• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងកំឡុងពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧ មានកើនឡើង ​៥,៩% គ្រាដែលមន្ទីរជំនាញអះអាងថាមកពីបរិយាកាសសង្គម មានសន្តិសុខ​សុវត្តិភាពល្អ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 November, 2017  ម៉ោង 07:43 | សេដ្ឋកិច្ច

    ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញនៃមន្ទីទេសចរណ៍ លោក តាំង សិចិត្រគ្រឹះស្នា ប្រធានមន្ទី​ទេស​ចរណ៍ បាន​​ថ្លែង​​បញ្ជាក់ថា ភ្ញៀវទេសចរនៅតែបន្តហក់ឡើងនៅក្នុងពីធីបុណ្យ អ៊ុំទូក អក​អំ​បុក សំពះព្រះខែ និងឡយប្រទីបឆ្នាំនេះ ខណះ​ពេល​ភ្ញៀវទេសចរជាតិ និង អន្តរជាតិ កំពុង​មានការចាប់​អារកម្មណ៍​យ៉ាង​ខ្លាំង ទៅកំសាន្តតាមបណ្តាកោះ នា នា នេះបើយោង​តាម​ការសន្និដ្ឋានជំហានតំបូង។

    លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ នាល្ងាចថ្ងៃ​ទី០៤​វិច្ឆិការនេះ បានអោយដឹងថាភ្ញៀវទេសចរណ៍ក្នុងពីធីបុណ្យ អ៊ុំទូក អក​អំ​បុក សំពះព្រះខែ និង​ឡយ​​ប្រទីប​ឆ្នាំនេះ​ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេលបីថ្ងៃទី០២-៤.១១.​២០​១៧ នាពិធីបុណ្យអុំទូក មានចំនួនប្រមាណ៨៥០០០នាក់លើ៨០២០០នាក់ មាន​ការ​កើន​លើង​៥.៩% ក្នុងនោះភ្ញៀវ​ជាតិ​មានចំនួនប្រមាណ៧៣.៩៥០កើនលើង៤.៨% ភ្ញៀវអន្តរជាតិ​មាន​​ចំនួន​ប្រមាណ​១១.​០​៥០​កើនលើងប្រមាណ១៤.៥%។ទន្ទឹមនេះភ្ញៀវទៅ​កម្សាន្តនៅ​តាម​បណ្តា​កោះមានចំនួនសរុប ៥៩៨៨នាក់ ស្រី២៨៦០ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៥១ស្រី ២១​១៨​និងភ្ញៀវអន្តរ​ជាតិ​មាន​១៨៣៧នាក់ស្រី៧៥២នាក់។ចំណែកភ្ញៀវទៅកំសាន្ត​តាម​រមនី​យ​​ដ្ឋាន​នានារួមមានៈ ១.រម​នី​យ​ដ្ឋានក្បាលឆាយភ្ញៀវសរុបប្រមាណ​៩៨៣២នាក់ក្នុងនោះមាន​ភ្ញៀវ​​បរទេស​១៦នាក់ ស្រី​០៧​នាក់ ២.រមនីយដ្ឋានថ្មរុងសរុបប្រមាន​៧៣០០នាក់ក្នុង​នោះ​ភ្ញៀវ​បរទេស​៦៥ស្រី២៧នាក់ ៣.​រម​នីយ​ដ្ឋានភិចនិចសរុបមានប្រមាណ១៧៨០នាក់​ក្នុងនោះមាន​ភ្ញៀវ​បរទេស២៨១នាក់ស្រី៨៥ ចំពោះបពា្ហសន្តិសុខ និងសុវត្ថភាពមានលក្ខណៈល្អប្រសើរ ប៉ុន្តែភ្ញៀវមានការ​ត្អូញត្អែចំពោះ​បញ្ហា​តំលៃសេវាស្នាក់នៅខ្លះៗ តុជួលនៅឆ្នេរអូរឈើទាល និង​បព្ហាក្លិនសំរាម។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន​អោយ​ដឹង​តាមទូរស័ព្ទនារសៀលថ្ងៃទី០៤វិច្ឆិការ​នេះថា ​ដោយសារសន្តិសុខសុវត្តិ​ភាព​មាន​​​ភាព​​​ល្អ​ប្រសើរ​ជាពិសេសឆ្នេរសមុទ្រចំនួន​០២​កន្លែង គឺឆ្នេរអូរត្រេះស្ថិតក្នុងទឹកដីក្រុង​ព្រះ​សី​ហនុ ក៏ដូចជាតាមបណ្តាកោះ នា នា និង ឆ្នេរព្រែកត្រែង ស្ថិតក្នុងទឹកដីស្រុក​ស្ទឹង​ហាវ ​កំពុង​ក្លាយជាឆ្នេរដ៏ទាក់​ទាញអារម្មណ៍​ភ្ញៀវ​ទេស​ចរណ៍នោះ ទើបធ្វើអោយ​ភ្ញៀវ​ទេស​ចរណ៍​​នា​ពីធី​បុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែ និងឡយ​ប្រទីប​ឆ្នាំនេះ នៅតែបន្តធ្វើតំណើរមកកាន់​ខេត្តព្រះសីហនុ ។មេ​បញ្ញាការកង​រាជ​អាវុធហត្ថខេត្តព្រះសីហនុ​បានបន្តដោយ​បញ្ជាក់​ទៀតថា ក្នុង​រយះ​ពេល​០៣ថ្ងៃនៃពីធីបុណ្យ អ៊ុំទូក អក អំ បុក សំពះព្រះខែ និងឡយ​ប្រទីប​នេះ​ដែរ ចំពោះសុវត្តិ​ភាព​ភ្ញៀវទេសចរ​ដែល​បាន​មក​លេង​នៅ តាមកោះ និង នៅលើឆ្នេរ មាន​ភាព​​ល្អប្រសើរ​បំផុត ព្រោះពុំមាន​បាតុភាព​អ្វី​កើត​ឡើង​នោះ​ទេ ។

    ដោយឡែក លោកវរៈសេនីយ៍ទោ ឌឹម សំ​ អនុប្រធានអង្គភាព បង្កា និង បង្រ្កាបលើ​ផ្ទៃ​សមុទ្រ បានអោយដឹងដែរថា សម្រាប់រយះពេល៣ថ្ងៃនៃពិធីបុណ្យ អ៊ុំទូក អក អំ បុក សំពះ​ព្រះខែ និងឡយ​ប្រទីប​នេះ នៅលើផ្ទៃសមុទ្រ ពុំមានហេតុការណ៍គ្រោះថ្នាក់ណា​មួយកើត​ឡើង​ដូចនៅខេត្តកំពតនោះឡើយ ​រាល់ការធ្វើតំណើររបស់ភ្ញៀវទេសចរណ៍ គឺមានសុវត្តិភាព​ល្អ​ណាស់ កត្តាទាំងនេះក៏ដោយសារមានការយកចិត្តទុកពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕ ទន់​ សុខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...