• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ​អ្នកស្រី​រ៉ែ ផល​ចាន់​លី បន្ត​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​២០០​គ្រូ​សារ ជុំវិញ​ការរំលោភបំពាន់​ដី​ចំនុច​ពយ​ម៉ា​ចូ​វ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 November, 2017  ម៉ោង 09:12 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​មាន​ក្រុម​គ​ណះ​ក​ម្មា​ធិ​ការ​ថ្នាក់ស្រុក និង ខេត្ត​ប្រមាណ​៦​នាក់​ចុះ​ធ្វើ កំណត់​ព្រុំដី​លើ​តុ ស្ងាត់ៗ​កាលពី​ព្រឹក​ថ្ងៃទី​៣១​តុ​លាមក​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​២០០​គ្រូ​សារ​រស់នៅ​ភូមិ គគី ឃុំ បិត​ត្រាំ​ង ស្រុក​ព្រៃ នប់​ខេត្ត​ព្រះសីហនុ បាន ប្រឆាំង​តវ៉ា ដាច់ខាត​បើសិនជា អាជ្ញាធរ ខេត្ត​សម្រេច កាត់​ដី​របស់​ពួកគាត់ ដែល​កំពុង​កាន់កាប់រ​ស់​នៅ​ប្រ​គាល់​ទៅ​ឲ្យ ស្ត្រី​ឈ្មោះ​រ៉ែ ផល ចាន់​លី ជា​មនុស្ស​មកពីរ​ខេត្ត កំពុងស្ពឺ​គ្រប់គ្រង​កាន់កាប់​។

    ​ការប្រឆាំង ខ្លាំងៗ​បែបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើឡើង ខណៈពេល​អាជ្ញាធរខេត្ត​បានចេញ លិខិត​បង្គាប់ការ លេខ ០២៨ ចុះ​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០១៧ ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើការ វាស់ វែង ដី​តំបន់​ពួកគាត់​កំពង់​រស់នៅ​ប្រ​គាល់​ទៅ​ឲ្យ ឈ្មោះ រ៉ែ ផល​ចាន់ លី​នឹង​ក្រុម​បក្ខពួក​ចំនួន​០៥​គ្រូ​សារ ផ្សេងទៀត ដើម្បី​បំពេញបែបបទ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​។ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ខេត្ត​ដឹកនាំ ដោយ លោក អ៊ី ធា​រិ​ន នាយក​ស្តីទី អន្តរ​វិស័យ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ តុលា​ឆ្នាំ​២០១៧ បាន​ចុះ​អនុវត្ត​ន៏ លិខិត បង្គាប់ការ​ខាងលើ នេះ​ជា​លទ្ធផល មិន​ធ្វើការ​វាស់វែង ទេ នឹងមិន​បាន​ចុះ​ធ្វើការ​ពិនិត្យ​ជាក់ ស្តែង លើ​ទីតាំង​ដី​ទំនាស់​នេះឡើយ គឺ​បានត្រឹមតែ​ធ្វើ​កំណត់ហេតុ​ទ​ទូល​ស្គាល់​លើ​គំនូស ផែនទី ក្រៅផ្លូវការ​បង្ហាញ​ពីរ​ទីតាំង​ដី ដែល​អ្នកស្រី រ៉ែ ផល​ចាន់ លី ជួល​ឲ្យ​គេ​គូស​កន្លងមក​តែប៉ុណ្ណោះ ។​

    ​ក្រុម​ប្រជាពលរដ្ឋ បានធ្វើការ​បញ្ជាក់ថា​ដី​ដែល​អ្នកស្រី​រ៉ែ ផល ចាន់ លី បានស្នើរ​សុំ ទៅ​អាជ្ញាធរខេត្ត ក្នុង​តំបន់​ខាងលើនេះ បើ​អាជ្ញាធរខេត្ត​សម្រេច​ឲ្យ​មែន នោះ​ទំនាស់ រវាង ប្រជាពលរដ្ឋ​ចំនួន​ជាង​២០០​គ្រូ​សារ នឹង បុគ្គល់​ស្ត្រី ឈ្មោះ រ៉ែ​ផល ចាន់ លី នឹង​កើតឡើង​យ៉ាង ពេញ បន្ទុក​ហើយ មិនអាច​គេចផុត​នោះទេ​។ ក្រុម​ប្រជាពលរដ្ឋ​បានធ្វើការ​បញ្ជាក់ទៀតថា អ្នកស្រី រ៉ែ ផល​ចាន់ លី មិនមាន​ដី​នៅក្នុង​តំបន់ នេះ​ជាង​២០​ហិកតា ដូចដែល​គាត់​បាន​អះអាង​នោះទេ គឺ​គាត់​មាន​ដី​ទំ​ហ៊ំ​ប្រមាណ ១​ហិកតា ៧០​អា ដែល​បាន​ទឹ​ញ​ពី​ឈ្មោះ ឈឹម សុផាត តែប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន រវាង​លោក ឈឹម សុផាត នឹង អ្នក ស្រី រ៉ែ ផល​ចាន់ លី កំពុង​ប្តឹងផ្តល់​គ្នា​នៅក្នុង​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅឡើយ ដោយសារតែ អ្នកស្រី រ៉ែ ផល​ចាន់​លី ទិញ​ដី​មិន​ឲ្យ​លុយ​គ្រប់​ចំនួន ដូចនេះ​គ្មាន​ហេតុផល​អី​ដែល​អ្នកស្រី​រ៉ែ​ផល ចាន់​លី មក​ធ្វើ​ការអះអាង​នឹង​ចោទថា ប្រជាពលរដ្ឋ​ជាង​២០០​គ្រូ​សារ រស់នៅ​លើដី​របស់គាត់​នោះ ឡើយ​។​ហើយ​បញ្ហារ​នេះ មន្ត្រី​ជំនាញ​ពាក់ ព័ន្ធ​ជាពិសេស ថ្នាក់​ដឹក​ខេត្ត ព្រះសីហនុ គួរ​រ​ធ្វើការ​ពិនិត្យ ឡើង វិញ​នូវ រាល់​ឯកសារ ការទិញ​លក់​ដី ក៏ដូចជា​ការ​តំ​ម្លើ​ង​គំនូស​ប្លង់​ផែនទី​បង្ហាញ​ទីតាំង​ដី របស់ អ្នក ស្រី​រ៉ែ ផល​ចាន់​លី កំពុង​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ តើ វា​មាន​លក្ខណៈ​ស្របច្បាប់​ដែរ​ទេពី ព្រោះ ដី​នេះ​ជា​ដី​របស់​រដ្ឋ ស្ថិតនៅក្នុង​កម្រ​ប​ព្រៃឈើ​បៃ​ផែនទី​ឆ្នាំ​២០០២ ។​សរុបសេចក្តី​មក បើ​ដី​នេះ ដកហូត ពីរ​ប្រជាពលរដ្ឋ ហើយ​ប្រ​គាល់​ទៅ​បុគ្គល់​រ៉ែ ផល​ចាន់​លី ធ្វើជា​កម្មសិទ្ធិឯកជន ពួកគាត់​ជា​ប្រជាពលរដ្ឋ​មិន​ព្រម​ដាច់ខាត បើទោះជា​ត្រូវធ្វើ​ការតវ៉ា​ដល់​ណាក៏ដោយ ប៉ុន្តែរ​បើសិនជា​គោល​ការ​របស់​រដ្ឋ ពួក គាត់​មិន​តវ៉ា​នោះឡើយ​។

    ​ដោយឡែក​សំរាប់ លោក អ៊ី ធា​រិ​ន នាយក​ស្តីទី អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ ជុំវិញ​ប​ញ្ហ​រ​ខាងលើនេះ បាន ធ្វើការ​បញ្ជាក់ថា ក្រុមការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​ចុះមក​ធ្វើការ​ព្រឹក​នេះ​គឺ ចុះ មក​ធ្វើការ វាស់វែង នឹងធ្វើ​ការពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ដី​ដែល អ្នក ស្រី រ៉ែ​ផល​ចាន់ លី បានស្នើរ សុំ ទំ​ហ៊ំ​ប្រមាណ ២៥ ហិកតា ដើម្បី​ធ្វើ​របាយ ការ​ណ៏ ទៅ​ថ្នាក់​ដឹក​ខេត្ត ហើយ​ជាល​ទ្ធ ថ្នាក់ដឹកនាំ​ខេត្ត សម្រេច យ៉ាងណា នោះ លោក​មិនទាន់​ដឹង នោះទេ​។ លោក ឌី​សុខុម នាយ​ខណ្ឌ​រដ្ឋា​ល ព្រៃឈើ ខេត្ត​ព្រះសីហនុ បានធ្វើការ​អះអាងថា ដី​តំបន់ ខាងលើនេះ​ជា​ដី ស្ថិតនៅក្នុង ផែនទី​គម្រប​ព្រៃឈើ​បៃ​រតង ឆ្នាំ​២០០២ ជា​ដី​របស់​រដ្ឋ មិនអាច​ផ្ត​ល់ប​ណ្ណ័ កម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​ទៅ​បុគ្គល់​ណា​ម្នាក់​បានទេ បើសិនជា​រាជរដ្ឋាភិបាល​មិនទាន់​សម្រេច ធ្វើ​អនុ ប្រយោគ​កាត់​ខ្វៀ​ល ចេញពី​ដី​រដ្ឋ​។

    ​គួ​រំលឹក​ផងដែរ​ថា​ដី​តំបន់​ខាងលើនេះ​កន្លងមក​អាជ្ញាធរខេត្ត​តែងតែ​បង្កើត​គណៈកម្មការ​ចុះមក​ធ្វើការ​រុះរើ ផ្ទះសម្បែង ប្រជាពលរដ្ឋ ជាច្រើនលើក​ច្រើនសារ ហើយ សំរាប់ ផ្ទះ​ចាំ​ដី​របស់​អ្នកស្រី​រ៉ែ​ផល ចាន់ លី ដែល​សាងសង់​លើ​ទំ​ហ៊ំ​ដី​ប្រមាណ​ជាង​១​ហិកតា​នោះ ក៏ត្រូវ​អាជ្ញាធរខេត្ត បញ្ជារ​ឲ្យ​ធ្វើការ​រុះរើ​ដែរ ដោយ​ចោទថា​ជា​ក្រុម​អ​នា​ធិ​តេ​យ្យ រំលោភបំពាន​ដី​រដ្ឋ ដូច​ភាគី​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែរ​សំរាប់​ពេលនេះ បែរជា ឃុបឃិត​គ្នា​ចង់យក​ដី​ទាំងនោះ​ប្រ​គាល់​ឲ្យ​អ្នកស្រី រ៉ែ ផល​ចាន់​លី ទៅវិញ ៕ ទន់ សុខ


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...