• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ដល់ក​ហើយ​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​! ឈើ​ល្មើស​ជាង​២០០​កំណាត់​នៅ​ចំណុច​ស្រែ​ត្រែង ស្រុក​សំ​ម្បូ​រ​ពលរដ្ឋ​រាយការណ៍​ឱ្យ​បង្ក្រាប​បែ​ប្រាប់ថា “​កុំ​ចេះ​” លោក វេ​ង សុខុន​ជ្រាប​ផង​ទាន​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 October, 2017  ម៉ោង 14:59 | រាយការណ៍​ពិសេស

    ​ខេត្តក្រចេះ ៖ ក្រោយពី​មាន​បទបញ្ជា​ពី​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បាន​ចុះបង្ក្រាប​គំនរ​ឈើ​មួយកន្លែង​នៅ ចំណុច​ស្រែ​ត្រែង ស្រុក​សម្បូរ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ហើយ​រាយការណ៍​ជូន​រដ្ឋបាល​ព្រៃឈើ​ដែល​នៅ​ជិត​គំនរ​ឈើ​នោះ​មិន​បង្ក្រាប ដោយ​បោះពាក្យ​ស​ម្តំ​គម្រាម​ប្រជាពលរដ្ឋ​វិញ​ថា “​កុំ​ចេះ​”​។​

    ​ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ឆន្ទៈ​សោកស្តាយ​រឿង​អំពើ​បំផ្លាញ​ព្រៃឈើ​នេះ​ថ្លែ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កាលពី​ព្រលប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​យ៉ាង​ដូច្នេះ​ថា “​ពួកគាត់​បាន​ប្រទះឃើញ​គំនរ​ឈើ​ជា ច្រើន​កំណាត់​នៅ​ចំណុច​ស្រែ​ត្រែង និង​ឃើញ​រថយន្ត​១​គ្រឿង​ទៀត​នៅក្បែរនោះ ត្រៀម​លើក​ឈើ​ដាក់​លើ​រថយន្ត ពួកគាត់​បាន​រាយការណ៍​បញ្ហា​នេះ ទៅកាន់​មន្ត្រីរដ្ឋបាល​ព្រៃ ឈើ​ដែល​នៅ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ពី​ទីតាំង​គំនរ​ឈើ ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំងនោះ ខាង​សង្កាត់ ឆ្លើយ​ដាក់​ខាង នាយផ្នែក ។ ដោយឡែក​ខាងនាយ​ផ្នែក គាត់​ក៏បាន​ទម្លាក់​បញ្ហា​នេះ​ទៅកាន់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​” គឺ​មិន​បានឃើញ​មាន​វិធានការ​សោះ​។​

    ​ប្រជាពលរដ្ឋ​បាន​បន្តថា​រដ្ឋបាល​ព្រៃឈើ​ម្នាក់ៗ មិន​ត្រឹមតែ​មិនបាន​អរគុណ​គាត់ និង​យកចិត្តទុកដាក់​បង្ក្រាប ប៉ុណ្ណោះ​ទេ មន្ត្រី​ទាំងនោះ​ថែមទាំង​បាន​ស្តីបន្ទោស​ដល់​ពួកគាត់​ថា “​កុំ​ចេះដឹង​រឿង​គេ​” និង​លើក ឡើង​ថា បើ​គ្មាន​បញ្ជា​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទេ គឺ​ពុំមាន​នរណា​ហ៊ាន​ចុះ​ចាប់​ឡើយ ។ ទំនង​ខ្លាច​បែក​ឆ្នាំ​បាយ​ខាន​ទទួលទាន​ទេ​ដឹង​?

    ​ប្រភព​បាន​បន្តថា នៅ​ពេលឮ​ពាក្យ​ទាំងនេះ ពួកគាត់​គិតថា​ឈើ​ជាង​២០០​កំណាត់​នេះ​អាច​នឹងត្រូវ​ឈ្មួញ​លើកដាក់​ឡាន​ដឹក​ទៅកាន់​ប្រទេស​វៀតណាម​ជាមិនខាន ទើប​បង្ខំចិត្ត​រាយការណ៍​ទៅកាន់​ថ្នាក់លើ​ខាង​កងកម្លាំង​នៅ ឯ​ភ្នំពេញ​ទើប​មាន​បញ្ជា​ឲ្យ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្តក្រចេះ​បង្ក្រាប​យ៉ា​លឿន​ដូច​ភ្លេ​ក​បន្ទូល បង្ក្រាបបាន​ភ្លាម​។​

    ​ប្រភព​បានឱ្យដឹងថា មកទល់នឹង​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច និង​កម្លាំង​ជំនាញ​រដ្ឋបាល ព្រៃឈើ​កំពុង​វាស់វែង ទើបនឹង​បាន​ជាង​១០០​កំណាត់​នៅឡើយ​ទេ ហើយ​បាន​បន្ត​កិច្ចការងារ​នេះ​នា​រសៀល​ម៉ោង ២​ថ្ងៃ​ដដែល ។ ទោះយ៉ាងណា​គេ​ពុំទាន់​ទម្លាយ​ថា ម្ចាស់​ឈើ​នោះ​ឈ្មោះ​អ្វី​នៅឡើយ​ទេ​។ តែ​ប្រភព​ដោយឡែក​មួយទៀត​បា​នប​ង្ហើ​ប​ថា ម្ចាស់​ឈើ​នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​ស្ថាប័ន​ទៀត តែង​យកលុយ​ជាប្រចាំ​ខែ និង​រាប់​ក្បា​ឡាន​យកប្រាក់​នោះ​យ៉ាង​រលូន​ទៅហើយ ហើយ​សមត្ថកិច្ច​ស្គាល់​ថៅកែ​ឈើ​នេះ​ច្បាស់​ណាស់ ៕​

    loading...