• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 November, 2017  ម៉ោង 11:58 | រាយការណ៍​ពិសេស

    ខេត្តក្រចេះ ៖ រយៈពេលប្រមាណ៣ខែកន្លងទៅនេះមេឈ្មួញ​ឈ្មួញ សុឹង សំអុល បាន​កាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាមតាម​ច្រក​ទ្វារត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត ក្រចេះ យ៉ាង​គគ្រឹក គគ្រេងហើយគ្មានអាជ្ញាធរាធរ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមាត់ច្រកពាក់ព័ន្ធណាចាត់វិធានការនការ​ទប់ ស្កាត់ឡើយយ​ គឺមេឈ្មួញរូបនេះធ្វើសកម្មភាពកាប់ និងដឹក ជញ្ជូនឈើដោយសេរី ហើយសូម្បីតែមន្ត្រីគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិថ្នាក់ខេត្ត ក៏មិនហ៊ានប៉ះ ពាល់មេឈ្មួញឈ្មួញ សុឹង សំអុល នោះដែរ​ ហើយបណ្ដោយឲ្យឈ្មួញរូបនេះបន្តប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម​បើទោះបី​មេ​ឈ្មួញ សុឹង សសំអុល ធ្លាប់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុចចំឈ្មោះឲ្យសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០១៦ ពាក់ព័ន្ធធ្វើជំនួញបំផ្លាញព្រៃឈើល្មើសច្បាប់នៅខេត្តមណ្ឌល គីរី យ៉ាងណាក៏ដោយក៏រហូតមកដល់ពេលនេះមេឈ្មួញឈ្មួញ សុឹង សំអុល នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​គឃ្លើន និង​បន្ត​ប្រព្រឹត្ត​បទល្មើស​ខ្លាំង​ជាង​មុន​ទៅទៀត។

    ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឧកញ៉ា សុឹង សំអុល បានប្រើរថយន្តយីឌុបគ្មានស្លាកលេខ ដឹកឈើប្រណីតពេញៗបិទតង់ជិតៗ ចំនួនបីរថយន្ត ក្នុង១ រថយន្តផ្ទុកឈើមិនក្រោម៥០ម៉ែត្រគុបនោះទេ។ ឈើទាំងនោះដឹកជញ្ជូនពីស្រុកកោះញែក តំបន់ឧទ្យានការពារ ដែនជម្រកសត្វព្រៃភ្នំព្រេច ចេញតាមដែលជាច្រកសំពោច ភូមិ សំពោធ៊ច ​ឃុំ​ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ ហើយត្រួតពិនិត្យឯកសារឃើញថា រថយន្តដឹកឈើទាំង៣ គ្រឿង បើតាមច្បាប់អនុញ្ញាតដឹកតែ១រថយន្ត (១៨ម៉ែត្រ) តែរថយន្តទាំង៣គ្រឿងដឹកលើស ៥០ ម៉ែត្រគុបទៅទៀត ហើយក្នុងចំណោម៣គ្រឿងនោះមានតែ១គ្រឿងគត់មានច្បាប់។ ទីបំផុតមន្រ្តី កងរាជអាវុធហត្ថស្រុកស្នួលជាច្រេីននាក់ បានមកឃាត់សួរនាំរកលិខិតបេសកកម្មមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនឹងកងរាជអាវុធហត្ថលេីផ្ទៃទៅវិញ​ ដោយបណ្តោយ ឱ្យឡានដឹកឈេីខុសច្បាប់ទាំង៣គ្រឿងនោះបើករត់យ៉ាងរលូនចាកចេញយ៉ាងរំភើយ ដែលករណីនេះគេហៅថាមកអន្តរាគមន៍ដោះ លែង។

    មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ និងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សុឹង សំអុល គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ទៀតឡើយ​។ ឈើ​ដែល​មេ​ឈ្មួញ សុឹង សំអុល ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចូលទៅ​ស្រុក​ស្នួល ខេត្តក្រចេះ គឺជា​ឈើ​កាប់​នៅក្នុង​តំបន់​ដែនជម្រក សត្វព្រៃភ្នំព្រេច ក៏ដូចជា​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅក្នុង​ស្រុក​កោះ​ញែក ជាពិសេស​ក្នុង​ឃុំ​សុខសាន្ត​។ ប្រភពបញ្ជាក់ថា ការដែលមេឈ្មួញ សុឹង សំអុល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

    ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​បង្ក្រាប​រថយន្ត​ដឹកអុស​ចំនួន​២៥​គ្រឿង ហើយ​មាន​ថត​រូបភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ផងដែរ​។ ចំណែក​មេ​ឈ្មួញ សុឹង សំអុល ដែល​ដឹក ជញ្ជូនឈើតាមរថយន្តយីឌុបធំៗចេញទៅប្រេញទៅប្រទេសវៀតណាមតាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ មួយខែៗ​រាប់សិប​រថយន្ត​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ មន្ត្រីមាត់ច្រក និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាប​ឡើយ បើទោះបី​ទង្វើ​របស់​មេ​ឈ្មួញ សឹង សំអុល កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្ត្រូវប្រឈមនឹងវិនាសដោយសារឈ្មួញឈើឈ្មោះ សុឹង សំអុល រូបនោះ បានចែករំលែកផលប្រយោជន៍ដល់សមត្ថកិច្ចមួយចំនួនរហូតក្លាយជាអ្នកជួយចាត់ចែងគ្រប់បែបយ៉ាងមិនឱ្យមានអ្នកទៅរំខានការកាប់ឈើ និងដឹកជញ្ជូនឈើគ្មានច្បាប់ឆ្លងទៅវៀតណគ្មានឧបសគ្គឡើុយ៕

    loading...