• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រាសាទ​ពណ្ណរាយ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នៅ ក្នុងស្រុក​កំពង់លែង មិនសូវមាន​អ្នក​ទៅលេង​កំសាន្ត​ព្រោះតែ​ខ្វះ​ការផ្សព្វផ្សាយ​ព័ត៌មាន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 October, 2017  ម៉ោង 17:04 | វប្បធម៌

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រាសាទ​ពណ្ណរាយ​បាន​កសាង​លើ​កំពូលភ្នំ​ធ្វើបុណ្យ មាន​កំពស់​១៤០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅពេល​យើង​ឡើង​ទៅដល់​ប្រាសាទ​ពណ្ណរាយ ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​នៅលើ​កំពូលភ្នំ​ធ្វើបុណ្យ ហាក់បីដូច​ជាមាន​អារម្មណ៍​ស្រងេះស្រងោច​ខុសពី​ប្រាសាទ​ដទៃ ព្រោះថា​ប្រាសាទ​នេះ មិនសូវមាន​ប្រជាពលរដ្ឋ ឬ​អ្នក​ទេសចរណ៍​ជិត​ឆ្ងាយ​ទៅ​កំសាន្ត​ទស្សនា​ឡើយ ព្រោះតែ​ខ្វះ​ការ​រ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​មន្ទីរ​ពា​ក់ព​ន្ធ័ និង​អាជ្ញាធរ​មូលដ្ឋាន​។

    ​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា​៖ ភ្នំ​ធ្វើបុណ្យ​នៅ​ដាច់​ឆ្ងាយ​ពី​ភ្នំ​ដទៃទៀត​ដែល​នៅ​ព័ទ្ធជុំវិញ​ខ្លួន រំលេច​ដោយ​វាលស្រែ និង​ផ្ទៃ​បឹង​ធំៗ​ពណ៌​បៃតង​ស្រស់​មើលទៅ​គួរអោយ​រីករាយ​ក្នុង​អារម្មណ៍​ជា​ពន់ពេក​។ ផ្លូវ​ឡើងទៅ​លើ​កំពូលភ្នំ​មាន​កាំជណ្តើរ​ធ្វើ​ពី​ស៊ីម៉ង់ត៍​ជាង​២០០​កាំ ដែល​នៅ​អម​សងខាង​ជណ្តើរ​ឡើង​មាន​រុក្ខជាតិ និង​ដើមឈើ​គ្រប់​ប្រភេទ​ដុះ​អម​យ៉ាង​ស្រស់បំព្រង​។ នៅលើ​កំពូលភ្នំ​គេ​ឃើញ​មាន​ផ្ទៃ​រាបស្មើ​ប្រមាណ​៥០​ម​គុណ​នឹង​៣០​ម ជាទី​ដែល​បុព្វបុរស​យើង​កសាង​ប្រាសាទ​ពណ្ណរាយ នេះ​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា​នា​សម័យ​នោះ តែមាន​លក្ខណៈ​មួយ​ដែល​យើង​គួរកត់សម្គាល់ និង​មាន​អាថ៌កំបាំង គឺ​ប្រាសាទ​នេះ​បាន​សង់​បែរមុខ​ទៅ​ទិស​ខាងលិច ខុសពី​ប្រាសាទ​កំពង់ព្រះ​បែរមុខ​ទៅ​ទិស​ខាងជើង រីឯ​ប្រាសាទ​ជាច្រើន​ទៀត​បែរមុខ​ទៅ​ទិសខាងកើត​។​

    ​លោក​សេង សាលី បាន​បន្តថា​៖ ប្រាសាទ​ពណ្ណរាយ​មាន​ប្រាង្គ​ប្រាសាទ​២​បែរមុខ​ទៅខាង​លិច កសាងឡើង​អំពី​ឥដ្ឋ និង​ថ្មភក់​ក្នុងអំឡុង​សតវត្ស​ទី​៧​និង​ទី​៨​ក្នុង​យុគសម័យ​តែមួយ ជាមួយនឹង​ការកសាង​ប្រាសាទ​នានា​ជាច្រើន​ក្នុងស្រុក​កំពង់លែង​នេះដែរ​។ ប្រាសាទ​មាន​ទំហំ​៤​ម​គុណ​នឹង​៤​ម ក្នុង​ប្រាង្គ​នីមួយៗ​នៅលើ​ជញ្ជាំង​ក្តី លើ​ផ្ទៃ​ច្រកទ្វា​ចូល​ក្តី​មិនមាន​នៅសល់​ក្បាច់ចំលាក់​អ្វី​ឡើយ គឺ​មានតែ​ស្នាម​ប្រេះស្រាំ​របេះ​ឥដ្ឋ​ធ្លាក់​ដោយ​អន្លើ​គួរអោយ​សង្វេគ​ក្រៃលែង នៅពេល​នឹក​ដល់​ស្នាដៃ​មរ​ត​ក៌​ដ៍​មានតម្លៃ ដែល​បុព្វបុរស​ខ្មែរ​យើង​បន្សល់​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​ស្វែងយល់​ពី​អរិយធម៌​នា​សម័យ​កាលនោះ​។​

    ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​ទាំង​២ មាននៅ​សេសសល់​បំណែក​បែកបាក់​ជាច្រើន​ដូចជា សរសរ​ពេជ្រ ផ្ទាំង​ថ្ម​ខ្លះ​មាន​ក្បាច់ចម្លាក់ ខ្លះទៀត​ជា​ទម្រ​ទ្រ​ដែលមាន​ទំហំ​ធំ​ដែល​អ្នក​អភិរក្ស​បាន​ប្រមូល​ទុក​បាន​មួយចំនួន​តូច​។ ដោយឡែក​ទេសភាព​នៅ​ជុំវិញ​ជើងភ្នំ​វិញ ប្រកបដោយ​ជំនោរ​ខ្យល់​បរិសុទ្ធ​ត្រជាក់ចិត្ត ដែលជា​រៀងរាល់ថ្ងៃ​បុណ្យប្រពៃណី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង តែ​នាំគ្នា​ទៅធ្វើ​បុណ្យទាន​ជួបជុំគ្នា​នៅលើ​កំពូលភ្នំ​នេះ​។ ប៉ុន្តែ​ក្រោយពី​ថ្ងៃ​ធ្វើ​បុណ្យទាន គេ​ពុំ​សូវ​ឃើញ​មាន​ប្រជាពលរដ្ឋ ឬ​អ្នក​ទេសចរណ៍​ទៅ​កំសាន្ត​នៅ​ទី​នោះឡើយ ធ្វើអោយ​ប្រាង្គ​ប្រាសាទ​មួយ​នេះ​ប្រែជា​ស្ងាត់ជ្រងំ​ស្រងេះស្រងោច​នៅលើ​កំពូលភ្នំ​តែឯង ដែល​សភាព​បែបនេះ​តម្រូវអោយ​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត ជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​គេ​បាន​ដឹងបាន​ស្គាល់​និង​ទៅលេង​កំសាន្ត​នៅ​ប្រាង្គ​ប្រាសាទ​ពណ្ណរាយ​ដែលជា​កេ​រ្ត៍​ម​រត​ក៌​របស់​ដូនតា​ខ្មែរ ដែល​គួរអោយ​កំសត់​នេះ​មួយ​នេះ​ផង ៕ រឹទ្ធិ ជ័យ​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...