• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • (​មន្ត្រី​រំលោភ​បទបញ្ជា​សម្តេច​តេ​ជោ​យ៉ាង​សង្វេក​!) ឈ្មួញ​ច្រើន​នាក់​កាន់តែ​បង្កើន​សកម្មភាព​ដឹកឈើ​ចេញទៅ​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​អ​នា​ធិ​ប តេ​យ្យ ដោយ​មន្ត្រី​មាត់ច្រក​សំកុក​ចាំ​បើក​ប៉ា​រ៉ា​ស​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 October, 2017  ម៉ោង 14:19 | រាយការណ៍​ពិសេស

    ​ខេត្តរតនគិរី​៖ អំឡុង​២​សប្ដាហ៍​កន្លងទៅនេះ​ប្រភពពី​ប្រជា ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការ​ជួញ​ឈើ​ឆ្លងទៅ​វៀតណាម​ស្ងាត់​បាន​មួយរយៈ​ខ្លី ហើយ​ឥឡូវនេះ​មាន​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​វៀត​ច្រើន​នាក់​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​តាម​ក្បួន​រថយន្ត​ទាំង​ខ្សែៗ​ក្នុងពេល​រាត្រី​។ ការដែល​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​វៀតណាម​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន គឺ​មានការ​លើកឡើងថា​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ពី​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ផងដែរ ជាពិសេស​លោក​ប្រធាន​ច្រក​ដែល​តំណាង​អាជ្ញាធរ​របស់​ខេត្តរតនគិរី​។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​ចាត់វិធានការ​ប​ទ់​ស្កាត់​បទល្មើស​ដឹកឈើ​ឆ្លងដែន​នេះ​ទេ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​វិល​មក​រិះគន់ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។​

    ​មន្ត្រី​តូចតាច​នៅ​ច្រក​អូ​រយ៉ា​ដាវ​បាន​បង្ហើប​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ខ្មែរ​បាន​សម្រុក​ដឹកឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​ប្រើ ប្រាស់​រថយន្ត​ប្រភេទ​កាមរី​បា​ឡែ​ន ធុន​ដ្រា សាំ​យ៉ុង និង​ឡិច​ស៊ី​ស​ជាដើម ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទប់ស្កាត់​នោះទេ​បែរជា​បើក​ប៉ា​រ៉ា​ស់​ឲ្យ​រថយន្ត​ដឹកឈើ​បើក​ចេញទៅ​វៀត​ទំនង​មានការ​ឯកភាពគ្នា​អស់​ទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី គឺជា​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​សកម្ម​ជាងគេ និង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​វៀតណាម​មួយចំនួន​ទៀតផង​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ដែលជា​មនុស្ស​ជំនិត​របស់​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែលមាន​ងារ​ជា​ឧកញ៉ា​ផង​នោះ ក៏​កំពុង​មមា​រញឹក​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​នេះ​នឹង​គេ​ដែរ​។​

    ​មន្ត្រី​តូចតាច​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​បាន​លួច​បង្ហើប​ថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង​បក្ខពួក​បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​មាន​ស្លាក​សញ្ញា​សម្គាល់​អក្សរ A ដើម្បី​ជាស​ញ្ញា​ឲ្យ​មន្ត្រី​ឃុបឃិត​បើកផ្លូវ​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​ដោយ​រលូន​។ ប្រភព​ប​ម្ត​ថា តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​ភ្នែក​ដូច​ម្នាស់ ប៉ុន្តែ​ដដែល​ជា​ដដែល​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​វៀតណាម ធ្វើឡើង​ដោយ​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​វៀតណាម​មុខ​ដដែលៗ ដឹកឈើ​ប្រណីត​ចេញទៅ​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង​ប្រឆាំងនឹង​បទបញ្ជា​សម្តេច​តេ​ជោ​យ៉ាង​គឃ្លើន​។ ករណី​លើកឡើង​ខាងលើនេះ​មិនទាន់មាន​ការបំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅឡើយ​ទេ​៕​

    loading...