• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លោកអភិបាលខេត្តកំពង់ឆ្នាំងចែកមួកសុវត្តិភាពលើកទឹកចិត្តជូនសិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិចំនួន២៤៥នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 October, 2017  ម៉ោង 12:27 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ មួកសុវត្តិភាពមួយជួយជិវិតបានម្នាក់ លោកបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នៅក្នុងពិធីចែកបួកសុវត្តិភាពចំនួន២៤៥មួក ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិចំនួន២៤៥នាក់ នៅក្នុងសាលានយោបាយខេត្ត។

    លោកអភិបាលខេត្តបានបន្តថា៖ ការគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន គឺជាការការពារអាយុជិវិតខ្លួនឯង ដូច្នេះមួកសុវត្តិភាពអាចជួយជិវិតមនុស្សបានតែម្នាក់តែប៉ុ ណ្ណោះ ហើយបើក្មួយៗជាសិស្ស ជានិសិត្ស មិនពាក់មួកសុវត្តិភាពពេលបើកបរម៉ូតូទេនោះ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ ពិតជាមានគ្រោះថ្នាក់មិនអាចប៉ាន់ស្មានជាមុនបានឡើយ។ ដោយឡែកកន្លងមកសមត្ថកិច្ចបានរាយការណ៍អោយដឹងថា នៅមានសិស្សតាមវិទ្យាល័យមួយចំនួន នៅតែមិនព្រមពាក់មួយសុវត្តិភាពនៅឡើយ។

    លោកអភិបាលខេត្ត សូមសំណូមពរដល់ លោកនាយកវិទ្យាល័យគ្រប់មូលដ្ឋាន និងលោកគ្រូអ្នកគ្រូ សូមយកចិត្តទុកដាក់បញ្ជ្រាបច្បាប់ចរាចរណ៍ផ្លូវគោក អោយបានទូលំទូ លាយដល់សិស្សគ្រប់ៗរូប ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយធ្លាក់ចុះមកកំរិទាប ។ ទន្ទឹមនោះដែរសមត្ថកិច្ចនគរបាលចរាចរណ៍គ្រប់ក្រុងស្រុក ត្រូវយកចិត្តទុកដាក់អប់រំច្បាប់ចរាចរណ៍ អោយបានជ្រួតជ្រាបដល់សិស្សនិងប្រជាពលរដ្ឋ និងត្រូវធ្វើការផាកពិន័យអោយបានម៉ឺងម៉ាត់ ចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ ដើម្បីជាការព្រមានទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបាន។

    លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ដោយមានការអំពាវនាវរបស់លោកអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត កន្លងមកមន្ត្រីមន្ទីរសាធារណៈការខេត្ត បានចុះធ្វើការអំពាវនាវជាបន្តបន្ទាប់ ទើបមានសប្បុរសជនជាមន្ត្រីរាជការ​ ជាអាជីវករ បានចូលរួមឧបត្ថម្ភ ជាថវិការទៅតាមលទ្ធភាព ទើបពេលនេះយើងទិញបានមួកសុវត្តិភាពចំនួ ន២៤៥មួក យកមកចែកជូនលើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទតិយភូមិនៅក្នុងពេលនេះ ចំនួន២៤៥នាក៉​។

    យុវតីជាសិស្សដែលបានទទួលមួកសុវត្តិភាពនេះ បានលើកឡើងថា៖ពួកនាងនិងមិត្តភ័ក្រទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកអភិបាលខេត្ត និងលោ កប្រធានមន្ទីរសាធារណៈកាខេត្ត ដែលបានចែកជូនមួកសុវត្តិភាពដល់ពួកនាង។ ពួកនាងនិងសិស្សទាំងអស់សូមប្តេជ្ញាគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ដោយត្រូវតែពាក់មួកគ្រប់ពេលវរលានៅពេលបើកបរមួតូដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...