបាន​ជម្លៀស​។​

    ​គួរ​បញ្ជាក់ថា ព្យុះ​ខាងលើនេះ បាន​កើតមានឡើង​យ៉ាង​ទាន់ហន់ នៅមុន​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង Da Nang ភាគ​កណ្តាល​ប្រទេស ចាប់ពី​ថ្ងៃទី​០៦ ដល់ទី​១១ ខែវិច្ឆិកា សប្តាហ៍​ក្រោយនេះ ហើយក៏​មុន​ដំណើរ​មកដល់​របស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​។ សម្រាប់​តំបន់​ដែល​កំពុង​ទទួលរង​គ្រោះ​ធ្ងន់​ជាងគេ​នោះ គឺ​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...