• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ក្រុមការងារ​នាំយក​អំណោយ​របស់​សប្បុ​រស​ជន​ទៅ​ប្រគល់ជូន​លោកយាយ​អាយុ​១០១​ឆ្នាំ​ចៃដន្យ​ចំ​លោកយាយ​ឈឺ​គ្រុនក្តៅ​ក្រោក​មិន​រួច​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 October, 2017  ម៉ោង 12:46 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ក្រុមការងារ​កាសែត​ក​ម្ពុ​ជាថ្មី​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​បាន​នាំយក​អង្ករ​២​បេ ចំនួន​១០០​គីឡូ និង​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល របស់​សប្បុរសជន​ទូរ​ទ​ស្សហ៍​មាស ទៅ​ប្រគល់ជូន​លោកយាយ នៅ ខេង អាយុ​១០១​ឆ្នាំ និង​កូនស្រី​មេម៉ាយ ឈ្មោះ អ៊ុន ច្រឹ​ក អាយុ​៧០​ឆ្នាំ ជា​ជនក្រីក្រ គ្មាន​ទីពឹង រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

    ​ចៃដន្យ​នៅ​រសៀល​ថ្ងៃ​នោះដែរ លោកយាយ នៅ ខេង បាន​មាន​ជម្ងឺ​គ្រុនក្តៅ​យ៉ាងខ្លាំង​ក្រោយ​មិន​រួច មិនតែប៉ុណ្ណោះ​កូនក្មួយ​រស់នៅ​ជិតខាង​បានអោយដឹងថា នៅពេល​មាន​អាកា​រៈ​គ្រុនក្តៅ លោកយាយ​បាន​វង្វេង​រក​កំប៉ុង​យក​ម្លូ​មក​ទទួលទាន ប៉ុន្តែ​បែរជា​ចំ​កំប៉ុង​ផ្លែ​ស​ន្ទួ​ច ហើយ​បាន​យក​ផ្លែ​សន្ទូច​មួយ​ផ្លែ​មក​ទំពារ​ស្មានតែ​ស្លា កុំ​បាន​អ្នកស្រុក​ជា​កូនក្មួយ​រស់នៅ​ជិតខាង​មក​មើលឃើញ​ទាន់ កុំ​អី​លោកយាយ​អាច​នឹងមាន​គ្រោះថ្នាក់​ផង​ក៏​មិនដឹង​។ ដោយឡែក​ក្នុងពេលនោះ កូនស្រី​លោកយាយ​បាន​អុំទូក​ទៅ​រើស​ខ្យង និង​ដក​ព្រលឹត​មក​ធ្វើ​ម្ហូប អត់​បានដឹងថា​ម្តាយ​គ្រុនក្តៅ និង​ពិសារ​ផ្លែ​សន្ទូច​នោះទេ​។​

    ​កូនស្រី​លោកយាយ ឈ្មោះ អ៊ុន ច្រឹ​ក បាន​និយាយ​អោយដឹងថា​៖ កាលពី​ម្សិ​ញ​មិញ​ទី​២៦ តុលា គាត់​បាន​ហៅ​គ្រូពេទ្យ​ក្នុងភូមិ ដាក់​ស៊ី​រ៉ូម​អោយ​លោកយាយ​អស់​១​ស្បោង​ហើ យ​ដែរ​អស់​លុយ​៤៥.០០០​រៀល តែ​ពេលនេះ​គាត់​បែរជា​នៅ​គ្រុនក្តៅ​ដដែល​ទៀត ។

    ​ក្នុងពេល​ទទួល​អង្ករ​២​បេ ១០០​គីឡូ និង​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​ពី​ក្រុមការងារ​យើង​អ្នក​មីង​បាន​លើកដៃ​សំពះ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​សប្បុរសជន​ជា​ម្ចាស់​អំណោយ នឹង​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​នៅក្នុង​លោក សូមជួយ​ថែរក្សា​អស់លោក លោកស្រី​ជា​ម្ចាស់​អំណោយ សូមអោយ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់ប្រការ និង​រកស៊ី​សុំអោយ​មានបាន​ជា​រៀងរហូត​ទៅ កុំ​អោយមាន​សត្រូវ​ឯណា​មក​យាយី និង​បៀតបៀន​បានឡើយ​។

    ​ទន្ទឹមគ្នា​ក្នុងពេល​នេះដែរ អ្នក​មីង​ក៏បាន​អោយ​អ្នកភូមិ​ជួយ​ហៅ​គ្រូពេទ្យ​មកចាក់​ថ្នាំ​បញ្ចុះ​កំដៅ​ជូន​លោកយាយ​២​ម្ជុល និង​សន្យា​ថាបើ​អាកា​រៈ​របស់​លោកយាយ​នៅតែ​គ្រុនក្តៅ​មិន​បាត់​ក្នុង​យប់​នេះ​ទេ នៅ​ព្រឹកស្អែក​អ្នក​មីង​នឹង​ហៅ​គ្រូពេទ្យ មក​ដាក់​ស៊ី​រ៉ូម​ជូន​លោកយាយ​បន្តទៀត ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...