• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៌ទាំងអស់គ្នា ដើម្បី​ខ្លួន​យើង និង​ដើម្បី​អ្នក​ជុំវិញខ្លួន​យើង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 October, 2017  ម៉ោង 17:11 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក​បណ្ឌិត ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។ បាន​អំពាវ​ជាថ្មី​នេះ​បានធ្វើ​ឡើង​នៅសួនច្បារ​ដើម ពោធិ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​ដែល​ឯកឧត្តម​អញ្ជើញ ជា​គណៈ​អធិបតីភាព ក្នុង​យុទ្ធនាការ​រឹត​ប​ន្ទឹ​ង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត សហការ​ជាមួយ មន្ត្រីនគរបាល​ចរាច​រ​ណ៌​ផ្លូវគោក​ខេត្ត កំពង់ឆ្នាំង ។

    ​ឯកឧត្តម​បានអោយដឹងថា​៖ ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច ក្រឡាហោម ស ខេង ប្រធាន គណៈកម្មការ​ជាតិ សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក ដែល​បានកំណត់​នៅ​ថ្ងៃ​៣០ ខែតុលា ២០១៧ អោយ​ទូរ​ទាំង​ប្រទេស ចែក​មួកសុវត្ថិភាព ។ ការរៀបចំ​ពិធី​នេះ​គឺ​ក្នុង​គោលបំណង​មួយ ដើម្បី​ដាស់​អារ​ម្ម​ណ៌ ដល់ អ្នកប្រើប្រាស់​យាន្ត​យន្ត​ទាំងអស់ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុងការ ធ្វើដំណើរ គ្រប់​ទីកន្លែង ។ យោងតាម​ល​ទ្ឋ​ផលបូក​សរុប​សុវត្ថិភាព​ចរាចរ​ផ្លូវគោក ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៌​ផ្លូវគោក នៅតែ​ជា​បញ្ហា​មួយ​គួរកត់សំគាល់ និង​ព្រួយ​បារ​ម្មណ៍ ដែល​ក្នុងនោះ គ្រោះថ្នាក់​ដែល​កើតឡើង​ទូរ​ទាំង​ប្រទេស មាន​ចំនួន​៧៧ ភាគរយ ជា​អ្នកប្រើប្រាស​ទោច​ក្រ យានយន្ត ហើយ​ក្នុងចំណោម​អ្នក​ទាំងអស់នោះ​មាន​៦៦​ភាគរយ ដែលជា​អ្នក​មិនបាន​ពាក់មួក​សុវត្ថិភាព នោះឡើយ​។ ដោយហេតុនេះ ទើប​គណៈកម្មការ​ជាតិ សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក បានកំណត់​យក​ថ្ងៃ​៣០ ខែតុលា​នេះ ដើម្បី​យុ​ទ្ឋ​នា​ការពង្រឹង​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក ដោយ​ចែក​មួកសុវត្ថិភាព​នេះ ដើម្បីអោយ​បងប្អូន ដែល​ប្រើប្រាស់​តាម​ដងផ្លូវ​ទាំងអស់ អោយមាន​ការប្រុងប្រយ័ត្ន ។ ក្នុងនាម​គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៌ ទាំងអស់គ្នា ជាពិសេស​ក្នុងឱកាស​ចូលរួម​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ក្នុងពេល​ខាងមុខនេះ សូម​ប្រុង​ប្រ​យ​ត្ន័​គ្រប់ៗ​គ្នា និង​ជាពិសេស​បើ​ស្រវឹង កុំ​បើកបរ និង​ត្រូវគោរព​ច្បាប់​ចរាចរ​ណ៌​អោយបាន​គ្រប់គ្នា ។
    ​ ​
    ​សូមបញ្ជាក់ថា​៖ ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ចុង​សប្តាហ៍ និង​ដើម​សប្តាហ៍ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត បានធ្វើ​ការចែក​មួកសុវត្ថិភាព ចំនួន ៥០០​មួក ក្នុងនោះ​លើក​ទី​១​បាន​ចែក​ដល់​សិស្ស​ចំនួន​១៥៧​មួក និង​លើក​ទី​២ គឺ​បាន​ចែក​ដល់​ប្រជាពលរដ្ឋ ចំនួន​៣៤៣​មួក ។ នៅ​ព្រឹក​នោះដែរ មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត បាន​ចែក​ខិត​ប​ណ្ណ័ និង​បិទ​ស្ទីក​ឃ័​រ​ដល់​ប្រជាពលរដ្ឋ និង​ម៉ូតូ​ផងដែរ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...