• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ច្រក​ប៉ុស្តិ៍​-​ណាំ​លៀ​(​ប៉ុស្តិ៍​៧) ក្រោម​ការគ្រប់គ្រង​លោក សំរិត ណ​យ បើកចំហ​ចរាចរណ៍​ឈើ​ទៅ​វៀតណាម​ទាំងយប់​ទាំង​ថ្ងៃ មិនទាន់​ឃើញ​អាជ្ញាធរខេត្ត​មណ្ឌលគិរី​ហាមឃាត់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 October, 2017  ម៉ោង 16:15 | រាយការណ៍​ពិសេស

    ​ខេត្តមណ្ឌលគិរី​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម កាន់​តែមាន​ទ្រង់ទ្រាយ​ធំ​ជាង​ពេលមុនៗ តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​៧-​ណាំ​លៀ ដែល​គេ​ពុំទាន់​ដឹងថា បញ្ហា​បទល្មើស​ឈើ​នេះ មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរខេត្ត ក៏ដូចជា​សមត្ថកិច្ច ខាង​ស្នងការ​នគរបាល​ខេត្ត ឬមួយ​យ៉ាងណា​នោះទេ​។ ព្រោះ​សកម្មភាព​អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹកឈើ​ធ្វើឡើង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដែល​គេ​សង្ស័យថា លោក​មេ​ប៉ុស្តិ៍ សំរិត ណ​យ ពិ​ជាមាន​សំអាង​អ្វី​នៅ​ពីក្រោយ ទើប​ហ៊ាន​ប្រព្រឹត្តល្មើស​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​យ៉ាង​គឃ្លើន​។​

    ​រថយន្ត​ដឹកឈើ​ត្រូវបាន​គេ​ប្រើ​ប្រភេទ​ឡង់​គ្រី​ស័​រ​កែច្នៃ ទាំង​ការដឹក​ឆ្លងទៅ​ប្រទេស​វៀតណាម និង​ការប្រមូលទិញ​ដឹកជញ្ជូន​មក​ទុក​នៅ​ចំណុច​ចំការ​ម្រិច ទល់មុខ​ចំការកៅស៊ូ​បារាំង​ជិត​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក​សំរិត ណ​យ ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​-​ណាំ​លៀ ដែល​កន្លងទៅ​គេ​ជឿថា លោក សំរិត ណ​យ បាន​លួច​បើក​ច្រក​នេះ ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម ក្នុងនោះ ក៏មាន​ករណី​ប្រតិកម្ម​ពី​លោកស្នងការ​ទើប​ឡើង​ថ្មី ប៉ុន្តែ​មកទល់ពេលនេះ គេ​ទទួលស្គាល់ថា អាចមាន​ការបើក​ភ្លើង​ខៀវ​ពី​លោកស្នងការ ទើប​ច្រក​មួយ​នេះ បានអនុញ្ញាត​ឲ្យ​រថយន្ត​ដឹកឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម​មាន​ទាំងយប់ មាន​ទាំង​ថ្ងៃ យ៉ាងតិច​ម្តងៗ ចាប់ពី​២៥​គ្រឿង​ទៅ​៣០​គ្រឿង ។​

    ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ប្រចាំ​ច្រក រួមទាំង​សមត្ថកិច្ច​មេៗ​ក្នុង​ខេត្ត ក៏ដូចជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ ពិតជា​បាន​ឃុបឃិត​គ្នា​ទទួល​ប្រយោជន៍​ពីបទ​ល្មើស​នេះ ក្នុងនោះ គេ​បានដឹង​យ៉ាងច្បាស់​ថា មាន​ឈ្មួញ​ពីររូប គឺ​ឈ្មោះ អ៊​ន និង​ម្នាក់ទៀត ឈ្មោះ បាន ជា​មន្ត្រីនគរបាល​ស្រុក​តេស ជា​អ្នកប្រមូល​ឈើ និង​ដឹកឈើ​ឆ្លងទៅ​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ។ អាជ្ញាធរខេត្ត​មណ្ឌលគិរី ហាក់​គ្មាន​យកចិត្តទុកដាក់ បង្ក្រាប​បទល្មើស​ទាំងនេះ ទើប​ឈ្មួញ​កាន់តែ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​-​ណាំ​លៀ​ដូច​ហែ​កឋិន​ទៅហើយ​ទាំងយប់​ទាំង​ថ្ងៃនោះ​៕


    loading...