• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • មេគយចល័តលោកកើតសុទ្ធារ៉ា កាន់អំណាចជាង២ឆ្នាំ ចាប់ទូរស័ព្ទ (លោតឆ័ត្រ) បានជាង២៤០០គ្រឿង នៅខេត្តព្រះសីហនុ ធ្វើឱ្យឈ្មួញផ្សេងទៀតញាក់សាច់ទទ្រើក!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 October, 2017  ម៉ោង 13:48 | រាយការណ៍​ពិសេស

    ក្រុងព្រះសីហនុ៖ ក្រោមបញ្ជាផ្ទាល់លោកមេគយចល័ត ដ៏មានអំណាច កើត សុទ្ធារ៉ា បានចាត់ចែងកម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការបង្ក្រាបការនាំចូលទូរស័ព្ទលោតឆ័ត្រមួយករណី នៅខេត្តព្រះសីហនុ ដោយដកហូតបានទូរស័ព្ទជាង២៤០០គ្រឿង ដែលនាំចូលពីប្រទេសថៃ។ ប្រត្តិបត្តការដ៏កម្រនេះបានធ្វើឡើងដ៏មានប្រសិទ្ធិភាពកាលពីនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ហើយបានធ្វើឱ្យក្រុមអ្នកតាមដានកិច្ចការគយលាន់មាត់ថា យូរណាស់ហើយម៉េចមិនធ្វើ?។

    ប្រតិបត្តិការបង្ក្រាបឈ្មួញរត់ពន្ធទូរស័ព្ទលោតឆ័ត្រនេះ ធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោក ឯម ណារិទ្ធ​ប្រធានការិយាល័យនាវាចរគយ និងមន្រ្តីនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ចាប់ទំនិញទូរស័ព្ទដៃ ដែលផ្ទេរចេញពីទូកដឹកទំនិញ Kitawann មកពីប្រទេសថៃ​ ត្រង់ចំណុចកោះដែកគោល ស្ថិតក្នុងខេត្តព្រះសីហនុ ឆ្ពោះមកកំពង់ផែទំនប់រលក ដែលទទួលបានការសាទរ និងទះដៃប្រាវពីហាជន។ តែជាមួយគ្នានេះមានអ្នកលើកឡើងថា អំពើរត់ពន្ធទំនិញកំពុងតែកើតឡើងយ៉ាងមហិមានៅលើផ្ទៃសមុទ្រសព្វថ្ងៃនេះ។

    ជាលទ្ធផលប្រកបដោយផ្លែផ្កា នៃប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច គយចល័ត ដកហូតបាន ទូរសព្ទ័ប្រើរួចចំនួន​១៤​កេស ស្មើនិង​២៤១០ គ្រឿង ដែលជាប្រភេទ Samsung​ ២,២៨៨​គ្រឿង, LG ១១៨​គ្រឿង និងផ្សេងៗជាភាសាកូរ៉េ ​៤​គ្រឿង។ ទោះជាយ៉ាងណាដំណឹងនេះ ជាស្នូរជួងដ៏កក្រើកវាយមួយទំហឹងដៃរបស់លោកមេគយ កើត សុទ្ធារ៉ាដែលនឹងឮចូលដល់ត្រចៀករបស់ម្រុកឈ្មួញតូចតាចគ្មានខ្សែគ្មានទុយោដែលកំពុងជាប់ពាក់ព័ន្ធ ប្រកបរបរនាំទំនិញចូលពីបរទេសគេចពន្ធ លោតឆ័ត្រ ឱ្យគិតឡើងវិញ ព្រោះនៅសមុទ្រមិនមែនមានតែលោកយាយម៉ៅម្នាក់ឯងទេ…មានអ្នកតាសមុទ្រម្នាក់ទៀតដែរហើយហាមកុំយកចេកមកថ្វាយ៕

    loading...